ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 07:54:19

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ថ្ងៃដំបូងជួបជុំនៅសាលា ប្អូនៗពិតជាមានក្តីរំភើបយ៉ាងខ្លាំង។

នេះជាឆ្នាំសិក្សាដំបូងដែលវិស័យអប់រំខេត្តបានអនុវត្តភារកិច្ចរបស់ខ្លួនបន្ទាប់ពីប្រព័ន្ធសាលារៀនត្រូវបានរៀបចំឡើងវិញ និងសម្រួលសម្រាប់ប្រសិទ្ធភាពឱ្យកាន់តែប្រសើរឡើង។

នៅសាលាបឋមសិក្សា An Xuyên សាខា១ (Nguyễn Tạo) សាលាបានពិនិត្យឡើងវិញយ៉ាងសកម្មនូវសម្ភារៈ និងឧបករណ៍របស់ខ្លួន សម្អាតថ្នាក់រៀន រៀបចំបន្ទប់រៀនសម្រាប់ការវិលត្រឡប់មករិញរបស់សិស្ស។

ក្នុងប៉ុន្មានថ្ងៃដំបូងដែលត្រឡប់មកសាលារៀនវិញ ស្ថាប័នអប់រំបានផ្តោតលើការធ្វើឱ្យអង្គការមានស្ថេរភាព និងទម្លាប់ស្តីពីការបង្រៀន និងរៀន។ ផ្តើមពីនោះ ក៏ណែនាំសិស្សក្នុងការកំណត់ភារកិច្ចនៃការសិក្សា និងបណ្តុះបណ្តាលសម្រាប់ឆ្នាំសិក្សាថ្មី។ សម្រាប់សិស្សនៅថ្នាក់ចុងក្រោយ សាលាបានសង្កត់ធ្ងន់លើការណែនាំប្អូនៗសិស្សានុសិស្សអំពីវិធីសាស្រ្តសិក្សា និងការរៀបចំសម្រាប់ឱ្យការប្រឡង និងផ្លាស់ប្តូរទៅកម្រិតបន្ទាប់។

ប្អូនៗសិស្សានុសិស្សប្រាកដប្រជានៅថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មី។

ឆ្នាំសិក្សា ២០២៦-២០២៧ បន្ទាប់ពីការរៀបចំឡើងវិញនូវបណ្តាញអប់រំ ខេត្ត Cà Mau នឹងមានស្ថាប័នអប់រំចំនួន ៣៨២ រួមមានសាលាមត្តេយ្យចំនួន ១១៣ សាលាបឋមសិក្សា ១១៤ សាលាអនុវិទ្យាល័យ ១០៤ និងមធ្យមសិក្សាចំណេះទូទៅចំនួន ៤៦ សាលា រួមជាមួយនឹងការអប់រំជារឿយៗ​និងអប់រំពិជំនាញដោយឡែក សាកលវិទ្យាល័យ និងអនុមហាវិទ្យាល័យ។

វិស័យអប់រំទាំងមូលបានគ្រោងគិតថា នឹងមានថ្នាក់រៀនជាង ១២.៥០០ ថ្នាក់ ដោយមានសិស្សប្រមាណ ៤០៩.៥៣០ នាក់។ ក្នុងនោះ សាលាមត្តេយ្យមានកុមារជាង ៥៤.៩០០ នាក់ សាលាបឋមសិក្សាជាង ១៦២ ពាន់នាក់ សាលាអនុវិទ្យាល័យជិត ១២៥ នាក់ និងវិទ្យាល័យជាង ៥៨.៨០០ នាក់។ វិស័យអប់រំមានកម្មាភិបាលគ្រប់គ្រង សាស្ត្រាចារ្យ គ្រូបង្រៀន និងបុគ្គលិកជិត ២៧.១០០ នាក់។

ថ្នាក់មត្តេយ្យទទួលស្វាគមន៍ប្អូនៗកុមារវិលត្រឡប់មកសាលាវិញ។

ដើម្បីបង្កលក្ខណៈបានល្អបំផុតសម្រាប់សិស្សានុសិស្សក្នុងការរៀន ជាពិសេសប្អូនៗកុមារដែលមានជីវភាពខ្វះខាត តំបន់ដាច់ស្រយាល និងតំបន់ជនជាតិភាគតិច ការគិតគូរដល់អំពីការសិក្សារៀនសូត្រក៏ទទួលបានការយកចិត្តទុកដាក់ជាពិសេស។ ក្រៅពីគោលនយោបាយឱ្យខ្ចីសៀវភៅសិក្សាតាមកាលវិភាគ មូលដ្ឋាន និងអង្គការសង្គម-នយោបាយកទូទាំងខេត្តក៏បានកៀរគរអំណោយ និងអាហារូបករណ៍ជាច្រើនដើម្បីគាំទ្រដល់សិស្សានុសិស្សក្នុងឆ្នាំសិក្សាថ្មីផងដែរ។

