អស្ចារ្យនៃស្ថាបត្យកម្មវត្ត Vĩnh Hưng
ទីក្រុង Cần Thơ ជាក្រុងមួយដែលភ្ជាប់ជាមួយប្រវត្តិសាស្ត្រ និងអត្តសញ្ញាវប្បធម៌ដ៏យូរឡុងណាស់មកហើយ។ នេះក៏ជាតំបន់ទីតាំងដែលសម្បូរដោយសំណង់ខាងសាសនានៃវត្តអារាមរបស់បណ្តាជនជាតិជាបងប្អូន Kinh - Khmer - Hoa ដ៏ល្បីរន្ទឺ មានដូចជា៖ វត្តស្រឡូង (Chén Kiểu) វត្តសំរោង វត្តលោកយាយ Thiên Hậu និងវត្ត Đất Sét រាល់វត្តនីមួយៗតែងមានលក្ខណៈស្ថាបត្យកម្មដ៏ពិសេសផ្ទាល់ខ្លួន និងមានអាយុកាលរាប់រយឆ្នាំទៀតផង ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយមកគោរពបូជា និងសិក្សាស្រាវជ្រាវ ក្នុងនោះមានវត្ត Vĩnh Hưng ផងដែរ។
បុណ្យ Vu Lan ជាពិធីសម្រាប់រំលឹក និងតបស្នងគុណ
បុណ្យ Vu Lan តាំងពីយូរណាស់មកហើយបានក្លាយជាពិធីបុណ្យវប្បធម៌ខាងព្រះពុទ្ធសាសនា និងជនជាតិ ដែលត្រូវបានចាត់តាំងក្នុងអំឡុងខែ៧ (ចន្ទគតិ) ជារៀងរាល់ឆ្នាំ សម្រាប់តបស្នងគុណឪពុកម្តាយ និងរំលឹកនឹកគុណបុព្វការីជនទាំងឡាយគ្រប់ជំនាន់ផងដែរ។
វត្តពងទឹកចាស់៖ ជិតមានព្រះវិហារថ្មី
វត្តមុនីសោភ័ណ ពងទឹកចាស់ ជាវត្ត Khmer បុរាណមួយក្នុងចំណោម ៧ វត្ត Khmer ដទៃទៀតរបស់ឃុំ Thạnh Trị (មានទីតាំងស្ថិតនៅភូមិ Tân Lợi ឃុំ Thạnh Trị ខេត្ត Cần Thơ)។ វត្តត្រូវបានកសាងក្នុងឆ្នាំ ១៨៣០ គិតមកទល់បច្ចុប្បន្ន វត្តក៍ឆ្លងកាត់ ១៣ ជំនាន់ចៅអធិការដែរហើយ។
ភ្លឺចិញ្ចាចនៃប្រពៃណីស្នេហាជាតិ
ជាប់ដងផ្លូវជាតិលេខ ៦៣ នៃភូមិលេខ៧ ឃុំ Tân Lộc មានតំបន់បេតិកភណ្ឌដ៏ពិសេសមួយ នោះគឺវត្តសិរីមានជ័យវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ជាទីតាំងតម្កល់អធិដ្ឋាតុរបស់ព្រះសង្ឃមួយអង្គដែលបានពលីជីវិតនាសម័យសង្គ្រាមប្រឆាំងចក្រពតអាមេរិករំដោះទឹកដី ហើយត្រូវបានប្រជាជននិយមហៅថា “ចេតិយគោរពបូជាវិរៈបុព្វជិតអតីតព្រះឧបជ្ឈាយ៍ Hữu Nhem”។
ពិធីចូលព្រះវស្សា - លក្ខណៈវប្បធម៌ដ៏ល្អអស្ចារ្យរបស់ជនរួមជាតិ Khmer
ក្នុងដំណើរការរស់នៅតាមបែបទំនើបស៊ីវិល័យដែលកំពុងមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ បងប្អូនជនរួមជាតិ Khmer Nam Bộ និយាយរួម នៅ Cà Mau និយាយដោយឡែក តែងរក្សា និងអភិរក្សតម្លៃវប្បធម៌ប្រពៃណីប្រកបដោយអត្តសញ្ញាណជាតិ។ ក្នុងចំណោមពិធីដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា គឺពិធីចូលព្រះវស្សា ឬហៅថាពិធីកាន់ព្រះវស្សាដែលតែងតែប្រារព្ធឡើងនៅរដូវវស្សាជារៀងរាល់ឆ្នាំ។
អញ្ជើញមកទស្សនាវត្តផ្នោដូង
វត្តរាជដួងកែវកំពង់ដូង (ហៅផ្នោដូង) ជាវត្ត Khmer ដ៏ល្បីឈ្មោះ។ វត្តផ្នោរដូងនេះដែរក៏ជាទីជម្រកនៃហ្វូងសត្វបក្សីជាច្រើនប្រភេទក្នុងរយៈកាលរាប់រយឆ្នាំផងដែរ។ ហើយថែមទាំងជាកន្លែទេសចរណ៍ជំនឿផ្លូវចិត្តដ៏ល្បីរន្ទឺ ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយមកទស្សនា និងគោរពបូជា។
លក្ខណៈដ៏ល្អនៃពិធីឧបសម្បទា
កាលពីថ្ងៃទី៣ ខែកក្កដា នៅវត្តឃោសិតារាម ភូមិ Cù Lao ឃុំ Vĩnh Lợi ខេត្ត Cà Mau ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទចំណុះវត្តបានរៀបចំពិធីឧបសម្បទាភិក្ខុចំនួន១១អង្គដែលជាគណៈមហានិកាយ Khmer និមន្តមកពីនានាវត្តលើភូមិសាស្ត្រខេត្ត។
