ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:47:08

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

បងស្រី Thạch Thị Kim Mến ថែទាំចម្ការបន្លែរបស់គ្រួសារ ដើម្បីបង្កើនប្រភពប្រាក់ចំណូល។

បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងផ្ទៃដីចំនួន ២ ហិចតាសម្រាប់ដាំបន្លែ និងចិញ្ចឹមកូនតូចចំនួន ៣ នាក់ គ្រួសារបងស្រី Thạch Thị Kim Mến នៅភូមិ Sóc Đôn ឃុំ Hưng Hội ទទួលបានការលើកទឹកចិត្តកាន់តែច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននៅពេលដែលដែលទួលបានឥណទានផ្អែកលើគោលនយោបាយតាមរយៈសមាគមសហព័ន្ធនារីភូមិភាគ។ ជាមួយនឹងប្រាក់កម្ចីចំនួន ២៥ លានដុង បងស្រីបានវិនិយោគលើការទិញបន្លែសម្រាប់តាំងលក់នៅផ្សារ Cầu Xáng សង្កាត់ Bạc Liêu និងដាំបន្លែឆ្លោះ ៣ រដូវរៀងរាល់ឆ្នាំផងដែរ។ អាស្រ័យហេតុនេះហើយ ទើបគ្រួសារបងស្រីមានប្រាក់ចំណូលស្ថិរភាពជាង ៦ លានដុងក្នុងមួយខែ។

«មានដើមទុន ខ្ញុំបានពង្រីកអាជីវកម្មរបស់ខ្លួនដោយការទិញ និងលក់ ព្រមទាំងដាំបន្លែនៅផ្ទះ។ ជារៀងរាល់ថ្ងៃ ខ្ញុំអាចរកបានប្រាក់ចំណូលស្ថិរភាព។ ដូច្នេះហើយ ជីវិតគ្រួសារខ្ញុំបានប្រសើរឡើងជាលំដាប់ និងកាន់តែរីកចម្រើឆ្ពោះទៅមុខផងដែរ» បងស្រី Kim Mến បានចែករំលែកដូច្នេះ។

មិនត្រឹមតែគ្រួសាររបស់បងស្រី Kim Mến នោះទេ សម្រាប់ប្រភពឥណទានដែលផ្អែកលើគោលនយោបាយកំពុងផ្តល់អំណោយផលដល់គ្រួរាប់ពាន់គ្រួសារនៅឃុំ Hưng Hội ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់រៀងខ្លួន។ រហូតមកដល់បច្ចុប្បន្ន ភូមិភាគបានផ្សព្វផ្សាយ ១៤ កម្មវិធីឥណទានរបស់រដ្ឋាភិបាល ដោយសរុមចំនួនប្រាក់បំណុលជាង ១៥១ ពាន់លានដុង ព្រមទាំងឧបត្ថម្ភដល់គ្រួសារអ្នកទទួលផលចំនួន ៣.៤៣៨ គ្រួសារ។

នៅសង្កាត់ Hiệp Thành នារីជនជាតិជាច្រើនកំពុងប្រើប្រាស់ដើមទុនអនុគ្រោះយ៉ាងក្លាហាន ដើម្បីពង្រីកផលិតកម្ម និងអាជីវកម្ម។ ពីមុន បងស្រី Lý Thị Chí Linh នៅភូមិ Giồng Giữa ចូលរួមតែក្នុងការជួញដូរខ្នាតតូចប៉ុណ្ណោះ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ បងស្រី Linh បាននិយាយប្រាប់ថា៖ ចាប់តាំងពីទទួលបានឥណទានផ្អែកលើគោលនយោបាយមក គាត់ក៏មានលក្ខណៈពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើពិពិធកម្មទំនិញ និងបង្កើនប្រាក់ចំណូលនឹងនរសម្រាប់គ្រួសារទៀតផង៖ «ដោយមានដើមទុន អាជីវកម្មកាន់តែងាយស្រួល ទំហំធំជាងមុន ហើយខ្ញុំលក់ទំនិញបានកាន់តែច្រើនទៀតដែរ»។

អាស្រ័យបានបុនប្រភពទុនឥណទានគោលនយោបាយ បងស្រី Lý Thị Linh (ស្តាំ) មានលក្ខណៈដើម្បីពង្រីកការលក់ដូររបស់ខ្លួន និងបង្កើនប្រភពចំណូលផងដែរ។

