ផ្លាស់ប្តូរផ្នាត់គំនិតរកស៊ីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច

ផ្លាស់ប្តូរផ្នាត់គំនិតរកស៊ីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច

ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការវិនិយោគព្រមគ្នារបស់រដ្ឋខាងវិស័យហេដ្ឋារចនាសម្ព័ន្ធរួមជាមួយបណ្តាគោលនយោបាយឧបត្ថម្ភផលិត ជីវភាពបងប្អូនតំបន់ជនរួមជាតិមួយថ្ងៃកាន់តែមានការអភវឌ្ឍគ្រប់វិស័យ។ ប្រការនេះបង្កើតបានការផ្លាស់ប្តូរយ៉ាងសកម្មតាំងពីផ្នាត់គំនិតក្នុងការរកស៊ីរបស់បងប្អូនប្រជាជន ខណៈពេលដែលផ្លាស់ប្តូរការផលិតដោយផ្តោតលើបទពិសោធទៅជាគម្រោងការ ចេះអនុវត្តបច្ចេកវិទ្យា សន្សឹមៗលើកកម្ពស់ប្រសិទ្ធភាពខាងសេដ្ឋកិច្ច។

រវាសរវៃជម្នះលំបាក និងភាពក្រីក្រ

រវាសរវៃជម្នះលំបាក និងភាពក្រីក្រ

ដោយមានឆន្ទៈដ៏មោះមុត និងការខិតខំធ្វើការងារយ៉ាងសកម្មផងនោះ កសិករជាច្រើនបានម្ចាស់ការស្វែងរកទិសដៅនៃការផលិតសមស្រប និងទាញយកសក្ដានុពលដីធ្លី ដើម្បីបង្កើតនូវរបរចិញ្ចឹមជីវភាពយ៉ាងមានប្រសិទ្ធភាព។ ការខិតខំប្រឹងប្រែងទាំងនោះ មិនត្រឹមតែជួយឱ្យពួកគាត់ឈានឡើងក្នុងការរស់នៅប៉ុណ្ណោះទេ ថែមទាំងក្លាយជាគំរូឆ្នើមក្នុងការជម្នះលំបាក ផ្សព្វផ្សាយនូវស្មារតីជាវិជ្ជមាន និងភាពរវាសរវៃក្នុងសហគមន៍ទៀតផង។

ដាំអំបើសសារាយផ្តល់ប្រាក់ចំណូលខ្ពស់

ដាំអំបើសសារាយផ្តល់ប្រាក់ចំណូលខ្ពស់

ឆ្លៀតយកផ្ទៃដីដែលនៅទំនេរជុំវិញផ្ទះសម្រាប់ដាំដំណាំឆ្លាស់គ្រប់ប្រភេទតាមរយៈពេលខ្លី គ្រួសារប្រតជាកសិករជាច្រើននៅសង្កាត់ Hiệp Thành ក្នុងនោះមានជនរួមជាតិ Khmer ផងដែរកំពុងឈានចូលរដូវប្រមូលផលគ្រាប់អំបើសសារាយដោយភាពសប្បាយរីករាយជាខ្លាំង។

សម្រស់ថ្មីនៅឃុំ Thanh Tùng

សម្រស់ថ្មីនៅឃុំ Thanh Tùng

ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពបងប្អូនជនរួមជាតិភាគតិចលើភូមិសាស្ត្រឃុំ Thanh Tùng មានការផ្លាស់ប្តូរយ៉ាងសកម្ម។ ការផ្លាស់ប្តូរនេះ អាស្រ័យផ្តើមពីការផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពស្តីពីគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស ជាពិសេសកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ។

