អមជាមួយបរិយាកាសនៃពិធីបើកវគ្គឆ្នាំសិក្សាថ្មីទូទាំងប្រទេស គ្រូ និងសិស្សគ្រប់បណ្តាសាលាសាកលជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តបានរៀបចំពិធីបើកវគ្គឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ប្រកបដោយជោគជ័យ។

ពិធីគោរពទង់ជាតិក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ឃុំ Đá Bạc។
ចាប់ពីព្រឹកព្រលឹមថ្ងៃទី ៥ កញ្ញា គ្រូ សិស្សានុសិស្ស និងឪពុកម្តាយមួយចំនួនធំបានចូលរួមជួបជុំនៅតាមសាលាដែលបានពោលខាងលើនេះ ញាំងឱ្យបរិយាកាសនៃពិធីបើកវគ្គកាន់តែអឹកធឹក និងគួរឱ្យរំភើបជាពេលណាណាទាំងអស់។
បច្ចុប្បន្ននេះ លើភូមិសាស្ត្រខេត្តមានសាលាជនជាតិទាំងអស់ចំនួន ២ សាលា រួមមាន៖ វិទ្យាល័ជនជាតិអន្តេវាសិក Cà Mau និអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ។
សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ វិទ្យាល័យជនជាតិអន្តេវាសិក Cà Mau នឹងដំណើរការនៅមូលដ្ឋានទី ២ ដោយមានទាំងអស់ ២៨ ថ្នាក់ និងសិស្សចំនួន ៨៨៣ នាក់ (ក្នុងនោះមានសិស្សថ្នាក់ទី ៦ចំនួន ៧០ នាក់ និង សិស្សថ្នាក់ទី ១០ ១៤៣ នាក់)។ ចំណែកអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi មាន ៨ ថ្នាក់ និងមានសិស្សចំនួន ២២៦ នាក់ (ក្នុងនោះមានថ្នាក់ទី ៦ មានសិស្សទាំងអស់ចំនួន ៦០ នាក់)។

កម្មវិធីសិល្បៈអំណរពិធីបវេសនកាលរបស់ប្អូនសិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិក Danh Thị Tươi ឃុំ Đá Bạc។
ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីក្នុងពេលដំណាលគ្នា គឺជាចំណុចរបត់មួយសម្រាប់វិស័យអប់រំរបស់ខេត្ត Cà Mau និយាយដោយឡែក និងទូទាំងប្រទេសនិយាយរួម បន្ទាប់ពីការរៀបចំសាលាឡើងវិញ និងការធ្វើឱ្យបណ្តាញអប់រំឱ្យកាន់តែមានភាពប្រសើរឡើង។ សាលាទាំងនេះកំពុងឈានចូលដល់ឆ្នាំសិក្សាថ្មី ជាមួយនឹងតម្រូវការទាំងការធ្វើឱ្យអង្គការមានស្ថេរភាព ធានាលក្ខណៈក្នុងការបង្រៀន និងរៀន និងការកែលម្អគុណភាពអប់រំ។ នេះក៏ជាឱកាសដ៏ល្អមួយសម្រាប់សាលា គ្រូបង្រៀន ឪពុកម្តាយសិស្ស និងសិស្សានុសិស្ស ដើម្បីធ្វើការរួមគ្នាឆ្ពោះទៅរកគោលដៅនៃការកែលម្អគុណភាពសម្រាប់ការបង្រៀន និងរៀនក្នុងឆ្នាំសិក្សា ២០២៦-២០២៧។
ក្នុងឱកាសនៃបវេសនកាលនេះដែរ សាលា និងសប្បុរសជនក៏បានផ្តល់អាហារូបករណ៍ដល់សិស្សដែលមានជីវភាពខ្វះខាត ក្នុងគោលបំណងលើកទឹកចិត្តពួកគេឱ្យបន្តការសិក្សារៀនសូត្ររបស់ខ្លួនទៀតផង៕
Danh Điệp
