វត្តសេរីពោធិដើមពោធិ៍
វត្តសេរីពោធិដើមពោធិ៍ (chùa Lâm Dồ) ត្រូវបានកសាងក្នុងឆ្នាំ១៩៤២ មានទីតាំងស្ថិតនៅភូមិ Lâm Dồ ឃុំ Đại Ân 2 ស្រុក Trần Đề ខេត្ត Sóc Trăng។ ស្រុក Trần Đề បច្ចុប្បន្នមានវត្ត Khmer ចំនួន១៤វត្ត ក្នុងនោះវត្តសេរីពោធិដើមពោធិ៍ ត្រូវបានចាត់ទុកជាវត្តមួយដ៏លេចធ្លោ ពិព្រោះវត្តនេះមានព្រះសង្ឃគង់អាស្រ័យសិក្សាច្រើនជាងគេក្នុងចំណោមវត្តដទៃទៀតទូតាំងស្រុក ដោយមានជិត៣០អង្គ ហើយវត្តនេះដែរក៏មានបើកថ្នាក់បង្រៀនភាសា Khmer ធម្មវិន័យជារៀងរាល់ឆ្នាំ ទាក់ទាញព្រះសង្ឃ និងកូនក្មួយជនរួមជាតិចូលរួមរៀនសូត្រយ៉ាងច្រើនកុះករផងដែរ។