ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 02:41:00

ដោះស្រាយស្ថានភាពការពារជាតិ និងសន្តិសុខនៅកម្រិតមូលដ្ឋាន

ឆ្នាំ ២០២៦ ខេត្ត Cà Mau មានទាំងអស់ ១៦ ឃុំ និងសង្កាត់ដែលបានរៀបចំសមយុទ្ធប្រយុទ្ធការពារជាតិ។ នេះគឺជាវិធីសាស្ត្រហ្វឹកហ្វឺនដ៏ទូលំទូលាយ និងរួមបញ្ចូលគ្នាសម្រាប់ប្រព័ន្ធនយោបាយនៅកម្រិតមូលដ្ឋានផងដែរ។ សមយុទ្ធនេះមានគោលបំណងធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពល្អ ព្រមទាំងពង្រឹងការការពារជាតិ និងសន្តិសុខនៅកម្រិតមូលដ្ឋានយ៉ាងរឹងមាំ។

គណៈចាត់តាំងជូនអំណោយលើកទឹកចិត្តដល់បណ្តាកងកម្លាំងដែលបានចូលរួមលំហាត់សមយុទ្ធប្រយុទ្ធប្រឆាំងការពារនៅឃុំ Hồng Dân។

បន្ទាប់ពីការរួមបញ្ចូលខេត្ត នេះជាលើកដំបូងដែលឃុំ និងសង្កាត់ក្នុងខេត្តបានរៀបចំសមយុទ្ធប្រយុទ្ធការពារជាតិ។ ដោយប្រគល់ភារកិច្ចធ្វើសមយុទ្ធដល់មូលដ្ឋាន សមមិត្ត Lữ Quang Ngời ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានតម្រូវការឱ្យគ្រប់កម្រិត និងគ្រប់វិស័យទាំងអស់យល់ច្បាស់ និងអនុវត្តយ៉ាងហ្មត់ចត់នូវឯកសារដឹកនាំ និងណែនាំរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត គណៈកម្មាធិការដឹកនាំ និងគណៈកម្មាធិការរៀបចំសមយុទ្ធខេត្ត។ ពង្រីកតួនាទីដឹកនាំរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន និងការទទួលខុសត្រូវកាន់តែខ្លាំងឡើងរបស់កម្មាភិបាល និយោជិត​ យុទ្ធជន បានចូលរួមក្នុងសមយុទ្ធ។ ក្នុងដំណើរការសមយុទ្ធ ចាំបាច់ត្រូវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាហការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាមួយនឹងការពង្រឹងការពារជាតិ និងសន្តិសុខ។ ដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅក្នុងតំបន់ ព្រមទាំងធានាសុវត្ថិភាពដាច់ខាតនៅក្នុងសកម្មភាពសមយុទ្ធទាំងអស់។

រហូតមកទល់បច្ចុប្បន្ន មាន ៣ ភូមិភាគ រួមមាន៖ សង្កាត់ Giá Rai ឃុំ Vĩnh Mỹ និងឃុំ Hồng Dân បានបញ្ចប់សមយុទ្ធរបស់ខ្លួន។ សមយុទ្ធនេះត្រូវបានរៀបចំជា ៣ ដំណាក់កាល៖ ការផ្លាស់ប្តូរកងកម្លាំងប្រដាប់អាវុធទៅជាការត្រៀមខ្លួនប្រយុទ្ធ និងសកម្មភាពក្នុងតំបន់ទៅជាការការពារជាតិ​ ព្រមទាំងសកម្មភាពរបស់ភូមិភាគចូលក្នុងបណ្តាស្ថានការការពារជាតិ ចាត់តាំងការត្រៀមប្រយុទ្ធ និងការពារ អនុវត្តយុទ្ធនាការបង្ការការពារគ្រប់ករណី។ រួមជាមួយនឹងការអនុវត្តយន្តការប្រតិបត្តិការ តំបន់នានាបានធ្វើសមយុទ្ធជាក់ស្តែង ដោយប្រើប្រាស់គ្រាប់រំសេវទទេ និងគ្រឿងផ្ទុះ ដើម្បីដោះស្រាយស្ថានភាពដែលពាក់ព័ន្ធនឹងហ្វូងមនុស្សច្រើន ការរំខានសន្តិសុខ និងសណ្តាប់ធ្នាប់ រួមទាំងអគ្គីភ័យ និងកើតមានការណីផ្ទុះជាដើម។

