ទូរស័ព្: 0274 383 347
អាទិត្យ, 8-2-26 21:32:32

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ក្រុមត្បាញត្រកៀតប៉ោងភូមិ Phước ៣ A ធ្វើផលិតផលតាមការកាម៉ង់ទិញ។

មកកាន់ភូមិ Phước ៣ A ឃុំ Phước Long ក្នុងប៉ុន្មានថ្ងៃនេះ បរិយាកាសពលកម្មនៅផ្ទះបងស្រី Lê Thị Em ប្រធានក្រុមត្បាញត្រកៀតប៉ោង តែងអ៊ូអរដោយសូរសម្លេងសើចចជែក គ្នា។ នេះជាទីកន្លែងណាត់ជួបដ៏ស្និទស្នាលរបស់សមាជិកាសមាគមនារី ១៦ នាក់ ដែលសុទ្ធសឹងជាបងប្អូននារីតែងធ្លាប់តែធ្វើការងារស្រែចំការ បានក្លាយទៅជាភាពប៉ិនប្រសព្វ ទន់ភ្លន់លើសរសៃត្រកៀតប៉ោងស្ងួតមួយទងៗ។

ចំណុចលេចធ្លោនៃរបរត្បាញ គឺភាពបត់បែន មិនកំណត់ពេលវេលាឬទីកន្លែងនោះទេ។ បងប្អូននារីអាចទទួលវត្ថុធាតុដើមយកទៅផ្ទះ ឆ្លៀតពេលត្បាញនៅពេលទំនេរ ក្រោយពេលរៀបចំបាយទឹក ឬជូនកូនទៅរៀន។ល។

ដំណើរការពលកម្មជួយសមាជិកាក្នុងក្រុមផ្សារភ្ជាប់មនោសញ្ចេតនាភូមិផងរបងជាមួយ។

លោកស្រី Đặng Thị Kim Khoa អនុប្រធានសមាគមនារីឃុំ Phước Long ឱ្យដឹងថា៖ “អាស្រ័យដោយការឧស្សាហ៍ព្យាយាមនិងប៉ិនប្រសព្វ ជាមធ្យមសមាជិកម្នាក់ៗរកបានប្រាក់ចំណូលពី ៣ ដល់ជាង ៥ លានដុងក្នុងមួយខែ។ ចំនួនប្រាក់នេះទោះបីមិនច្រើនក្តី ប៉ុន្តែបានជួយបងប្អូននារីទូទាត់ចំណាយក្នុងជីវភាព និងប្រាក់រៀនសូត្ររបស់កូន។ ប្រសិទ្ធភាពនៃទម្រង់នេះបាននិងកំពុងបង្កើតកម្លាំងចលករ ដើម្បីនារីចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសមាគម”។

តាមលោកស្រី Khoa ដោយឡែកនៅភូមិ Phước ៣ A ជាតំបន់ទឹកសាបមានត្រកៀតប៉ោងធម្មជាតិច្រើន បងប្អូននារីបានឆ្លៀតយកត្រកៀតប៉ោងស្រស់ក្រោមទន្លេយកមកកាត់ ហាលស្ងួតធ្វើជាវត្ថុធាតុដើម ជួយកាត់បន្ថយចំណាយដើមទុន។ អាស្រ័យហេតុនោះ ផលិតផលត្បាញរបស់ក្រុមទទួលបានប្រាក់ចំណេញខ្ពស់ជាងបើធៀបនឹងកន្លែងដែលត្រូវទិញវត្ថុធាតុដើម បង្កើតក្តីរំភើបជូនសមាជិកាដែលចូលរួមទម្រង់។

ផលិតផលពីត្រកៀតប៉ោងបានសម្រេចរួចរាល់តាមការកាម៉ង់ទិញ។

បច្ចុប្បន្ន ឃុំ Phước Long រក្សាសកម្មភាពមានប្រសិទ្ធភាពនៃក្រុមត្បាញត្រកៀតប៉ោងចំនួន ៥។ ក្នុងតួនាទីជា “បង្អែក” សមាគមនារីឃុំបានសកម្មជួយទុនបុកជាបុព្វសិទ្ធិ ព្រមទាំងតភ្ជាប់សហគ្រាសធានាទទួលទិញយកផលិតផល ជួយបងប្អូននារី ស្ងប់ចិត្ត ផលិត។ ផលិតផលសិប្បកម្មដ៏ប្រណិតពីត្រកៀតប៉ោងមិនត្រឹមតែនាំមកនូវតម្លៃសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាភស្តុតាងរស់រវើកបង្ហាញពីស្មារតីច្នៃប្រតិដ្ឋ ឆន្ទៈឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាពរបស់នារីតំបន់ទន្លេទឹក៕

Đờ Ni - Ngọc Quyên

Tags:

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

សហគ្រាស - ម៉ាក