ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 02:41:00

លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច

ទន្ទឹមជាមួយការផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្ត Cà Mau តែងកចិត្តទុកដាក់លើការបណ្តុះបណ្តាល លើកកម្ពស់គុណភាពកងជួរកម្មាភិបាលជនជាតិភាគតិច ដោយចាត់ទុកនេះជាកត្តាសំខាន់ដើម្បីបង្កើតជំហានផ្លាស់ប្តូរថ្មីសម្រាប់តំបន់ជនជាតិភាគតិចក្នុងខេត្ត។

សង្កាត់ Vĩnh Trạch តែងយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភទាន់ពេលសម្រាប់ជនរួមជាតិលើភូមិសាស្ត្រ ជួយមាមីងប​ងប្អូនលំនឹងជីវភាពរស់នៅ។

ទូទាំងខេត្តបច្ចុប្បន្នមានកម្មាភិបាល និយោជិត អ្នករដ្ឋការជាជនជាតិភាគតិចចំនួន ១.២៣៨ រូប ក្នុងចំណោមមនុស្សសរុប ៣២.៩៥៩ រូប ស្ថិតក្នុងប្លុករដ្ឋអំណាច ស្រូបអត្រា ៣,៧៦%។ បណ្តាឆ្នាំកន្លង កងជួរកម្មាភិបាលនេះត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាល រៀបចំ និងប្រើប្រាស់យ៉ាងសមស្រប រួមចំណែកអនុវត្តភារកិច្ចគ្រប់គ្រងរដ្ឋ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងរក្សារឹងមាំសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន។

ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាខាងប្រភពកម្មាភិបាលជនជាតិភាគតិចនៅតែមានចំណុចជាច្រើនដែលត្រូវដោះស្រាយ។ ជាក់ស្តែង នៅតាមភូមិភាគមួយចំនួន អត្រាកម្មាភិបាលជនជាតិភាគតិចមិនទាន់សមាមាត្រនឹងរចនាសម្ព័ន្ធប្រជាជន; ចំនួនមនុស្សកាន់តំណែងដឹកនាំ គ្រប់គ្រងនៅមានកម្រិតទាប (ទូទាំងខេត្តបច្ចុប្បន្នមានកម្មាភិបាលជនជាតិភាគតិចចំនួន ៨៥ រូប កាន់តំណែងដឹកនាំ គ្រប់គ្រង ស្រូបអត្រា ៦,៨៧% ក្នុងចំណោមកម្មាភិបាលជនជាតិភាគតិចសរុប)។

ភាពជាក់ស្តែងនេះបានដាក់ចេញតម្រូវការត្រូវម្ចាស់ការបង្កើតប្រភពតាំងពីដំបូង ជំនួសឱ្យការគ្រាន់តែបន្ថែមបុគ្គលិកពេលមានតម្រូវការ។ តាមនោះ ខេត្តកាម៉ាវនឹងផ្លាស់ប្តូរថ្មីការងាររៀបចំផែនការ យកចិត្តទុកដាក់លើកម្មាភិបាលវ័យក្មេង កម្មាភិបាលស្ត្រី មនុស្សដែលយល់ដឹងច្បាស់អំពីវប្បធម៌ ទំនៀមទម្លាប់ និងមានសមត្ថភាពប្រើប្រាស់ភាសាជនជាតិ។ ក្រៅពីនោះ កម្មាភិបាលក្នុងផ្ទៃមុខសញ្ញារៀបចំផែនការ នឹងត្រូវបានពង្រឹងការផ្លាស់ប្តូរទីកន្លែងធ្វើការ ចាត់តាំងបង្វែរ ផ្ទេរភារកិច្ចបណ្តោះអាសន្នទៅមូលដ្ឋាន ដើម្បីសន្សំប្រមូលបទពិសោធន៍ជាក់ស្តែង សំដៅឆ្លើយតបតម្រូវការភារកិច្ចក្នុងដំណាក់កាលខាងមុខ។

ឃុំ Khánh Bình មានវត្ត Rạch Cui ដែលជាទីតាំងសម្រាប់សកម្មភាពវប្បធម៌សហគមន៍ផ្សារភ្ជាប់ជាមួយការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិភាគតិច។

