ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 02:41:01

ផ្លូវថ្មីនាំមកនូវការផ្លាស់ប្តូរដល់ជីវភាពរស់នៅ

នៅពេលព្រឹកព្រលឹមនៃភូមិ Cái Đôi ឃុំ Phú Tân បណ្តារថយន្តម៉ូតូឥឡូវនេះអាចបើកបរទៅដល់ផ្ទះបានយ៉ាងងាយស្រួល។ ទំនិញត្រូវបានដឹកជញ្ជូន ហើយអ្នកទិញ និងអ្នកលក់ធ្វើដំណើរបានកាន់តែងាយស្រួលទៀតផង។ ការអភិវឌ្ឍដែលហាក់ដូចជាធម្មតានេះ កាលពីជាង ១ ឆ្នាំមុន គឺជាក្តីស្រមៃសម្រាប់គ្រួសារជាច្រើននៅទីនេះផងដែរ។

អ្នកមីង Lý Thị Ưng ប៉ាក់ត្រណប់​សម្រាប់លក់ឱ្យភ្ញៀវដែលមានតម្រូវការ។ អាស្រ័យមានផ្លូវងាយស្រួលក៏បានជួយឱ្យការដឹកជញ្ជូនមុខទំនិញកាន់តែមានភាពងាយស្រួលផងដែរ។

ពីមុន ផ្លូវចូលទៅកាន់ភូមិតូចចង្អៀត និងជារឿយៗមានទឹកលិចលង់។ បងប្អូនប្រជាជនក៏មានការប្រឈមមុខនឹងឧបសគ្គជាច្រើនក្នុងការទៅធ្វើការ និងជួញដូរ។ អ្នកខ្លះត្រូវទុកយានយន្តរបស់ខ្លួនឱ្យឆ្ងាយ ហើយដើរកាត់ទឹកដើម្បីត្រឡប់ទៅផ្ទះវិញ។ ដូច្នេះការដឹកជញ្ជូនទំនិញត្រូវការពេលវេលា និងការខិតខំប្រឹងប្រែងបន្ថែម ដែលធ្វើឱ្យជីវភាពរស់នៅដ៏លំបាករួចទៅហើយកាន់តែពិបាក។

អ្នកមីង Lý Thị Ưng បានរំលឹកថា៖ «ចាប់តាំងពីរដ្ឋបានវិនិយោគ និងឃុំបានចលនាប្រជាជនឱ្យបរិច្ចាគដីសម្រាប់សាងសង់ផ្លូវថ្នាល់ ឥឡូវនេះប្រជាជនគ្រប់គ្នាកំពុងទាញយកផលប្រយោជន៍ពីឱកាសដើម្បីធ្វើអាជីវកម្ម។ ខ្ញុំក៏បានឆ្លៀតឱកាសនេះដើម្បីប្រកបរបរកាត់ដេរ និងលក់ទំនិញទៅកាន់តូបជាច្រើនដើម្បីរកប្រាក់បានបន្តិចបន្តួចជារៀងរាល់ថ្ងៃ ហើយជីវភាពគ្រួសារក៏មានស្ថេរភាពជាងមុនផងដែរ»។

ឆ្នាំ ២០២៥ ផ្លូវមួយខ្សែដែលមានប្រវែងប្រហែល ៣០០ ម៉ែត្រត្រូវបានវិនិយោគដោយចំណាយទកឹប្រាក់ជិត ៥០០ លានដុង តភ្ជាប់តំបន់លំនៅដ្ឋានដោយផ្ទាល់ទៅនឹងផ្លូវធំផ្សេងៗ។ ដើម្បីសាងសង់ផ្លូវនេះ បន្ថែមពីលើការវិនិយោគរបស់រដ្ឋ អាជ្ញាធរមូលដ្ឋានក៏បានជំរុញប្រជាពលរដ្ឋឱ្យយល់ព្រមស្ម័គ្រចិតបរិច្ចាគដី និងសហការក្នុងការសាងផ្លូវថ្នល់ផងដែរ។ ផ្តើមពីផ្លូវដែលពីមុនត្រូវបានកាត់ផ្តាច់ដោយទឹកជំនន់ ការដឹកជញ្ជូន និងជួញដូរទំនិញផ្សេងៗ ឥឡូវនេះកាន់តែមានភាពងាយស្រួលជាងមុនច្រើន។

សម្រាប់អ្នកមីង Lý Thị Hà ការផ្លាស់ប្តូរនេះត្រូវបានទទួលអារម្មណ៍នៅក្នុងការងារប្រចាំថ្ងៃរបស់ខ្លួនជាស្រេចមកហើយ។ ពីមុនអ្នកមីងធ្លាប់ធ្វើការជាអ្នកប្រមូលទិញដែកអេតចាយ ផ្លូវដ៏លំបាកនេះមានន័យថា រាល់ពេលដែលអ្នកមីងទៅទិញ ឬលក់ទំនិញ គាត់ត្រូវទុកយានយន្តរបស់ខ្លួនឱ្យនៅឆ្ងាយ ហើយដើរទៅផ្ទះវិញ។ ការដឹកជញ្ជូនទំនិញមានការលំបាកខ្លាំង ហើយអាជីវកម្មរបស់គាត់ក៏មានកម្រិតផងដែរ។ ជាមួយនឹងផ្លូវថ្មី អ្នកមីង Hà មិនត្រឹមតែបន្តប្រមូលដែកអេតចាយប៉ុណ្ណោះទេ ថែមទាំងបានបើកហាងតូចមួយនៅមុខផ្ទះរបស់ខ្លួន ផ្តល់ឱ្យគ្រួសារនូវប្រាក់ចំណូលបន្ថែម និងម្ចាស់ការក្នុងការរស់នៅកាន់តែល្អប្រសើរជាមុនថែមទៀតផង។

