ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 19-11-26 06:11:11

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

គណៈប្រតិបត្តិអាណត្តិថ្មី ២០២៦-២០៣១ បង្ហាញមុខនៅមហាសន្និបាត។

ដំណាក់កាលកន្លង ផ្អែកលើការដឹកនាំយ៉ាងជិតស្និទ្ធរបស់គណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត និងការតម្រង់ទិសពីសមាគមមជ្ឈិម សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau តែងពង្រឹងឥតឈប់ឈរនូវផែនមហាសាមគ្គី លើកកម្ពស់យ៉ាងសកម្មនូវតួនាទីជាស្ពានតភ្ជាប់សន្តិភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ គិតមកដល់បច្ចុប្បន្ន អង្គការសមាគមបានរីកចម្រើនយ៉ាងទូលំទូលាយ ដោយមានសាខាសមាគមចំណុះចំនួន ១២ និងសមាជិកជិត ៤០០ រូប។

ចំណុចលេចធ្លោរបស់សមាគម គឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនូវសកម្មភាពកិច្ចការបរទេសប្រជាជន ជាមួយការងារសន្តិសុខសង្គម។ ប៉ុន្មានឆ្នាំកន្លង បណ្តាថ្នាក់សមាគមបានសកម្មចលនាប្រភពកម្លាំងសង្គមភាវូបនីយកម្ម ដើម្បីសាងសង់ផ្ទះមេត្តាធម៌រាប់សិបខ្នងជូនដល់គ្រួសារគោលនយោបាយ អតីតកងទ័ពស្ម័គ្រចិត្ត Việt Nam នៅ Campuchia និងគ្រួសារជនជាតិភាគតិចជួបការលំបាក សាងស្ពានគមនាគមន៍ជនបទថ្មីជាច្រើនកន្លែង ព្រមទាំងជូនអំណោយ និងអាហារូបករណ៍រាប់ពាន់ចំណែកដល់សិស្សក្រីក្រដែលសង្វាតសិក្សារៀនសូត្រ។

បណ្ឌិត Lê Hồng Liêm (ស្តាំបង្អស់) អនុប្រធានមជ្ឈិមសមាគមមិត្តភាព Việt Nam - Campuchia ប្រចាំការនៅភាគខាងត្បូង ប្រគល់ទង់ប្រឡងប្រណាំងឆ្នើមជូនសមាគមខេត្ត Cà Mau។

ឈានចូលអាណត្តិ ២០២៦-២០៣១ ក្នុងស្ថានការភូមិសាស្ត្រខេត្តត្រូវបានពង្រីកក្រោយការរួមបញ្ចូល មហាសន្និបាតបានកំណត់ទិសដៅបន្តផ្លាស់ប្តូរថ្មីគ្រប់ជ្រុងជ្រោយនូវខ្លឹមសារ និងវិធីសាស្ត្រសកម្មភាព ជំរុញការបំប្លែងឌីជីថលក្នុងការងារព័ត៌មាន កិច្ចការបរទេស ព្រមទាំងពង្រីកបណ្តាញសាខាសមាគម និងទាក់ទាញកម្លាំងអតីតយុទ្ធជន អ្នកជំនាញការ និងបងប្អូនជនជាតិ Khmer យ៉ាងច្រើនកុះករចូលរួមទៀតផង។ ខិតខំឱ្យកម្មាភិបាល សមាជិកស្នូល ១០០% បានជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវបណ្តាគោលការណ៍កិច្ចការបរទេសប្រជាជន ជារៀងរាល់ឆ្នាំ សាខាសមាគមនីមួយៗអនុវត្តឱ្យបានយ៉ាងហោចណាស់ពីចាប់ពី ១ ដល់ ២ សំណង់ ការងារសន្តិសុខសង្គមជាក់ស្តែង។

មហាសន្និបាតបានជឿទុកចិត្ត និងបោះឆ្នោតជ្រើសតាំងលោកស្រី Quách Kiều Mai អតីតនាយិការងនៃមន្ទីរជនជាតិនិងសាសនាខេត្ត Cà Mau ឱ្យកាន់តំណែងជាប្រធានសមាគមមិត្តភាព Việt Nam - Campuchia ខេត្តសម្រាប់អាណត្តិ ២០២៦-២០៣១។ ថ្លែងមតិទទួលភារកិច្ច លោកស្រី Quách Kiều Mai បានសម្តែងនូវកិត្តិយស ព្រមទាំងសន្យាថានឹងរួមជាមួយសមូហភាពគណៈប្រតិបត្តិអាណត្តិថ្មីលើកកម្ពស់ស្មារតីទទួលខុសត្រូវ លើកកម្ពស់កម្លាំងសាមគ្គីភាព បន្តវេននូវបណ្តាលទ្ធផលដែលសម្រេចបាន មិនឈប់ឈរលើកកម្ពស់គុណភាពសកម្មភាព កសាងអង្គការសមាគមកាន់តែរឹងមាំឡើង រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមរបស់ខេត្ត និងបន្ថែមភាពស្រស់បំព្រងដល់ការទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាង Việt Nam - Campuchia។