បំពាក់បំណិនសម្រាប់កុមារការពារខ្លួនឯង

បំពាក់បំណិនសម្រាប់កុមារការពារខ្លួនឯង

កន្លងមកនេះ សមាគមសហព័ន្ធនារីខេត្ត Cà Mau បានរៀបចំកម្មវិធីផ្សព្វផ្សាយជាច្រើន ដើម្បីបំពាក់បំណិនសម្រាប់ការពារដោយខ្លួនឯងជូនប្អូនៗសិស្សានុសិស្សកម្រិតបឋមសិក្សា។ ខ្លឹមសាដោយរផ្តោតលើសុវត្ថិភាពចរាចរណ៍ បង្ការការលង់ទឹក ព្រមទាំងបង្ការការរំលោភបំពានផ្លូវភេទ។ តាមរយៈកម្មវិធីនេះ ប្អូនៗក៏ទទួលបានចំណេះដឹងយ៉ាងរស់រវើក លើកកម្ពស់ស្មារតី និងលទ្ធកម្មការពារខ្លួនក្នុងជីវភាពរស់ប្រចាំថ្ងៃនៅទៀតផង។

រួមគ្នាជួយរំដោះកសិផលជំនួយទីផ្សារនាំចេញសម្រាប់កសិផល

រួមគ្នាជួយរំដោះកសិផលជំនួយទីផ្សារនាំចេញសម្រាប់កសិផល

ប៉ុន្មានថ្ងៃនេះ ប្រជាកសិករឃុំ Đá Bạc កំពុងឈានចូលរដូវប្រមូលផលចម្ការល្ពៅ។ តែប្រភពនាំចេញបែរជាជួបផលពិបាកខ្លាំងទៅវិញ ចំនួនល្ពៅដែលដាក់គគំនរតាមវាលស្រែនូវមានច្រើន បណ្តោយឱ្យម្ចាស់ចម្ការភ័យបារម្ភ។ ប្រឈរមុខជាមួយបញ្ហានេះ រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការចាត់តាំងឯកជនកំពុងព្រួតដៃគ្នា រួមកម្លាំងស្វែងរកដំណោះស្រាយដើម្បីជំនួយឧបត្ថម្ភនៃការនាំចេញរបស់កសិផល។

ចាកផុតក្រផ្តើមពីទម្រង់ចីរភាព

ចាកផុតក្រផ្តើមពីទម្រង់ចីរភាព

នៅតាមបណ្តាតំបន់ជនបទដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ មានគ្រួសារមិនតិចទេដែលជួបលំបាកដោយសារខ្វះខាត ឬគ្មានដីបង្កបង្កើនផល។ ប៉ុន្តែ ការពិតបានបង្ហាញឱ្យឃើញថា បើចេះទាញយកផលប្រយោជន៍ពីផ្ទៃដីជុំវិញផ្ទះ ដើម្បីអភិវឌ្ឍទម្រង់ចិញ្ចឹមសត្វដែលសមស្របនោះ ប្រជាជននៅតែអាចបង្កើតប្រភពចំណូលមានស្ថិរភាព។ ទោះបីជាទម្រង់ចិញ្ចឹមសត្វទាំងនេះមិនមានលក្ខណៈទ្រង់ទ្រាយធំក៏ដោយ ប៉ុន្តែដោយសារភាពអំណត់ព្យាយាម និងការតស៊ូ គ្រួសារជាច្រើនបានឈានឆ្ពោះទៅមុខជាលំដាប់ក្នុងការកែលម្អជីវភាពរស់នៅ និងឆ្លងផុតពីភាពក្រីក្រចីរភាព។

