ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 23:33:58

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

ទីលាន Hùng Vương និងរោងមហោស្រព Cao Văn Lầu សង្កាត់ Bạc Liêu គឺជាទីតាំងសម្រាប់ចាត់តាំងសកម្មភាពក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍សំខាន់ៗ។

នេះគឺជាព្រឹត្តិការណ៍វប្បធម៌ និងទេសចរណ៍ដ៏សំខាន់សម្រាប់ខេត្តក្នុងឆ្នាំ ២០២៦ ដែលមានសកម្មភាពជាច្រើន និងពិសេសៗក្នុងគោលបំណងបង្កើនរូបភាពនៃទឹកដី និងប្រជាជន Cà Mau ទន្ទឹមនិងនោះក៏បង្កើតភាពទាក់ទាញ និងជំរុញកំណើនខាងវិស័យទេសចរណ៍ផងដែរ។

ចំណុចលេចធ្លោនៃព្រឹត្តិការណ៍នេះគឺពិធីបុណ្យបាល់ឡុងហោះ ដែលមានចំនួន ៣៤ គ្រឿង រួមទាំងបាល់ឡុងព្យួរ ហោះទស្សនា បាល់ឡុងលំដាប់ទីមួយ និងបាល់ឡុងតុបតែងលើផ្ទៃដី។ ភ្ញៀវទស្សនាអាចទទួលបានបទពិសោធន៍ជាមួយបាល់ឡុងហោះ គយគន់ពីលើចុះ ព្រមទាំងផ្តិតរូបភាពទុកជាអនុស្សាវរីយ៍ក្នុងដំណើរទស្សនាខេត្ត Cà Mau។

រួមជាមួយគ្នានេះ សកម្មភាពវប្បធម៌ បេតិកភណ្ឌ ពាណិជ្ជកម្ម និងម្ហូបអាហារជាបន្តបន្ទាប់នឹងបានប្រព្រឹត្តទៅពេញក្នុងពិធីបុណ្យ។ ជាពិសេស តំបន់រោងមហោស្រព Cao Văn Lầu  មានកន្លែងមួយដែលបង្ហាញពីបេតិកភណ្ឌវប្បធម៌អរូបីដ៏ល្អបំផុត តំណាងឱ្យតំបន់ផ្សេងៗនៃប្រទេស Việt Nam ក៏ដូចជាកន្លែងមួយដែលលើកកម្ពស់បេតិកភណ្ឌវប្បធម៌អរូបីនៃការធ្វើអំបិល។ តាំងពិព័រណ៍ពាណិជ្ជកម្ម ស្តង់លក់ម្ហូបអាហារ និងផលិតផល OCOP (មួយឃុំមួយផលិតផល) ដាក់តាំងបង្ហាញស្តង់រាប់រយដែលណែនាំផលិតផលពិសេសៗ មុខម្ហូបពិសេស និងសក្តានុពលសេដ្ឋកិច្ចរបស់តំបន់។

ក្រៅពីសកម្មភាពនៅជុំវិញពិធីបុណ្យ Cà Mau ក៏បានណែនាំអ្នកទស្សនាអំពីផលិតផលទេសចរណ៍ពិសេសៗដែលទាក់ទងនឹងធម្មជាតិ និងវប្បធម៌ក្នុងស្រុកផងដែរ។

ខ្លោងទ្វារចូលដែលតុបតែង និងបដាផ្សព្វផ្សាយបង្កើតបរិយាកាសដ៏រស់រវើកមុនព្រឹត្តិការណ៍។

ទន្ទឹមជាមួយសកម្មភាពនៅតំបន់ដែលប្រព្រឹត្តឡើងពិធីបុណ្យ Cà Mau ថែមទាំងបង្ហាញឱ្យភ្ញៀវអតិថិជនពីផលិតផលទេសចរណ៍ វប្បធម៌ប្រចាំតំបន់ទៀតផង។ ផ្តើមនពីដំណើរការមកកាន់តំបន់ទេសចរណ៍ Đất Mũi​ ទស្សនាកម្សាន្តព្រៃកោងកាង ពិសោធន៍នឹងជីវភាពរស់នៅនៃតំបន់ងទន្លេ រហូតដល់ "ថ្ងៃដឹកមូយបៃតង - រាត្រី U Minh ដ៏ល្បីល្បាញ" អ្នកទស្សនាអាចជួបប្រទះនឹងសម្រស់អេកូឡូស៊ី និងអត្តសញ្ញាណដ៏សម្បូរបែបនៃចុងខាងត្បូងបំផុតរបស់ប្រទេសទៀតផង។

ជាមួយទំហំ និងសកម្មភាពចម្រុះរបស់ខ្លួន ពិធីបុណ្យបេតិកភណ្ឌវប្បធម៌ Cà Mau និងពិធីបុណ្យបាល់ឡុងហោះលើកដំបូងត្រូវបានគេរំពឹងថានឹងក្លាយជាផលិតផលវប្បធម៌ និងទេសចរណ៍ដ៏លេចធ្លោមួយ បង្កើតសញ្ញាសម្គាល់ថ្មីសម្រាប់ Cà Mau នៅលើផែនទីនៃគោលដៅក្នុងស្រុក។ ជាពិសេសទំនាក់ទំនងអាជីកម្មទេសចរណ៍ ទាក់ទាញភ្ញៀវទេសចរណ៍ និងបើកទូលាយការទំនាក់ទំនងរវាងភូមិភាគក្នុងតំបន់វាលរាបទន្លេគឺវឡុង៕

Kim Cương

Hữu Thọ

Tags:

ឈានឡើងផ្តើមពីប្រភពកម្លាំងនៃការឧបត្ថម្ភ

បណ្តាខ្នងផ្ទះថ្មីដែលពោរពេញដោយមនោសញ្ចេតនាដ៏កក់ក្តៅ ទម្រង់ចិញ្ចឹមជីវិតបាននាំមកនូវប្រាក់ចំណូល និងការយកចិត្តទុកដាក់កាន់តែកៀកជិតនឹងជាក់ស្តែងរបស់គ្រប់បណ្តាគណៈផ្នែក រដ្ឋអំណាចភូមិភាគ កំពុងបង្កើតជាកម្លាំងចលករជួយបងប្អូនជនរួមជាតិភាគតិចនៅកាម៉ាវមានលក្ខណៈឈានឡើងធ្វើឱ្យជីវភាពមានស្ថិរភាព។

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

សហគ្រាស - ម៉ាក