ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 02:41:01

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

បណ្តាជំនួយការីគតិយុត្តការពារក្តីឱ្យជនជាប់ចោទជាជនជាតិភាគតិចនៅតុលាការ 

ចំពោះមុខស្ថានភាពជាក់ស្តែងនោះ មជ្ឈមណ្ឌលជំនួយគតិយុត្តរដ្ឋខេត្ត Cà Mau បាននិងកំពុងផ្សព្វផ្សាយព្រមៗគ្នានូវដំណោះស្រាយជាក់ស្តែងជាច្រើន សំដៅនាំយកសេវាជំនួយគតិយុត្តឥតគិតថ្លៃ រួមចំណែកលើកកម្ពស់ការយល់ដឹងច្បាប់ដល់ជនរួមជាតិភាគតិចនៅភូមិភាគ។

លោក Ngô Đức Bính អនុប្រធានមជ្ឈមណ្ឌលជំនួយគតិយុត្តរដ្ឋខេត្ត Cà Mau ឱ្យដឹង៖ យោងតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីជំនួយគតិយុត្តឆ្នាំ ២០១៧ ជនរួមជាតិភាគតិចដែលរស់នៅតំបន់មានស្ថានភាពសេដ្ឋកិច្ច - សង្គមលំបាកខ្លាំង ស្ថិតក្នុងមុខសញ្ញាទទួលបានជំនួយគតិយុត្ត។ រីឯជនជាតិភាគតិចរស់នៅតំបន់គ្មានស្ថានភាពសេដ្ឋកិច្ច - សង្គមលំបាកខ្លាំង ក៏នៅតែទទួលបានគោលនយោបាយជំនួយគតិយុត្តឥតគិតថ្លៃរបស់រដ្ឋ ប្រសិនបើស្ថិតក្នុងមុខសញ្ញាដូចជា៖ ជនស្ថិតក្នុងគ្រួសារក្រីក្រ គ្រួសារប្រកៀកក្រ កុមារ ជនពិការជួបការលំបាកខាងថវិកា មនុស្សចាស់ជរាជួបការលំបាកខាងថវិកា និងអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍។

ជាក់ស្តែងការងារជំនួយគតិយុត្តបានបង្ហាញឱ្យឃើញថា ចំពោះជនរួមជាតិភាគតិច ដើម្បីពិគ្រោះយោបល់ ឧបត្ថម្ភគតិយុត្ត គឺមិនអាចអនុវត្តច្បាប់ដោយរឹងរូស ក្រៀុមស្ងួតបានឡើយ ប៉ុន្តែទាមទារឱ្យបណ្តាជំនួយការីគតិយុត្តត្រូវយល់ចិត្ត រាក់ទាក់កក់ក្តៅ និងមានបទពិសោធន៍ក្នុងការទំនាក់ទំនង ធ្វើការជាមួយបងប្អូន។ មិនគ្រាន់តែអសកម្មរង់ចាំប្រជាជនមករកដល់ទីស្នាក់ការនោះទេ មជ្ឈមណ្ឌលជំនួយគតិយុត្តរដ្ឋខេត្ត Cà Mau បានម្ចាស់ការកសាងបណ្តាញព័ត៌មានយ៉ាងទូលំទូលាយផងដែរ។

លោក Ngô Đức Bính បានសង្កត់ធ្ងន់ថា៖ «មជ្ឈមណ្ឌលបានរួមសហការជាមួយបណ្តាឃុំ ដើម្បីឃោសនា បិទស្លឹកព័ត៌មាន ខិត្តប័ណ្ណព័ត៌មាន សហការជាមួយតុលាការ វិទ្យាស្ថានអយ្យការ នគរបាលខេត្ត អនុវត្តការណែនាំ ចាត់តាំងជំនួយគតិយុត្តដល់បណ្តាមុខសញ្ញា ស្ថាប័នដំណើរការនីតិវិធី ទទួលដោះស្រាយរឿងក្តីផ្សេងៗ»។

 ផ្សព្វផ្សាយព័ត៌មានច្បាប់ដល់ប្រជាជននៅឃុំ Hưng Hội។

អាស្រ័យហេតុដូច្នេះហើយ ជនរួមជាតិភាគតិច ១០០% ស្ថិតក្នុងមុខសញ្ញាជំនួយគតិយុត្ត នៅពេលមានសំណូមពរ សុទ្ធតែត្រូវបានមជ្ឈមណ្ឌលទទួល ចាត់ការ និងផ្គត់ផ្គង់សេវាគតិយុត្តត្រឹមត្រូវតាមបទប្បញ្ញត្តិ ធានា «មិនទុកនរណាម្នាក់ចោលនៅខាងក្រោយ» ដោយសារមានរបាំងខាងភូមិសាស្ត្រ ឬលក្ខណៈលំបាកណាមួយឡើយ។

បច្ចុប្បន្ន មជ្ឈមណ្ឌលជំនួយគតិយុត្តរដ្ឋខេត្ត Cà Mau បានផ្សព្វផ្សាយដំណោះស្រាយជាច្រើន ក្នុងនោះយកចិត្តទុកដាក់ដល់ការងាររៀបចំមនុស្ស កៀរគរប្រភពធនធានជាអតិបរមា គឺជាបណ្តាមេធាវី ជំនួយការីគតិយុត្តជាជនជាតិភាគតិច ដែលមានបទពិសោធន៍ច្រើនឆ្នាំ ឬធ្លាប់មានពេលវេលាបំពេញការងារ រស់នៅតំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ។ អាស្រ័យហេតុនោះ ធានាបានមុខសញ្ញា ១០០% ស្ថិតក្នុងក្របខ័ណ្ឌជំនួយគតិយុត្តដែលមានសំណូមពរ សុទ្ធតែត្រូវបានអនុវត្ត ផ្គត់ផ្គង់សេវាកម្មយ៉ាងល្អត្រឹមត្រូវតាមបទប្បញ្ញត្តិច្បាប់៕

Kim Phượng

 

 

Tags:

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗៀតផង។

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

សហគ្រាស - ម៉ាក