ចិញ្ចឹមក្តីស្រមៃនៅតំបន់ព្រំដែនសមុទ្រ

ចិញ្ចឹមក្តីស្រមៃនៅតំបន់ព្រំដែនសមុទ្រ

រួមជាមួយនឹងភារកិច្ចការពារអធិបតេយ្យភាពជាតិ និងសន្តិសុខព្រំដែនយ៉ាងរឹងមាំ កងកម្លាំងការពារព្រំដែននៃខេត្ត Cà Mau បានបន្តបញ្ជាក់ពីតួនាទីរបស់ខ្លួនជាកម្លាំងស្នូល ជំនាញក្នុងការកសាងប្រព័ន្ធការពារព្រំដែនធានាសន្តិសុខជូនប្រជាជនផ្សារភ្ជាប់ជាមួយការយកចិត្តទុកដាក់ចំពោះសុខុមាលភាពសង្គមក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន។ តួយ៉ាងដូចជាកម្មវិធី “ជំនួយប្អូនៗទៅសាលា - កូនចិញ្ចឹមរបស់ប៉ុស្តិ៍ការពារព្រំដែន" ដែលអនុវត្តដោយកងទ័ពការពារព្រំដែនខេត្តបានក្លាយជាទីបង្អែកសម្រាប់បំពេញក្តីស្រមៃរបស់សិស្សដែលជួបការលំបាកនៅតំបន់ព្រំដែនសមុទ្រ។

វត្តដើមពោន៖ បង្អែកនៃវិជ្ជា និងសប្បុរសធម៌

វត្តដើមពោន៖ បង្អែកនៃវិជ្ជា និងសប្បុរសធម៌

ស្ថិតនៅសង្កាត់ Vĩnh Trạch វត្តដើមពោន (Kim Cấu) មិនត្រឹមតែជាកន្លែងសកម្មភាពជំនឿសាសនារបស់បងប្អូន Khmer ប៉ុណ្ណោះទេ ថែមទាំងជារូបសញ្ញាតភ្ជាប់រវាងសហគមន៍ទៀតផង។ ក្រោមការដឹកនាំរបស់ព្រះតេជព្រះគុណ Thạch Thương ព្រះចៅអធិការវត្ត វត្តក៏បានសរសេរឡើងនូវរឿងរ៉ាវគួរឱ្យស្ងើចសរសើរអំពីការផ្សារភ្ជាប់រវាងវិស័យពុទ្ធចក្រ និងអាណាចក្រ តាមរយៈការងារសុខុមាលភាពសង្គម និងបុព្វហេតុនៃការបណ្តុះបណ្តាលប្រភពធនធានមនុស្ស ។

នារី Khmer មានទំនុកចិត្តក្នុងការធ្វើសេដ្ឋកិច្ចគ្រួសារ

នារី Khmer មានទំនុកចិត្តក្នុងការធ្វើសេដ្ឋកិច្ចគ្រួសារ

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពរបស់បងប្អូនជនរួមជាតិ Khmer បានប្រសើរឡើងជាលំដាប់។ រួមជាមួយនឹងការផ្លាស់ប្តូរនេះ នារីខ្មែរជាច្រើនបានក្លាហានជម្នះរាល់ឧបសគ្គ ពង្រីកស្មារតីពឹងផ្អែកលើខ្លួនឯងក្នុងការពលកម្មផលិត សន្សឹមៗម្ចាស់ការក្នុងការធ្វើសេដ្ឋកិច្ចគ្រួសារ រួមចំណែកកសាងជីវភាពមានស្ថិរភាព និងសុភមង្គល។

ពិពិធកម្មក្នុងការរស់នៅដើម្បីរួចចាកប្រកៀកបន្ទាត់ក្រ

ពិពិធកម្មក្នុងការរស់នៅដើម្បីរួចចាកប្រកៀកបន្ទាត់ក្រ

និទាឃរដូវឆ្នាំ ២០២៦ គ្រួសារបង Huỳnh Văn Vũ អាយុ ៤២ ឆ្នាំ ភូមិ Bình Tốt A ឃុំ Vĩnh Phước ) បានទទួលបុណ្យតេតដោយក្តីសប្បាយរីករាយ ខណៈពេលដែលខ្លួនមិនស្ថិតក្នុងករណីនៃគ្រួសារប្រកៀកបន្ទាត់ក្រទៀត។ លទ្ធផលនេះគឺជា "ផ្លែផ្អែម" នៃការឧបត្ថម្ភទាន់ពេលវេលា និងសមស្របផ្តើមពីគោលនយោបាយរបស់ភូមិភាគ រួមជាមួយនឹងការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់គ្រួសារក្នុងការយកឈ្នះលើភាពក្រីក្ររបស់គ្រួសារ។