Đờ Ni - Danh Điệp

 

Tags:

សង្វាក់ដ៏ពិសេសសម្រាប់ព្រឹត្តិការណ៍បង្គាកាម៉ាវ 

ខេត្តកាម៉ាវ កំពុងមមាញឹកត្រៀមរៀបចំសកម្មភាពអំណរទិវាវប្បធម៌វៀតណាម (ថ្ងៃទី ២៤ ខែវិច្ឆិកា) និងសមោសរ បង្គាកាម៉ាវ លើកទី២ ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រោមប្រធានបទ៖ “ភ្លឺចិញ្ចាចអត្តសញ្ញាណវប្បធម៌ - បង្គាកាម៉ាវឆ្ពោះទៅឆាកអន្តរជាតិ”។

ចំណុចភ្លឺស្វាងនៃបរិវត្តកម្មឌីជីថលនៅគណបក្សថ្នាក់មូលដ្ឋាន

មួយក្នុងចំណោមបីភូមិភូមិភាគសម្រេចឌីជីថលសំណុំរឿង បក្ខជនមុនគេ គណៈកម្មាធិការបក្សឃុំដុងហាយ បន្តបង្កើតចំណាប់អារម្មណ៍ខ្លាំងក្លា ពេលសម្រេចបាននូវគោលដៅសម្អាត និងស្តង់ដារនីយកម្មទិន្នន័យមុនកាលកំណត់ រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការបរិវត្តកម្មឌីជីថលរួមរបស់ខេត្តទាំងមូល។

ចាត់តាំងទិវាមហាសាមគ្គីភ្ជាប់នឹងទិវាវប្បធម៌វៀតណាម

ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកាខាងមុខនេះ ទិវាមហាមហាសាមគ្គីទូទាំងប្រជាជនឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅនៅគ្រប់ភូមិ ឃុំ សង្កាត់លើភូមិសាស្ត្រខេត្ត។ ជាពិសេសឆ្នាំនេះ គឺលើកដំបូងបង្អស់ដែលទិវាមហាសាមគ្គីត្រូវបានរៀបចំឡើងផ្សារភ្ជាប់នឹងទិវាវប្បធម៌វៀតណាម រួមបញ្ចូលគ្នារវាងសកម្មភាពកសាងផែនមហាសាមគ្គីទូទាំងប្រជាជន ជាមួយនឹងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ក្នុងសហគមន៍។

លើកកម្ពស់ជីវភាពជនរួមជាតិភាគតិច

យោងតាមរបាយការណ៍លេខ ៣៥៨ ចុះថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍បក្សខេត្ត ឆ្លងកាត់ជាង ២៣ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ២៤-NQ/TW ចុះថ្ងៃទី ១២ មិនា ឆ្នាំ២០០៣ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី IX និងជិត ៧ ឆ្នាំនៃការអនុវត្តសេចក្តីសន្និដ្ឋានលេខ ៦៥-KL/TW ចុះថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យនយោបាយ ស្តីពីការងារជនជាតិ ខេត្ត Cà Mau សម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនរួមជាតិភាគតិច។

អាទិភាពលើប្រភពនៃការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច

ជាមួយគោលដៅលើកកម្ពស់ជីវភាពរស់នៅទាំងសម្ភារៈ ស្មារតី និងកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងបណ្តាខេត្តក្រុង និងតំបន់ប្រជាជនរស់នៅ ខេត្តកាម៉ាវ បានកសាងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់ជនរួមជាតិភាគតិចដំណាក់កាលឆ្នាំ ២០២៦-២០៣០ ជាប់ទាក់ទងនឹងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាងជនបទថ្មី។ ក្នុងនោះ យកចិត្តទុកដាក់ជាអតិបរមាលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ឧបត្ថម្ភជីវភាពរស់នៅ បណ្តុះបណ្តាលវិជ្ជាជីវៈ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

សហគ្រាស - ម៉ាក