ជាមួយការត្រៀមរៀបចំយ៉ាងសកម្មនៃវិស័យអប់រំ និងការយកចិត្តទុកដាក់របស់រដ្ឋអំណាចភូមិភាគ ឆ្នាំសិក្សា ២០២៦-២០២៧ មានគោលបំណងលើកកម្ពស់គុណភាពនៃការបង្រៀន និងរៀន ដោយធានាបាននូវបរិយាកាសអប់រំដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាពទៀតផង៕

Kim Cương – Trúc Linh

Tags:

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។

ប្រជាពលរដ្ឋគ្រប់រូប - សៀវភៅសុខភាពអេឡិចត្រូនិកមួយ

នោះគឺជាគោលដៅដែលឃុំ Vĩnh Lợi បានដាក់ចេញសម្រាប់យុទ្ធនាការរយៈពេល ១០០ ថ្ងៃរបស់ខ្លួន ដើម្បីបង្កើត និងធ្វើបច្ចុប្បន្នភាពសៀវភៅសុខភាពអេឡិចត្រូនិក នៅលើកម្មវិធី VNeID ដូចដែលបានគ្រោងទុកដោយខេត្ត។

ពង្រីកតម្លៃនៃជំនឿ និងសាសនាដើម្បីបម្រើដល់ការអភិវឌ្ឍ

ថ្មីៗនេះដែរ វិជ្ជាស្ថានជនជាតិ និងសាសនាអប់រំបានសហការជាមួយមន្ទីជនជាតិ និងសាសនាខេត្ត Cà Mau បានចាត់តាំងបានធ្វើសិក្ខាសាលាក្រោមប្រធានបទ “សម្គាល់ និងពង្រីកតម្លៃ ព្រមទាំងប្រភពជំនឿ និងសាសនាបម្រើការអភិវឌ្ឍ”។ យោងតាមនោះ ធ្វើឱ្យប្រាកដជាក់ខាងករណី តួនាទីនៃប្រភពជំនឿ និងសាសនាលើភូមិសាស្ត្រខេត្ត។

ប្រសិទ្ធភាពនៃទម្រង់ដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ដើម្បីដោះស្រាយនីតិវិធីរដ្ឋបាលឱ្យបានឆាប់រហ័សសម្រាប់ប្រជាពលរដ្ឋ ជាពិសេសមនុស្សចាស់ ជនពិការ និងមុខសញ្ញាងាយរងគ្រោះ ឃុំ Vĩnh Lợi ក៏បានបង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត។ ចាប់តាំងពីពេលដែលបានដំណើរការ ទម្រង់នេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋក្នុងតំបន់។

ពិនិត្យគោលនយោបាយពិសេសដោយឡែកនៅឃុំ Khánh Lâm

ថ្មីៗនេះ គណៈប្រតិភូក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ដឹកនាំដោយ សមមិត្ត Lâm Văn Mẫn សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស សមជិកគណៈអចិន្ត្រៃយ៍ប្រចាំការរដ្ឋសភា ប្រធានក្រុមប្រឹក្សាជនជាតិនៃរដ្ឋសភា ធ្វើជាប្រធានក្រុមបានអញ្ជើញទៅពិនិត្យការអនុវត្តយន្តការ និងគោលនយោបាយពិសេសដោយឡែកស្តីពីការអប់រំ និងថែទាំសុខភាពសម្រាប់សហគមន៍ជនជាតិភាគតិចលើភូមិសាស្ត្រឃុំ Khánh Lâm។

បង្កើតក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័ត

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេចក្តីណែនាំមួយទៅកាន់មជ្ឈមណ្ឌលសេវាកម្មរដ្ឋបាលសាធារណៈខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ដើម្បីកែលម្អគុណភាពសេវាកម្មជាបន្ទាន់សម្រាប់ប្រជាពលរដ្ឋ និងអាជីវកម្ម ព្រមទាំងបង្កើត និងដាក់ឱ្យដំណើរការនៃក្រុមដោះស្រាយនីតិវិធីរដ្ឋបាលចល័តចាប់ពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។

ប្រញ៉ាប់បញ្ចប់ការរៀបចំភូមិ សង្កាត់ឡើងវិញ

អនុវត្តគោលនយោបាយនៃការរៀបចំក្បាលម៉ាស៊ីន លើកកម្ពស់ប្រសិទ្ធភាព គុណភាពនៃការគ្រប់គ្រងរដ្ឋនៅកម្រិតមូលដ្ឋាន ខេត្ត Cà Mau កំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវការរៀបចំឡើងវិញនៃភូមិ សង្កាត់នានាទូទាំងខេត្ត។ ជាមួយគោលដៅបញ្ចប់នៅចុងខែមិថុនា រាល់ភូមិភាគទាំងឡាយកំពុងប្រញ៉ាប់បញ្ចប់រាល់ជំហានចាំបាច់ជាបន្ទាន់ការកំណត់ ដើម្បីធានាថាប្រព័ន្ធថ្មីនឹងដំណើរការបានយ៉ាងរលូន និងមានប្រសិទ្ធភាព។

សហគ្រាស - ម៉ាក