ជនរួមជាតិ Khmer គោរពស្រឡាញ់ Bác Hồ
ការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងឥរិយាបទ Hồ Chí Minh ក៏បានក្លាយជាផ្នាត់គំនិត និងទង្វើដ៏ល្អដែលមិនត្រឹមតែកម្មាភិបាល បក្ខជនប៉ុណ្ណោះទេ ថែមទាំងសម្រាប់ស្រទាប់វណ្ណៈទូទាំងប្រជាជនទៀតផង ក្នុងនោះមានបងប្អូនជនរួមជាតិភាគតិចផងដែរ។ ដោយសេចក្តីគោរពស្រឡាញ់ Bác Hồ បងប្អូនជនរួមជាតិក៏បានរៀនសូត្រ និងធ្វើតាមគំរូ Bác Hồ ដោយរាល់ទង្វើជាក់ស្តែងជាច្រើនប្រការ។ ក្នុងនោះ ដែលពិសេសជាងគេគឺការតំឡើងរូបថត Bác Hồ តាមគេហដ្ឋានរបស់ខ្លួន ព្រមទាំងបង្កើតទីសក្ការៈបូជានៅតាមផ្ទះជាដើម។