លោកស្រី Nguyễn Thu Tư នាយិកាមន្ទីរជនជាតិ និងសាសនា ឱ្យដឹង៖ នាពេលខាងមុខ ខេត្តនឹងបន្តផ្តោតលើការបណ្តុះបណ្តាល បំប៉ន លើកកម្ពស់សមត្ថភាពកម្មាភិបាលជនជាតិភាគតិច។ គោលដៅដល់ឆ្នាំ ២០៣០ របស់ខេត្ត Cà Mau គឺ ១០០% កម្មាភិបាល និយោជិតជាជនជាតិភាគតិចមានកម្រិតបរិញ្ញាបត្រឡើងទៅ ក្នុងនោះយ៉ាងហោចណាស់ ១០% មានកម្រិតអនុបណ្ឌិត។ រួមជាមួយការលើកកម្ពស់កម្រិតស្តង់ដារជំនាញ ខេត្តតម្រូវឱ្យ ១០០% កម្មាភិបាលដឹកនាំ គ្រប់គ្រងជាជនជាតិភាគតិច បានទទួលការបំប៉នចំណេះដឹងអំពីការផ្លាស់ប្តូរឌីជីថល កែទម្រង់រដ្ឋបាល និងជំនាញគ្រប់គ្រងទំនើប។ រៀងរាល់ឆ្នាំ យ៉ាងហោចណាស់ ១៥% កម្មាភិបាល និយោជិតជាជនជាតិភាគតិច ទទួលបានការបណ្តុះបណ្តាល បំប៉នលើកកម្ពស់កម្រិតវិជ្ជា។

យោងតាមគម្រោង តម្រូវការដើមទុនសរុបសម្រាប់បណ្តាភារកិច្ចអភិវឌ្ឍន៍ប្រភពធនធានមនុស្សតំបន់ជនជាតិភាគតិចរបស់ខេត្ត Cà Mau ដំណាក់កាល ២០២៦-២០៣០ គឺមានជាង ៥០,៤ ពាន់លានដុង។ ការយកមនុស្សធ្វើជាមជ្ឈមណ្ឌល គឺជា "កូនសោ" ជួយឱ្យខេត្ត Cà Mau អភិវឌ្ឍន៍ស្ថេរភាព ចីរភាពតំបន់ជនរួមជាតិភាគតិចក្នុងដំណាក់កាលថ្មីផងដែរ៕

Loan Phương

Tags:

នាំយកច្បាប់ស្តីពីជំនឿ និងសាសនាដល់ជនរួមជាតិ 

ច្បាប់ស្តីពីជំនឿ និងសាសនា លេខ ០៧ (រួមមាន ៩ ជំពូក និង ៦១ មាត្រា) ត្រូវបានរដ្ឋសភាអនុម័តកាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦ ហើយនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧។ ច្បាប់បន្តអះអាងពីសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់មនុស្សគ្រប់រូប និងត្រូវបានការពាររួចផុតពីអំពើប្រកាន់រើសអើង បង្ខិតបង្ខំ ឬរារាំង។ ទាំងនេះជាបណ្តាបទប្បញ្ញត្តិដែលផ្សារភ្ជាប់ផ្ទាល់ទៅនឹងជីវភាពខាងស្មារតី និងជំនឿសាសនារបស់ប្រជាជនជាច្រើនរូប។ ចាប់ពីពេលនេះរហូតដល់ថ្ងៃច្បាប់ចូលជាធរមានជាផ្លូវការ ការងារឃោសនា ផ្សព្វផ្សាយខ្លឹមសារថ្មីៗ គប្បីត្រូវបានយកចិត្តទុកដាក់អនុវត្ត។