សម្រាប់ប្រជាជនដែលរស់នៅទីនេះ អត្ថប្រយោជន៍របស់ផ្លូវនេះលើសពីការដឹកជញ្ជូនកាន់តែងាយស្រួល។ ខណៈពេលដែលការដឹកជញ្ជូនមានភាពល្អប្រសើរឡើង ប្រជាជនមានកាន់តែមានលក្ខណៈល្អប្រសើរជាងមុនក្នុងការដឹកជញ្ជូនទំនិញ ការធ្វើពាណិជ្ជកម្មកាន់តែងាយស្រួល ប្អូនៗទៅសាលាកាន់តែងាយស្រួល ហើយជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏កាន់តែមានឱកាសអភិវឌ្ឍផងដែរ។

សម្រស់តំបន់ជនជាតិភាគតិចនៅភូមិ Cái Đôi មួយថ្ងៃកាន់តែមានភាពស្រស់ស្អាតខណៈពេលដែលផ្លូវផ្នល់បានសាងល្អត្រឹមត្រូវ ជីវភភាពបងប្អូនប្រជាជនក៏កាន់តែបានលំនឹងជាងមុនផងដែរ។

លោកស្រី Lê Thị Diễm Kiều ប្រធានភូមិ Cái Đôi បានឱ្យដឹង៖ មុខមាត់ជនបទមានភាពផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។ ខណៈពេលដែលប្រហែលពីរឆ្នាំមុន គ្រួសារភាគច្រើននៅក្នុងតំបន់នេះនៅតែត្រូវបានចាត់ទុកជាគ្រួសារក្រីក្រ ឥឡូវនេះមានតែ ២ គ្រួសារប៉ុណ្ណោះដែលជាគ្រួសារប្រកៀកបន្ទាត់ក្រ។ រួមជាមួយនឹងការដឹកជញ្ជូន រដ្ឋអំណាចភូមិភាគក៏បានផ្តោតលើការឧបត្ថម្ភលំនៅដ្ឋាន អនាម័យ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គម ដើម្បីជួយប្រជាជនលំនឹងជីវភាពរស់នៅ។

លោក Nguyễn Quốc Liêm អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phú Tân បានមានប្រសាសន៍ថា៖ បន្ទាប់ពីរយៈពេលជាង ១​ ឆ្នាំចាប់តាំងពីការរួមបញ្ចូលគ្នា រដ្ឋអមណាចភូមិភាគនៅតែបន្តផ្តោតលើការនៅជិតមូលដ្ឋាន ស្តាប់យោបល់ពីការលំបាក និងសេចក្តីបំណងប្រាថ្នារបស់ប្រជាជន ជាពិសេសជនជាតិភាគតិច។ គម្រោងជាក់ស្តែងដូចជាផ្លូវថ្នល់ត្រូវបានផ្តល់អាទិភាពដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនក្នុងការអភិវឌ្ឍផលិតកម្ម អាជីវកម្ម និងកែលម្អជីវភាពរស់នៅរបស់រៀងខ្លួន។

សម្លឹងមកវិញនូវដំណើការកន្លង ប្រការដែលគួរឱ្យកត់សម្គាល់នៅភូមិ Cái Đôi មិនមែនគ្រាន់តែជាផ្លូវក្រាលកៅស៊ូថ្មី ឬការចូលប្រើប្រាស់យានយន្តបានយ៉ាងងាយស្រួលនោះទេ។ វាក៏ជាការផ្លាស់ប្តូរពីរបៀបដែលប្រជាជនធ្វើអាជីវកម្មរបស់ខ្លួន និងក្នុងជីវិតគ្រួសារនីមួយៗផងដែរ។

ចាប់ពីដងផ្លូដែលមានប្រវែង ៣០០ ម៉ែត្រ ចម្ងាយរវាងភូមិតូចៗ និងផ្លូវធំត្រូវបានកាត់បន្ថយ។ ជាមួយគ្នានេះ គម្លាតដែលទៅកាន់ជីវិតមានស្ថិរភាព និងវិបុលភាពក៏កំពុងបំព្រួញឱ្យតូចបន្តិចម្តងៗផងដែរ។ នៅ Cái Đôi ផ្លូវថ្មីនេះមិនមែនគ្រាន់តែសម្រាប់ការដឹកជញ្ជូននោះទេ។ ផ្លូវថ្មីនេះកំពុងបើកទូលាយឱ្យជីវភាពរស់នៅ និងការផ្លាស់ប្តូរសម្រាប់ទំនុកចិត្តរបស់បងប្អូនប្រជាជនក្នុងការស់នៅឱ្យកាន់តែប្រសើរថែមទៀត៕

Nguyễn Đào – Chí Thức

Tags:

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗៀតផង។

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

សហគ្រាស - ម៉ាក