តាមរយៈសកម្មភាពដែលបានប្រគល់ជូនធនាគារគោលនយោបាយសង្គម សមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành បច្ចុប្បន្នកំពុងគ្រប់គ្រង ២៤ ក្លឹបប្រឹតសំចៃ និងបុលទុន ដោយសរុបបំណុលទាំងអស់ចំនួន​ ៤១ ពាន់លានដុង និងជំនួយឧបត្ថម្ភ ១.២១៥ គ្រួសារប្រជាជន។ ក្នុងនោះ សមាជិកនារីចំនួន ៧៥៥ នាក់បានបុលប្រាក់ជាង ២០ ពាន់លានដុង និងនារីជាជនជាតិភាគតិចចំនួន ១៨៨ នាក់បានចូលរួមកម្មវិធីឥណទានអនុគ្រោះ។

យោងតាមលោកស្រី Hà Quách Kim Đông អនុប្រធានសមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành ប្រភពទុនដែលបងប្អូននារីបានវិនិយោគលើទម្រង់ជាច្រើន ដូចជា៖ ចិញ្ចឹមសត្វ ដាំដំណាំ របរធ្វើសក់ ចិញ្ចឹមបង្គា និងការពង្រីកអាជីវកម្ម ផលិតកម្ម ដោយហេតុនេះហើយទើបបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរបស់ពួកគេផងដែរ។

ផ្តើមពីដើមទុនតិចតួចដែលផ្តល់ជូននៅពេលវេលាត្រឹមត្រូវ ជីវភាពរស់នៅជាច្រើនកំពុងត្រូវបានចិញ្ចឹមបីបាច់ ដោយបើកឱកាសសម្រាប់ការផ្លាស់ប្តូរសម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក។ ដោយមានការគាំទ្រទាន់ពេលវេលា ការខិតខំប្រឹងប្រែង និងឆន្ទៈរបស់ប្រជាជនកំពុងបង្កើតផលផ្លែជារៀងរាល់ថ្ងៃ កសាងជីវិតដែលមានស្ថិរភាព និងរីកចម្រើនជាងមុននៅលើទឹកដីស្រុកកំណើតរបស់ខ្លួនទៀតផង៕

Kim Trúc - Anh Tuấn

Tags:

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។

កងទ័ពរបស់ Bác Hồ ឆ្លាតវៃក្នុងការធ្វើសេដ្ឋកិច្ច

ក្រោយពីបានបំពេញកាតព្វកិច្ចអន្តរជាតិនៅសមរភូមិកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយវិលត្រឡប់មកជីវិតធម្មតាវិញ អតីតយុទ្ធជន Đinh Tấn Công នៅភូមិ Phước Tân ឃុំ Vĩnh Phước បានបន្តរក្សាគុណសម្បត្តិរបស់ទាហានក្នុងការផលិត និងកម្លាំងពលកម្ម។ ដោយមានស្មារតីស្វាហាប់ ហ៊ានគិត ហ៊ានធ្វើ គាត់បានបង្កើតទម្រង់សេដ្ឋកិច្ចយ៉ាងសមស្របជាច្រើនដោយក្លាហាន និងនាំមកនូវប្រាក់ចំណូលស្ថិរភាពដល់គ្រួសារទៀតផង ផ្តើមពីនោះក៏សកម្មក្នុងការចែករំលែកបទពិសោធន៍ ជំនួយឧបត្ថម្ភមិត្តរួមកងទ័ពដើម្បីរួមគ្នាអភិវឌ្ឍ។

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

ម្ចាស់ការស្តារឡើងវិញនូវហ្វូងជ្រូកបន្ទាប់ពីកើតមានជំងឺរាតត្បាត

បន្ទាប់ពីរយៈពេលចិញ្ចឹមមានការប៉ះពាល់ដោយសារជំងឺ គ្រួសារ Khmer ជាច្រើនកំពុងបង្កើតឡើងវិញនូវហ្វូងជ្រូករបស់ខ្លួនតាមទំហំសមស្រប ដោយផ្តោតលើការបង្កាត់ពូជ បច្ចេកទេសក្នុងការថែទាំល្អត្រឹមត្រូវ ចាក់វ៉ាក់សាំង និងការប្រើប្រាស់ប្រភពចំណីដែលមានស្រាប់។

សហគ្រាស - ម៉ាក