ជីវភាពប្រសើរឡើងអាស្រ័យផលដំណាំបន្លែបង្ការ

មិនត្រឹមតែបង្កើតប្រភពចំណូលបន្ថែមប៉ុណ្ណោះទេ បណ្ដាទម្រង់ផលិតដ៏សមស្របកំពុងជួយគ្រួសារបងប្អូនជនជាតិភាគតិចជាច្រើនមានស្ថិរភាពជីវភាព និងមានលក្ខណៈចិញ្ចឹមកូនចៅ ព្រមទាំងឈានទៅកសាងអនាគតជាបណ្ដើរៗទៀតផង។ ផ្តើមពីបណ្ដាចម្ការដំណាំបន្លែបង្ការដែលបានវិនិយោគត្រូវទិសដៅ មុខរបរចិញ្ចឹមជីវិតកំពុងក្លាយជាទីបង្អែករឹងមាំសម្រាប់គ្រួសារនីមួយៗៀតផង។

ស្ម័គ្រចិត្តចេញទៅការពារមាតុភូមិ

ថ្ងៃដែលបានរួមជាមួយកូនប្រុស Nguyễn Quốc Quỳnh មកទទួលការលើកសរសើរនៅអាគារវប្បធម៌ភូមិ បងស្រី Nguyễn Thị Lánh មិនអាចលាក់បាំងនូវអារម្មណ៍រំភើប លាយឡំនឹងមោទនភាពនោះឡើយ។ ទោះបីជា Quỳnh គឺជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារ ហើយក្រុមគ្រួសារត្រៀមខ្លួនរួចជាស្រេចដើម្បីសន្សំសំចៃផ្គត់ផ្គង់ឱ្យប្អូនរៀនបន្តយ៉ាងណាក៏ដោយ ប៉ុន្តែចំពោះការប្ដេជ្ញាចិត្តចេញទៅចូលបម្រើជួរកងទ័ពរបស់កូន បងស្រីគាំទ្រយ៉ាងអស់ពីចិត្ត៖ «ឱ្យតែកូនមានការប្ដេជ្ញាចិត្ត ឪពុកម្ដាយតែងតែជាជួរក្រោយដ៏រឹងមាំ ដើម្បីឱ្យកូនបានកក់ក្តៅក្នុងចិត្ត»។

ជំនួយកម្លាំងបន្ថែមដើម្បីរួចាចកក្រ

ទោះបីជាឧស្សាហ៍ព្យាយាមធ្វើពលកម្មក៏ដោយ ក៏គ្រួសារបងស្រី Trần Thị Ly នៅភូមិ Cái Cùng ឃុំ Đông Hải នូវតែជួបការលំបាកច្រើន ដោយសារខ្វះដើមទុនសម្រាប់ការវិនិយោគផលិត មធ្យោបាយចិញ្ចឹមជីវិតក៏ត្រូវធ្លាក់ចុះ និងចំណូលមិនស្ថិតស្ថេរ។ អាស្រ័យទទួលបានការឧបត្ថម្ភផ្ទះស្នាក់នៅ ឧបករណ៍នេសាទ និងដើមទុនកម្ចីអនុគ្រោះ គ្រួសារបងស្រីក៏មានលក្ខណៈធ្វើឱ្យជីវភាពមានស្ថិរភាព បន្តប្រកបរបរនេសាទសមុទ្រ និងឈានឡើងរួចផុតពីភាពក្រីក្រផងដែរ។

មហាសន្និបាតសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII

កាលពីព្រឹកថ្ងៃទី ៦ តុលា នៅរដ្ឋធានី Hà Nội មហាសន្និបាតតំណាងទូទាំងប្រទេសនៃសមាគមអក្សរសិល្ប៍ និងសិល្បៈបណ្តាជនជាតិភាគតិច Việt Nam លើកទី VII អាណត្តិកាល ២០២៦ - ២០៣១ បានប្រព្រឹត្តទៅជាផ្លូវការ ដោយមានការចូលរួមរបស់ប្រតិភូចំនួន ៤៧៥ រូប។

