ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

អនុលេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Lữ Quang Ngời ប្រគេនអំណោយរបស់ខេត្តដល់វត្តសិរិមានជ័យវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc។
នៅតាមកន្លែងអញ្ជើញទៅដល់ បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត បានផ្ញើសេចក្តីប្រគេនពរ និងជូនពរដល់បណ្តាព្រះថេរានុថេរៈ ព្រះសង្ឃ និងមាមីងប្អូនជនរួមជាតិ Khmer ទទួលអំណរបុណ្យសែនដូនតា ប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅ និងសុខភាពបរិបូណ៌។
កត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ជនរួមជាតិ Khmer ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការពារសន្តិសុខ និងសណ្តាប់ធ្នាប់ កសាងជីវភាពវប្បធម៌ និងពង្រឹងប្លុកមហាសាមគ្គីទូទាំងជនជាតិ បណ្តាសមមិត្តថ្នាក់ដឹកនាំខេត្ត មានបំណងចង់ឱ្យបណ្តាព្រះសង្ឃគ្រប់ព្រះអង្គ បន្តឃោសនា ចលនាមាមីងប្អូនអនុវត្តល្អនូវគោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ លើកកម្ពស់ស្មារតីសាមគ្គី សកម្មក្នុងការពលកម្មផលិត រក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ និងចូលរួមបណ្តាចលនាប្រឡងប្រណាំងស្នេហាជាតិ។

ប្រធានគណៈកិច្ចការផ្ទៃក្នុងនៃគណៈបក្សខេត្ត Trần Hữu Phước និងនាយិកាមន្ទីរជនជាតិ និងសាសនា Nguyễn Thu Tư ប្រគេនអំណោយដល់បណ្តាព្រះសង្ឃវត្តវត្តសិរីវង្សាជយារាម ខ្វែងដង្ហិត។ រូបថត៖ Tú Quyên
បណ្តាព្រះសង្ឃ ព្រះចៅអធិការវត្ត បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ ព្រមទាំងសន្យាថានឹងបន្តចលនាមាមីងប្អូនខ្មែរសាមគ្គី អនុវត្តល្អគោលមាគ៌ា គោលនយោបាយ សកម្មអភិវឌ្ឍសេដ្ឋកិច្ច រក្សាអត្តសញ្ញាណវប្បធម៌ រួមកម្លាំងកសាងមាតុភូមិកាម៉ាវឱ្យកាន់តែរីកចម្រើនឆ្ពោះទៅមុខ។
ឱកាសនេះដែរ គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau និងរដ្ឋអំណាចភូមិភាគ បានជូនអំណោយដល់គណៈកម្មការវត្ត អ្នកមានកិត្យានុភាព និងគ្រួសារគោលនយោបាយជាជនរួមជាតិ Khmer ទៀតផង៕
Loan Phương - Quốc Ngữ - Tú Quyên - Chiêu Vương - Thuỳ Dung - Xuân Tuấn