ពង្រីកសាយភាយស្មារតីអាទិភាពប្រើទំនិញ Việt Nam

ពង្រីកសាយភាយស្មារតីអាទិភាពប្រើទំនិញ Việt Nam

នៅសង្កាត់ Tân Thành ការចលនា "ជនជាតិ Việt Nam អាទិភាពប្រើប្រាស់ទំនិញ Việt Nam" បានរីកសាយភាយយ៉ាងខ្លាំងក្លា តាមរយៈតួនាទីរបស់នារី ដែលជាអ្នកគ្រប់គ្រងការចំណាយក្នុងគ្រួសារ។ ចាប់ពីផ្ទះបាយរហូតដល់កន្ត្រកទិញទំនិញនីមួយៗ បងប្អូននារីកំពុងរួមចំណែកកសាងវប្បធម៌ប្រើប្រាស់ដ៏វៃឆ្លាត បន្ថែមកម្លាំងចលករដល់ទំនិញ Việt Nam និងសេដ្ឋកិច្ចរបស់ភូមិភាគទៀតផង។

ម្ចាស់ការសមប្រកបនឹងរដូវរាំងស្ងួត

ម្ចាស់ការសមប្រកបនឹងរដូវរាំងស្ងួត

រដូវប្រាំង អាកាសធាតុក្តៅអូសអន្លាយ បណ្តោយឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃកម្រិតទឹកនៅតាមបណ្តាប្រឡាយ និងប្រភពទឹកក្រោមដី បង្កើនហានិភ័យនៃការជ្រាបចូលនៃទឹកប្រៃ និងខ្វះប្រភពទឹក។ ប្រឈមមុខជាមួយករណីនោះ គ្រួសារជាច្រើននៅ Cà Mau បានអនុវត្តវិធានការជាមុនដើម្បីកាត់បន្ថយផលប៉ះពាល់នៃការខ្វះទឹកផងដែរ។

រីកសាយភាយស្មារតីបោះឆ្នោតក្នុងនារីជនជាតិភាគតិច

រីកសាយភាយស្មារតីបោះឆ្នោតក្នុងនារីជនជាតិភាគតិច

ពេលកន្លងមក សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត Cà Mau បានជម្រុញការឃោសនាផ្សព្វផ្សាយអំពីការបោះឆ្នោត ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹង និងទទួលខុសត្រូវជូនសមាជិកាទាំងឡាយគ្រប់រូប ជាពិសេសនារីជនជាតិភាគតិច។ ខ្លឹមសារជាក់ស្តែង រូបភាពបត់បែន និងសមស្របតាមតំបន់ភូមិភាគនីមួយៗ បានជួយឱ្យសមាជិកាយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចជាប្រជាពលរដ្ឋ នៅពេលចូលរួមបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់។

ជាក្តីសង្ឃឹមថ្មីសម្រាប់តំបន់ដីវាលស្រែឆ្នេរសមុទ្រ

ជាក្តីសង្ឃឹមថ្មីសម្រាប់តំបន់ដីវាលស្រែឆ្នេរសមុទ្រ

ជាច្រើនឆ្នាំកន្លង ប្រជាកសិករនៅសង្កាត់ Hiệp Thành ភាគច្រើនប្រកបរបរដាំបន្លែបង្ការរយៈពេលខ្លី ប្រសិទ្ធភាពមិនសូវខ្ពស់ ហើយការនាំចេញក៏មិននឹងនរ។ ប្រឈមមុខជាមួយបញ្ហានោះ ការលេចមុខរបស់ខ្ទឹមក្រហមប្រភេទ F1 Maserati បានបើកចេញនូវក្តីសង្ឃឹមសម្រាប់តំបន់ដីវាលស្រែឆ្នេរសមុទ្រនេះឯង។

សហគ្រាស - ម៉ាក