នាំយកច្បាប់ទៅកាន់តំបន់ជនរួមជាតិភាគតិច

អាស្រ័យអនុវត្តល្អបណ្តាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម និងថែទាំជីវភាពរស់នៅរបស់បក្ស និងរដ្ឋ ជីវភាពខាងសម្ភារ និងស្មារតីរបស់បណ្តាជនជាតិភាគតិចទូទាំងខេត្តកាន់តែបានលើកកម្ពស់។ ទោះជាយ៉ាងណាក៏ដោយ ដោយសារចំណេះដឹងនៅមានកម្រិត និងរបាំងខាងភាសា ការទាក់ទង ស្វែងយល់ និងអនុវត្តបណ្តាបទប្បញ្ញត្តិច្បាប់របស់ប្រជាពលរដ្ឋមួយចំនួននៅមានកម្រិតច្រើនផងនោះ ជាពិសេសគឺពេលទាក់ទងនឹងបែបបទនីតិវិធីខាងច្បាប់។

រួមកម្លាំងកសាងស្រុកកំណើត

មុខមាត់នៃតំបន់មានជនរួមជាតិ Khmer រស់នៅកុះករកាន់តែរីកស្រស់បំព្រង ភូមិស្រុកតភ្ជាប់គ្នាដោយខ្សែផ្លូវគមនាគមន៍ត្រង់ជួរ ស្ពានបេតុងដ៏រឹងមាំ។ល។ គឺជាសក្ខីភាពបញ្ជាក់ពីគោលមាគ៌ាដ៏ត្រឹមត្រូវ វិធីធ្វើសមស្រប និងប្រកបដោយប្រសិទ្ធភាពរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការរួមកម្លាំង ស្រុះចិត្តគ្នារបស់បងប្អូនជនរួមជាតិ Khmer នៅលើទឹកដីស្រុកកំណើតនៃខេត្ត Cà Mau ទាំងមូលផងដែរ។

យកចិត្តទុកដាក់ ជួយរំលែកទុក្ខជាមួយជនរងគ្រោះជាតិពុលពណ៌លឿង

សង្គ្រាមបានកន្លងផុតទៅជាងកន្លះសតវត្សរ៍ហើយ ប៉ុន្តែផលវិបាកនៃជាតិពុលពណ៌លឿង dioxin នៅតែបន្តអូសបន្លាយក្នុងជីវភាពរស់នៅរបស់ជនរងគ្រោះ និងក្រុមគ្រួសារជាច្រើនជំនាន់។ នៅឃុំ Biển Bạch ការយកចិត្តទុកដាក់ និងជួយរំលែកទុក្ខលំបាកពីរដ្ឋ និងសហគមន៍ កំពុងជួយឱ្យបណ្តាគ្រួសារមានបង្អែកបន្ថែមដើម្បីជម្នះការលំបាក។

តភ្ជាប់ច្រាំងប្រកបដោយក្តីរីករាយ

នៅបណ្ដាតំបន់ជនបទដែលនៅមានការឃ្លាតឆ្ងាយនិងលំបាកក្នុងការធ្វើដំណើរ ស្ពានថ្មីនីមួយៗបានជួយឱ្យប្រជាជនធ្វើដំណើរ ដឹកជញ្ជូនទំនិញប្រកបដោយភាពងាយស្រួល សិស្សានុសិស្សទៅសាលារៀនកាន់តែមានសុវត្ថិភាព។ នៅភូមិ Cái Giảng ឃុំ Ninh Thạnh Lợi ស្ពានជា «អំណោយទ្វេតឹមលេខ ៤១» កំពុងត្រូវបានកសាងឡើងពីការរួមដៃគ្នារបស់សប្បុរសជន និងរដ្ឋអំណាចភូមិភាគ នាំមកនូវសេចក្តីរីករាយសម្រាប់ប្រជាជននៅទីនេះ។

មានដើមទុន ទម្រង់រកស៊ីមានប្រសិទ្ធភាព

ប្រភពដើមទុនពីមូលនិធិគាំទ្រកសិករ តាំងពីយូរណាស់មកហើយត្រូវបានចាត់ទុកជា "ដងសន្ទូច" ជួយគ្រួសារកសិករជាច្រើនមានលក្ខណៈបន្ថែមក្នុងការវិនិយោគលើផលិតកម្ម ឈានទៅរកស្ថេរភាពជីវភាពរស់នៅជាបណ្តើរៗ។

សហគ្រាស - ម៉ាក