និយាយរួម សមយុទ្ធត្រូវបានបញ្ចប់ទៅតាមខ្លឹមសារ និងកម្មវិធីដែលបានគ្រោងទុក ដោយធានាសុវត្ថិភាពដាច់ខាតលើគ្រប់វិស័យ។ ជាពិសេស សមយុទ្ធនេះបានឆ្លុះបញ្ចាំងយ៉ាងដិតដល់អំពីលក្ខណៈនៃតំបន់របស់ភូមិសាស្ត្រ តម្រូវការនៃភារកិច្ចការពារជាតិ និងយោធា ព្រមទាំងភារកិច្ចធានាសន្តិសុខនៅកម្រិតមូលដ្ឋាន។

ការលំហាត់សមយុទ្ធដោះស្រាយករណី A2 របស់នគរបាលឃុំ Hồng Dân។

ឆ្លងកាត់សមយុទ្ធនេះបានបង្ហាញថា គណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជននៅកម្រិតបានកំណត់ទីតាំង និងសារៈសំខាន់នៃភារកិច្ចសមយុទ្ធបានយ៉ាងត្រឹមត្រូវ ដោយហេតុនេះផ្តល់នូវភាពជាអ្នកដឹកនាំ និងទិសដៅដ៏តឹងរ៉ឹង ធ្ងន់ធ្ងរ ព្រមទាំងទាញយកអត្ថប្រយោជន៍ពីកម្លាំងរួមបញ្ចូលគ្នានៃប្រព័ន្ធនយោបាយទាំងមូល។ កងកម្លាំងចូលរួមបានបង្ហាញពីស្មារតីទទួលខុសត្រូវ និងជម្នះលើការលំបាក។ ការសម្របសម្រួលរវាងបញ្ជាការយោធាឃុំ និងនគរបាលឃុំ គណៈផ្នែក អង្គការចាត់តាំងនយោបាយ-សង្គម និងកងកម្លាំងផ្សេងៗទៀតត្រូវបានរក្សាយ៉ាងជិតស្និទ្ធផងដែរ។

សមមិត្ត Huỳnh Quốc Việt អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការបញ្ជាការលំហាត់ខេត្ត បានផ្ដល់យោបល់ថា៖ នាពេលអនាគត កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគួរតែបន្តលើកកម្ពស់ចំណេះដឹង និងការទទួលខុសត្រូវ ព្រមទាំងយល់កាន់តែស៊ីជម្រៅអំពីទស្សនៈ និងគោលការណ៍ណែនាំរបស់បក្សលើការកសាងប្រព័ន្ធការពារជាតិដោយផ្អែកលើការចូលរួមពីទូទាំងប្រជាជន។ បង្កើនសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិ សមត្ថភាពបញ្ជាការ និងត្រួតពិនិត្យរបស់កម្មាភិបាលគ្រប់បណ្តាថ្នាក់ និងសមត្ថភាពប្រយុទ្ធសម្របសម្រួលរបស់កងកម្លាំងក្នុងការដោះស្រាយស្ថានភាព ធានាការត្រៀមខ្លួនដើម្បីកម្ចាត់រាល់ឧបាយកលរបស់ពួកខ្មាំងសត្រូវ។ ផ្តើមពីនោះ ការកសាងឥរិយាបថការពារ ថែរក្សាការពារជាតិ និងសន្តិសុខ ដើម្បីពង្រឹងតំបន់ការពារខេត្តឱ្យកាន់តែរឹងមាំថែមទៀត៕

Thanh Hải -​ Duy Phong

 

Tags:

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗៀតផង។

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

សហគ្រាស - ម៉ាក