ទូរស័ព្: 0274 383 347
អាទិត្យ, 8-2-26 22:51:31

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សមាជិកនារីចូលរួមបង្កើតដើមទុនប្រឹតសំចៃក្នុងកិច្ចប្រជុំសាខា និងក្លឹប។

ចាប់តាំងពីដើមឆ្នាំមក សមាគមបានចង្អុលការណែនាំដល់គ្រប់សាខាទាំងឡាយឱ្យទទួលឧបត្ថម្ភតិចបំផុត ១ គ្រួសារ និង ១ គ្រួសារប្រកៀកបន្ទាត់ក្រ ព្រមទាំងគ្រួសារដែលទើបរួចផុតពីភាពក្រីក្រ។ លទ្ធផល មាន ២២ សាខាបានចុះឈ្មោះចូលរួមជាមួយទម្រង់ផ្សេងៗ ដូចជា៖  "១០ ក្នុងចំណោម ១" ១១ ក្លឹបរួមដើមទុនសម្រាប់ទិញប័ណ្ណធានារ៉ាប់រងសុខភាពជូនបងប្អូននារី ៧២ នាក់រូប និងពាងអង្ករពេញដោយក្តីស្រឡាញ់រួមមាន ២៧ ក្លឹប ដោយមានសមាជិក ៥២០ នាក់ ចូលរួមវិភាគទានបានអង្ករចំនួន ៣.៣៤០ គីឡូក្រាម ជួយបងប្អូននារី ២១០ នាក់ដែលមានជីវភាពជួបលំបាក។ ទម្រង់ចិញ្ចឹមជ្រូកដីមានទាំងអស់ ៤០ ក្លឹប ដោយមានសរុបទឹកប្រាក់ ១៩,៥ លានដុង ដើម្បីជួយបងប្អូននារី ចំនួន ១២ នាក់ដែលមានជីវភាពជួបលំបាក និងមនុស្សចាស់ឯកោ។

ផ្តើមពីទឹកប្រាក់ដើមទុននៃការខិតខំប្រឹតសំចៃ ក៏បានជួយបងប្អូននារីជាច្រើននៅភូមិ Thị Kẹo អភិវឌ្ឍន៍ទម្រង់ចិញ្ចឹមសត្វ ផ្តល់មកនូវប្រភពចំណូលនឹងនរល្អ។

ជាមួយនោះដែរ បណ្តាទម្រង់នៃការកែច្នៃកាកសំណល់ប្លាស្ទិកទៅជារបស់របរប្រើប្រាស់បាន និងការរៃអង្គាសថវិកាដើម្បីឧបត្ថម្ភបងប្អូននារីផ្តើមអាជីពបានទាក់ទាញសមាជិកជាង ៣.០០០ នាក់ចូលរួម អាស្រ័ហេតុនេះហើយ ក៏ប្រឹតសំចៃទឹកប្រាក់បាន ៦០ លានដុង សម្រាប់ជំនួយឧបត្ថម្ភបងប្អូននារីចំនួន ៦ នាក់បង្តើតអាជីព។

ជាពិសេស សមាគមសហព័ន្ធនារីឃុំ Sông Đốc ថែមទាំងបានកៀរគរសមាជិកឱ្យចូលរួមសាងសង់ និងបន្តអនុវត្ត ៣៤ ទម្រង់នៃក្លឹបនារីរួមដើមទុន ដោយប្រឹតសំចៃទឹកប្រាក់បានជាង ២,៩ ពាន់លានដុង បង្កលក្ខណៈសម្រាប់សមាជិកចំនួន ២៥៦ នាក់ខ្ចីប្រាក់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតាមរយៈសកម្មភាព ដូចជា៖ ចិញ្ចឹមសត្វ ដាំដំណាំ លក់ដូរកំប៊ិចកំប៉ុក។ល។ លើសពីនោះ ផ្តើមពីដើមទុនដែលប្រគល់ឱ្យដោយធនាគារគោលនយោបាយសង្គម សមាគមកំពុងគ្រប់គ្រងចំនួន ១៤ ក្លឹប ដោយសរុបប្រាក់បំណុលជាង ២០ ពាន់លានដុង។ ជំនួយឧបត្ថម្ភ ៧១២ គ្រួសារដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។

បងប្អូននារីបុលប្រាក់សម្រាប់បង្កើតមុខរបរលក់ដូរកំប៊ិចកំប៉ុកនៅតាមគ្រួសារ។

អ្នកស្រី Nguyễn Kim Lên ប្រធានសមាគមសហព័ន្ធនារីឃុំ Sông Đốc  បានមានប្រសាសន៍ថា៖ “តាមរយៈសកម្មភាពនៃការឧបត្ថម្ភ ក៏បានបង្កលក្ខណៈសម្រាប់សមាជិក និងបងប្អូននារីក្នុងការទទួលបាននូវប្រភពទុន ដើម្បីបង្កើនការផលិត និងប្រាក់ចំណូលនឹងនរ ព្រមទាំងបង្កើតឱកាស និងការងារធ្វើកាន់តែច្រើនសម្រាប់កម្មករជាស្ត្រីភេទ។ ជាពិសេសនៅតាមតំបន់ជនបទ រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ សមាជិក និងស្ត្រីជាច្រើនបានផ្លាស់ប្តូរគំនិតរបស់ខ្លួន និងមានឆន្ទៈក្នុងការកែលម្អជីវភាពរស់នៅរបស់ពួកគេ។ ផ្តើមពីនោះ បានជួយបងប្អូនស្ត្រីមានទំនុកចិត្ត ហ៊ានគិត ហ៊ានធ្វើ មានភាពច្នៃប្រឌិតក្នុងការបង្កើតអាជីព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច”។

បងប្អូននារីឃុំ Sông Đốc  បង្កើតបរិស្ថានបៃតង ស្អាត ស្រស់ល្អ រួមចំណែកកសាងជនបទថ្មីផងដែរ។

តាំងពីដើមឆ្នាំរហូតមក សមាគមសហព័ន្ធនារីឃុំ Sông Đốc  បានជំនួយឧបត្ថម្ភ ១៥៤ គ្រួសាររួចចាកក្រ ក្នុងនោះ​មាន ៤៥ គ្រួសារក្រ ៣៤ គ្រួសារប្រកៀកបន្ទាត់ និង ៧៩ គ្រួសារដែលទើបបានរួចចាកក្រ។ សម្រេចបានជាង ១០០% គោលដៅនៃសេចក្តីសម្រេចចិត្ត។ សកម្មភាពនៃការឧបត្ថម្ភ ជួយបងប្អូនសមាជិកនារីក្រីក្រ និងនារីជួបការលំបាក បានបង្កើតលក្ខណៈសម្រាប់បងប្អូននារីចេះឆក់ឱកាសដើម្បីឆ្លងកាត់គ្រប់ឧបសគ្គទាំងឡាយ​ ឈានឡើងរួចចាកក្រចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគផងដែរ៕

Quỳnh Anh - Hoàng Vũ

Tags:

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

សហគ្រាស - ម៉ាក