នាំមកនូវភាពកក់ក្តៅក្នុងឱកាសបុណ្យ Tết ជូនជនរួមជាតិ
ប៉ុន្មានឆ្នាំកន្លងមកនេះ ធានារ៉ាប់រងសង្គម Việt Nam រួមជាមួយសន្តិសុខសង្គមខេត្ត Cà Mau បានអនុវត្តកម្មវិធី "បុណ្យតេតកក់ក្តៅជូនប្រជាជន" ផ្តល់នូវប័ណ្ណធានារ៉ាប់រងសុខាភិបាលប្រកបដោយទឹកចិត្តមេត្តាធម៌សម្រាប់មាមីងបងប្អូនដែលមានជីវភាពជួបលំបាក ជាពិសេសជនរួមជាតិភាគតិចដែលមិនទាន់គ្រប់លក្ខណៈបានចូលរួមធានារ៉ាប់រងសុខភាពដោយខ្លួនឯង។
ធានាជីវិតប្រកបដោយសុវត្ថិភាពជាមួយការធានារ៉ាប់រងសង្គមស្ម័គ្រចិត្ត
តាមរយៈការផ្សព្វផ្សាយនៅភូមិ និងឃុំ គោលនយោបាយធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្តបានរីករាលដាលឃាសន្សឹមៗនៅតាមតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនទូទាំងខេត្ត Cà Mau។ វិធីសាស្រ្តដែលអាចបត់បែនបាន និងបង្កភាពស្និទស្នាលជាមួយ ប្រជាជន បានជួយមនុស្សជាច្រើនផ្លាស់ប្តូរការយល់ឃើញរបស់ខ្លួន និងចូលរួមយ៉ាងសកម្មក្នុងការធានារ៉ាប់រងសង្គមដោយស្ម័គ្រចិត្ត ដើម្បីធានាជីវិតរបស់ពួកគេនៅពេលចាស់ជរា។
ផ្តល់ជីវភាពរស់នៅ ដើម្បីអំណរនិទាឃរដូវ
បណ្តាថ្ងៃប្រកៀកបុណ្យ Tết បានមកកាន់ឃុំ Phước Long នាពេលបច្ចុប្បន្ននេះ យើងនឹងមានអារម្មណ៍ថាមានភាពរស់រវើកឡើងវិញនៃសម្រស់ជនបទ។ នៅតាមបណ្តាភូមិស្រុកដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើន និទាឃរដូវឆ្នាំនេះហាក់ដូចជាបានមកដល់មុន និងកក់ក្តៅជាងពេលណាៗទាំងអស់ ដោយសារទម្រង់ជីវភាពជាក់ស្តែង និងមានប្រសិទ្ធភាព ដែលកំពុងជួយបងប្អូនប្រជាជនសម្រាប់អនាគតដ៏សម្បូររុងរឿងរបស់រៀងខ្លួន។
យកចិត្តទុកដាក់ និងលើកទឹកចិត្តយុវជន Khmer ឱ្យចូលបម្រើកងទ័ព
ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្តទាន់ពេលវេលាសម្រាប់យុវជនដែលកំពុងត្រៀមខ្លួនបំពេញកាតព្វកិច្ចបម្រើកងទ័ព ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងគ្រប់ស្ថាប័នពាក់ើព័ន្ធនៃរដ្ឋអំណាចភូមិភាគ សម្ព័ន្ធយុវជនឃុំ Vĩnh Lợi បានចាត់តាំងប្រតិភូដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុវជនដែលត្រូវបានជម្រើសឱ្យចូលបម្រើកងទ័ពនៅភូមិភាគ។ សកម្មភាពដ៏មានអត្ថន័យនេះរួមចំណែកដល់ការលើកទឹកចិត្ត និងជួយយុវជនឱ្យមានអារម្មណ៍សុវត្ថិភាព និងស្វាហាប់បន្ថែមទៀត ត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ពួកគេចំពោះមាតុភូមិ។
លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច និងសាសនា
