ផ្លាស់ប្តូរអាជីព ដើម្បីលើកកម្ពស់ជីវភាពជូនបងប្អូននារី Khmer
ឃុំ Nguyễn Việt Khai ស្រុក Phú Tân ជាឃុំមួយដែលជាប់មាត់សមុទ្រ សេដ្ឋកិច្ចរបស់បងប្អូនប្រជាជនជាទូទៅ ភាគច្រើនពឹងលើរបរខាងនេសាទសមុទ្រ។ កាលពីមុន ជីវភាពរស់នៅរបស់មាមីងបងប្អូនមានការជួបលំបាកខ្លាំង តែចាប់តាំងពីបានអនុវត្តច្បាប់ជលផល និងបណ្តាគោលនយោបាយជំរុញទឹកចិត្តឱ្យមានការផ្លាស់ប្តូរទម្រង់នៃការរស់នៅ ជីវភាពបងប្អូនប្រជាជន ជាពិសេសបងប្អូននារីជនជាតិភាគតិចទាំងឡាយនៅទីនេះក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។