មានច្រើនកម្មវិធីសិល្បៈដ៏ពិសេសៗសម្រាប់បុណ្យសែនដូនតា
ដើម្បីបម្រើល្អក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ប៉ុន្មានថ្ងៃកន្លង ក្រុមសិល្បៈខ្មែរខេត្តតែងខិតខំហាត់ និងនិពន្ធទំនុកយ៉ាងច្រើនកម្មវិធីឈុតឆាកសម្តែងដ៏ពិសេសៗសម្រាប់បម្រើមាមីងបងប្អូនទស្សនិកជននាឱកាសបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៤។ បណ្តាកម្មវិធីសិល្បៈសម្រាប់ឆ្នាំនេះ ត្រូវបានក្រុមរៀបចំឡើងតាមបែបទំនើប និងទាន់សម័យ សាភ្ជាប់ជាមួយលក្ខណៈប្រពៃណីខ្មែរ។ ផ្តើមពីនោះ មិនត្រឹមតែលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងបង្គាប់នូវអត្ថន័យ និងទស្សនីយភាពដ៏ចម្លែកអស្ចារ្យសម្រាប់ទស្សនិកជនទាំងឡាយផងដែរ។