ទីលានកំសាន្តក្រោមដំបូលវត្ត
សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។
បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer
ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។
រដូវចូលព្រះវស្សា
ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។
ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ
ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។
ព្រះម៉ែធរណី ទេពធីតាការពារ
ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។
បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត
តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។
សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត
ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។
ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)
វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។
រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer
ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។
ភាពឱឡារិកនៃពិធីស្រង់ព្រះ
នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។
រក្សាភាពស្រស់ស្អាតនៃស្ថាបត្យកម្មប្រពៃណី
សម្រាប់ជនរួមជាតិ Khmer វត្តអារាមគឺជា "បេះដូង" របស់ភូមិស្រុក។ ប្រសិនបើព្រះវិហារជាកន្លែងដ៏ពិសិដ្ឋបំផុតនោះគឺបណ្តាសំណង់ផ្សេងៗដទៃទៀតដូចជាខ្លោងទ្វារ និងរបង។ល។ គឺសុទ្ធសឹងជាជាមុខមាត់ ជាព្រំដែនដ៏ពិសិដ្ឋសម្រាប់ការរាំងស្កាត់រវាងការរស់នៅធម្មតាជាមួយនឹងលោកិយចេញពីអាណាចក្របរិសុទ្ធនៃវត្តអារាមនីមួយៗផងដែរ។ វត្តព្រែកពក (Đồng Tranh) ភូមិ Đồng Tranh ឃុំ Vĩnh Thuận ខេត្ត An Giang គឺជាឧទាហរណ៍យ៉ាងច្បាស់លាស់មួយ។
បុណ្យពុទ្ធាភិសេក៖ សម្រស់វប្បធម៌ខាងជំនឿផ្លូវចិត្តរបស់ជនរួមជាតិ Khmer
ក្នុងជីវភាពជំនឿខាងផ្លូវចិត្តរបស់ជនរួមជាតិ Khmer វត្តអារាម និងព្រះពុទ្ធរូប មិនត្រឹមតែជាជានិមិត្តរូបនៃសាសនូបត្ថម្ភប៉ុណ្ណោះទេ ថែមទាំងជាព្រលឹងនៃភូមិស្រុកទៀតផង។ ក្នុងនោះ បុណ្យពុទ្ធាភិសេក គឺជាពិធីបុណ្យមួយយ៉ាងសំខាន់ ដែលបង្ហាញពីសេចក្តីគោរពបូជាយ៉ាងជ្រាលជ្រៅរបស់ប្រជាជនចំពោះព្រះសម្មាសម្ពុទ្ធជាម្ចាស់។
អភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ Khmer
ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ Khmer គឺជាសារៈដ៏សំខាន់មួយក្នុងយុគសម័យទំនើបនៃពេលបច្ចុវប្បន្ននេះផងដែរ ។
អភិរក្សវប្បធម៌ Khmer ផ្សារភ្ជាប់ជាមួយនឹងសេចក្តីសម្រេចលេខ ៨០
នៅ Cà Mau ការអភិរក្សវប្បធម៌ Khmer ដែលផ្សារភ្ជាប់ជាមួយសេចក្តីសម្រេចលេខ ៨០/NQ-CP (ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៃតំបន់ដីសណ្តទន្លេមេគង្គ) កំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ដើម្បីធានាវប្បធម៌មិនត្រឹមតែបម្រើជាមូលដ្ឋានគ្រឹះខាងវិញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែក៏ជា "បង្អែក" សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។
ពង្រីកប្រពៃណីសាមគ្គីក្នុងសហគមន៍ជនជាតិ Hoa
ស្មារតីសាមគ្គី និងជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ជនជាតិ Hoa ជាប្រពៃណីដ៏យូរលង់ណាស់មកហើយ បានក្លាយជាលក្ខណៈប្រពៃដ៏ល្អស្អាតផងដែរ។ នេះត្រូវបានបង្ហាញយ៉ាងច្បាស់ថែមទៀតដោយយោងតាមការជាក់ស្តែងថា គ្រប់ទីកន្លែងដែលមានសហគមន៍ជនជាតិ Hoa រស់នៅតែងមានទីសក្ការៈបូជាដូនតាបុព្វការីជន (ទីសក្ការៈបូជាគ្រួសារ) ដើម្បីថែរក្សាវប្បធម៌របស់ពួកគេ ព្រមទាំងពង្រីកប្រពៃណីសាមគ្គីនេះ។