ឆ្នាំ ២០២៥ គឺជាឆ្នាំចុងក្រោយនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ៥ ឆ្នាំ (២០២១-២០២៥) និងបូកសរុបដំណាក់កាលទី ១ នៃកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ។ ខេត្ត Cà Mau ប្តេជ្ញាចិត្តថែទាំ និងលើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីជូនជនរួមជាតិភាគតិច និងសាសនា ដោយចាត់ទុកនេះជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍចីរភាព ។
ដាក់ទំនុកចិត្តទាំងស្រុងលើបក្ស
ប៉ុន្មានថ្ងៃនេះ រួមជាមួយប្រជាជនទូទាំងប្រទេស បងប្អូនជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត Cà Mau កំពុងឆ្ពោះទៅរដ្ឋានី Hà Nội ដែលពោរពេញដោយទំនុកចិត្ត និងក្តីសង្ឃឹមយ៉ាងខ្លាំងលើប្រតិភូតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស - ព្រឹត្តិការណ៍ដ៏សំខាន់មួយដែលនឹងធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវដើម្បីនាំប្រទេសជាតិទៅកាន់ភាពន៍ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រួមទាំងជនជាតិភាគតិចផងដែរ។
សាមគ្គីសហគមន៍ ដើម្បីផ្សព្វផ្សាយសុខុមាលភាពសង្គម
លោក Trần Hớn Cơ អនុប្រធានសមាគមជនជាតិ Hoa ខេត្ត Cà Mau បានអះអាងថា៖ "អង្គការសមាគមជនជាតិ Hoa នៅខេត្ត Cà Mau មានជំនឿទុកចិត្តលើផ្លូវកែទម្រង់របស់បក្ស និងរដ្ឋ ជាពិសេសគឺគោលនយោបាយមហាសាមគ្គីជាតិ។ ជាគំរូ និងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិនៅមូលដ្ឋាន ចូលរួមយ៉ាងស្វាហាប់ក្នុងសកម្មភាពសប្បុរសធម៌ សង្គ្រោះសង្គម។ មានស្មារតីថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងបង្ការទប់ស្កាត់ គ្រោះសង្គម"។
ជំរុញសមភាពភេទផ្តើមពីមូលដ្ឋាន
កន្លងមក ខេត្ត Cà Mau បានពង្រាយសកម្មភាពផ្សព្វផ្សាយជាច្រើន ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីសមភាពភេទ ការបង្ការ និងប្រយុទ្ធប្រឆាំងអំពើហិង្សានៅលើមូលដ្ឋានភេទ និងការពារកុមារ។ លេចធ្លោក្នុងនោះគឺ សកម្មភាពនៃគម្រោងទី ៨ - “អនុវត្តសមភាពភេទ និងដោះស្រាយបញ្ហាចាំបាច់ចំពោះនារី និងកុមារ” ចំណុះកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១ (២០២១-២០២៥) បានបង្កើតជាកម្លាំងរីកសាយភាយជាវិជ្ជមានតាំងពីមូលដ្ឋានផងដែរ។
ផ្តល់របរចិញ្ចឹមជីវិតដល់អ្នកទន់ខ្សោយ
ជំនួសឱ្យការឧបត្ថម្ភជាថវិកា ឬផ្តល់គ្រឿងឧបភោគបរិភោគតាមកាលកំណត់ដូចមុន ខេត្ត Cà Mau កំពុងបង្វែរទិសដៅមកផ្តល់របរចិញ្ចឹមជីវិត ឧបត្ថម្ភទម្រង់ផលិតកម្មសមស្របសម្រាប់គ្រួសារក្រ និងគ្រួសារទន់ខ្សោយ។ វិធីធ្វើនេះមិនត្រឹមតែជួយប្រជាជនម្ចាស់ការក្នុងការចិញ្ចឹមជីវិត ចាកផុតពីភាពក្រីក្រដោយចីរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកកសាងសង្គមអភិវឌ្ឍន៍ ដែលមនុស្សម្នាក់ៗសុទ្ធតែមានឱកាសឈានឡើងដោយកម្លាំងចិត្តផ្ទាល់ខ្លួន។