ភាពអស្ចារ្យនៃស្ថាបត្យកម្មវត្ត Vân Sơn
វត្ត Vân Sơn (Vân Sơn tự) មានទីតាំងស្ថិតនៅលើកោះ Núi Một ស្រុក Côn Đảo (ខេត្ត Bà Rịa - Vũng Tàu)។ នាមវត្តមានន័យថាពពកនិងភ្នំ ពីព្រោះនៅខាងមុខវត្តជាមហាសាគរដ៏ធំល្វឹងល្វើយ ចំណែកខាងក្រោយគឺជាភ្នំក្រំថ្ម លើកំពូលភ្នំជាប់ដោយដុំពពក។ ទាំងនេះហើយក៏ជាការរួមបញ្ចូលគ្នារវាងធម្មជាតិដ៍ស្រស់ត្រកាលដែលអមដោយពពករបស់នូយមោក។
ផលប្រយោជន៍នៃវគ្គវិបស្សនារដូវវិស្សមកាល
រដូវវិស្សមកាល ទន្ទឹមជាមួយបណ្តាថ្នាក់រៀនបំណិនផ្សេងៗ រៀនខាងទ័ព ក៏មានយុវវ័យជាច្រើនបានជម្រើសឱ្យខ្លួននូវការធ្វើវិបស្សនារដូវវិស្សមកាល។ ក្នុងបរិយាកាសដ៏ស្ងៀមស្ងាត់ ប្អូនៗសិស្សានុសិស្សទាំងឡាយបានស្វែងយល់ពីផ្លូវធម៌ នាំខ្លួនឆ្ពោះទៅរកភាពស្ងប់ស្ងៀមនិងតាមគន្លងធម៌របស់ព្រះសម្មាសម្ពុទ្ធ។
វត្តអំពាចវែងចាស់ (Sóc Ven Cũ) មានព្រះវិហារថ្មី
បន្ទាប់ជាង១០ឆ្នាំកសាង កាលពីថ្ងៃ២៥ ខែមេសា គណៈកម្មការ អាចារ្យវត្តអំពាចវែងចាស់ (Sóc Ven Cũ) ដែលមានទីតាំងស្ថិតនៅភូមិ An Hoà ឃុំ Định An ស្រុក Gò Quao ខេត្ត Kiên Giang ឱឡារឹកចាត់តាំងបុណ្យបញ្ចុះខណ្ឌសីមា សម្ពោធឆ្លងព្រះវិហារថ្មី ដែលប្រព្រឹត្តិឡើងក្នុងអំឡុង៣ថ្ងៃ (ចាប់ពីថ្ងៃ២៥ដល់ថ្ងៃ២៧ ខែមេសា)។
រីកសាយភាយនៃទង្វើដ៏ល្អថ្លៃថ្នូ
ប៉ុន្មានឆ្នាំកន្លងមកនេះ ព្រះពុទ្ធសាសនាចិននៅកាម៉ាវតែងប្រតិបត្តិល្អតាមពុទ្ធប្បញ្ញតិនិងពុទ្ធានុញ្ញតិ ក៏ដូចជាអនុវត្តល្អតាមគោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់រដ្ឋ។ ទាំងជីវភាពរស់នៅនិងស្មារតីសម្ភារៈនៃអ្នកភារៈសាសនា ព្រមទាំងពុទ្ធបរិស័ទទាំងឡាយមួយថ្ងៃកាន់តែមានភាពរីកចម្រើន។ បណ្តាទីតាំងសក្ការៈបូជាក៏ទទួលបានការវិនិយោគកែជួសជុល និងកសាងថ្មីយ៉ាងធំទូលាយស្អាតៀងដែរ។
លទ្ធផលផ្តើមពីការស្របមតិ និងភារកិច្ចទទួលខុសត្រូវ
នៅឃុំ Đông Thới ស្រុក Cái Nước ប៉ុន្មានឆ្នាំកន្លងមកនេះ ផ្តើមពីបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ព្រមទាំងបណ្តាទម្រង់សេដ្ឋកិច្ចមានប្រសិទ្ធភាព ជីវភាពបងប្អូនជនរួមជាតិ Khmer នៅភូមិភាគមួយថ្ងៃកាន់តែបានលំនឹង។
ភាពអស្ចារ្យនៃវត្តសិរីតាម៉ឺន
ចម្ងាយពីក្រុង Sóc Trăng (ខេត្ត Sóc Trăng) ប្រមាណ២០ម៉ែត្រ យើងនឹងបានឃើញនូវភាពស្រស់ស្អាតរបស់វត្តសិរីតាម៉ឺនហាក់បីដូចជាគ្រាប់ពេជដែលរំលេចដោយពន្លឺដ៏ភ្លឺភ្លេកនៅកណ្តាលឃុំ Viên Bình ស្រុក Trần Đề។ មិនត្រឹមជាសំណង់សាសនាដ៏ល្អអស្ចារ្យប៉ុណ្ណោះទេ វត្តសិរីតាម៉ឺនថែមទាំងជានិម្មិតរូបដែលប្រកបដោយភាពជឿជាក់និងស្មារតីសាមគ្គីដែលកើតមានអំពីសទ្ធាទឹកចិត្តរបស់បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅទីនេះទៀតផង។
ស្ថាបត្យកម្មវត្តទឹកប្រៃ (chùa Nước Mặn)
វត្តកំពង់មានជ័យទឹកប្រៃ (Nước Mặn) គឺជាវត្ត Khmer បុរាណដែលត្រូវបានកសាងនូវឆ្នាំ១៧០៦ មានទីតាំងស្ថិតនៅទីរួមស្រុក Long Phú ស្រុក Long Phú ខេត្ត Sóc Trăng។




