រីកសាយភាយទម្លាប់ប្រើប្រាស់ទំនិញ Việt Nam
ប៉ុន្មានឆ្នាំកន្លងមកនេះ ចលនា “ជនជាតិ Việt Nam អាទិភាពប្រើប្រាស់ទំនិញ Việt Nam” (ហៅកាត់ថា ចលនា) នៅឃុំ Phước Long មិនបង្អង់ត្រឹមស្លាកសញ្ញាឃោសនាប៉ុណ្ណោះទេ ថែមទាំងបានជ្រាបចូលទៅក្នុងជីវភាពរបស់ប្រជាជនតាមរយៈសកម្មភាព ជាក់ស្តែង។ ក្នុងតួនាទីជាស្ថាប័នប្រចាំការនៃគណៈចង្អុលការ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Phước Long បានដាក់ចេញនូវដំណោះស្រាយជាច្រើន ដើម្បីរួមចំណែកលើកកម្ពស់ការយល់ដឹង ដាស់តឿនស្មារតីមោទនភាពជាតិ និងបង្កើតទម្លាប់អាទិភាពប្រើប្រាស់ទំនិញ Việt Nam នៅក្នុងសហគមន៍។