វិនិយោគលើចំណុចសំខាន់ ដើម្បីពង្រីកកម្លាំងផ្ទៃក្នុង
ក្នុងដំណាក់កាលទី II (ចាប់ពីឆ្នាំ ២០២៦-២០៣០) ខេត្ត Cà Mau បានកំណត់ការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ គឺជាភារកិច្ចនយោបាយដ៏សំខាន់ ដើម្បីបង្កើតការផ្លាស់ប្តូរយ៉ាងសកម្មលើគ្រប់វិស័យ និងស្ថេរភាពអំពីជីវភាពរស់នៅ ផ្នែកសម្ភារៈនិងស្មារតីរបស់បងប្អូនជនរួមជាតិ។
សកម្មក្នុងការគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer
ការជួយឧបត្ថម្ភបងប្អូនជនរួមជាតិ Khmer នៅលើភូមិសាស្រ្ត ឱ្យកាន់តែមានភាពប្រសើរឡើងជាសន្សឹមៗ ព្រមទាំងលើកកម្ពស់គុណភាពរស់នៅ គឺជាភារកិច្ចមួយក្នុងចំណោមភារកិច្ចដ៏សំខាន់ៗដទៃទៀត ដែលបក្ខភាគ និងរដ្ឋអំណាចភូមិភាគឃុំឡុងដៀន យកចិត្តទុកដាក់អនុវត្ត។ អាស្រ័យហេតុនេះ មានគ្រួសារជាច្រើនដែលពីមុនជួបការលំបាក ឥឡូវមានកន្លែងស្នាក់នៅស្ថិរភាព សេដ្ឋកិច្ចអភិវឌ្ឍ ជីវភាពកាន់តែបានលើកកម្ពស់។
ខេត្ត Cà Mau សម្រេច ១/២ បមាណីសំខាន់ៗ ដែលនាយករដ្ឋមន្ត្រីប្រគល់ឱ្យ
បន្ទាប់ពីជាង ៣ ឆ្នាំនៃការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលទី ១៖ ២០២១-២០២៥ (កម្មវិធី) ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau បានលើកកម្ពស់យ៉ាងច្បាស់ក្រឡែត។
សម្រិតសម្រាំង តែរក្សាបាននូវអត្តសញ្ញាណ
ថ្មីៗនេះ សមាគមអក្សរសិល្សិ៍របស់បណ្តាជនជាតិភាគតិច Việt Nam បានជម្រើងខេត្ត Cà Mau ដែលជាតំបន់ភាគខាងត្បូងចុងបំផុតរបស់ប្រទេស ដើម្បីរៀបចំសិក្ខាសាលាក្រោមប្រធានបទស្តីពីការសម្រាំងសម្រិត និងរួមបញ្ចូលរាល់បណ្តាអង្គការចាត់តាំងសមាគម និងសមាគមមូលដ្ឋាន ដើម្បីពង្រឹងអង្គការ និងតម្រង់ទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់តំណាក់កាលថ្មី។
ដើមឈើមួយដើម - ជាទង្វើដ៏ល្អមួយ
ចូលរួមប្រឡងប្រណាំងក្នុងការអនុវត្តសេចក្តីសម្រេចមហាសន្និបាតតំណាងបក្ខភាគសង្កាត់លើកទី ១ អាណត្តិ ២០២៥-២០៣០ សមាគមសហព័ន្ធនារីសង្កាត់ Tân Thành បានផ្តួចផ្តើមចលនាដ៏មានអត្ថន័យមួយ៖ "ដើមឈើមួយដើមសម្រាប់នារីម្នាក់ៗ - រាល់សាខាមួយៗនឹងមានទម្រង់ឈើលម្អមួយផងដែរ” ដើម្បីពង្រីសាយភាយ និងស្តារឡើងវិញនូវស្មារតីការពារបរិស្ថាន និងស្មារតីនៃសម្រាប់ទង្វើដើម្បីមាតុភូមិបៃតង ស្រស់ ស្អាត ឆ្ពោះទៅរកការកសាង Tân Thành ក្លាយជាតំបន់ទីផ្សារព័ណ៌បៃតង។
ធានានូវវឌ្ឍនភាពនៃកម្មវិធីគោលដៅជាតិ
បន្ទាប់ពីការរួមបញ្ចូលគ្នា និងដំណើរការនៃទម្រង់រដ្ឋាភិបាលភូមិភាគ ២ ថ្នាក់។ ថ្នាក់ខេត្តបានពង្រឹងគណៈកម្មាធិការចង្អុលការណែនាំកម្មវិធីគោលដៅជាតិដំណាក់កាល ២០២១-២០២៥ ធានាឱ្យមានការឯកភាព ស្ថិរភាពក្នុងការដឹកនាំ និងទិសដៅចាប់ពីខេត្តរហូតដល់ភូមិភាគ។




