ទូរស័ព្: 0274 383 347
អង្គារ, 27-10-26 03:15:38

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ព្រះត្រៃបិដកក៏ត្រូវបានវត្ត Khmer ទាំងឡាយរក្សាទុកនិងថែទាំយ៉ាងប្រយ័ត្នប្រយែងក្នុងហោត្រ័យ។

តាំងពីបុរាណកាលមក ខណៈពេលបច្ចេកទេសបោះពុម្ពផ្សាយមិនទាន់លេចចេញរូបរាង បណ្ណាល័យតម្កល់គម្ពីរបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សានូវប្រព័ន្ធព្រះត្រៃបិដកដោយអក្សររបៀបបាលីបុរាណ។

អ្វីដែលគួរឱ្យតម្លៃបំផុតក្នុងលំហនោះគឺគម្ពីរស្លឹករឹតបុរាណ។ ព្រះសង្ឃ និងសិល្បករខ្មែរទាំងឡាយបានជ្រើសយកស្លឹករឹតចាស់ៗ សម្រិតសម្រាំងផ្ចិតផ្ចង់ឆ្លងកាត់ដំណាក់កាលហាលឱ្យស្ងួតជាច្រើនសា បន្ទាប់មកប្រើប៊ិចដែកឆ្លាក់អក្សរនីមួយៗយ៉ាងផ្ចិតផ្ចង់ លាបទឹកខ្មៅ រួចបង្កើតបានជាគម្ពីររក្សាទុកពីជំនាន់មួយដល់ជំនាន់មួយ។

តាមពិធីប្រពៃណីនៃព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer មុនពេលនាំយកព្រះត្រៃបិដកចូលទៅតម្កល់ក្នុងហោត្រ័យ វត្តបានរៀបចំពិធីដង្ហែប្រទក្សិណ ៣ ជុំវិញព្រះវិហារ។

ក្នុងបរិស្ថានអាកាសធាតុក្តៅសើមមានភ្លៀងធ្លាក់ច្រើន ហោត្រ័យតែងបានរចនាមានកម្រាលខ្ពស់ ឬស្ថាបត្យកម្មមានច្រើនជាន់ដោយដំបូលកោងមានឯកសណ្ធានដូចជារូបនាគរាជ - ដូចជាខែលរឹងមាំការពាររតនវត្ថុដ៏មានតម្លៃនេះរួចផុតពីសត្វកណ្តៀរនិងសំណើមផ្សិតបណ្តោយឱ្យមានការខូចខាត។

យោងតាមទស្សនៈរបស់ជនរួមរួមជាតិ Khmer ព្រះត្រៃបិដកបានគោរពយ៉ាងដាច់ខាតដូចអង្គព្រះសម្មាសម្ពុទ្ធផ្ទាល់។ ហេតុដូច្នេះហើយ ហោត្រ័យបានថែរក្សាយ៉ាងប្រយ័ត្នប្រយែងបំផុត ជាទីកន្លែងសក្ការៈបន្ទាប់ពីព្រះវិហារ។ ទីកន្លែងនេះមិនត្រឹមតែជាប់ទាក់ទងនឹងសកម្មភាពសិក្សារៀនសូត្រខាងវិន័យធម៌របស់ព្រះសង្ឃប៉ុណ្ណោះទេ ថែមទាំងរក្សាទស្សនៈរស់នៅ សីលធម៌ និងរបៀបរស់នៅតាមលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer ឆ្លងកាត់អស់រយៈកាលរាប់រយឆ្នាំទៀតផង។

 ហោត្រ័យ ទីកន្លងសម្រាប់តម្កល់ព្រះត្រៃបិដក ដោយមានស្ថាបត្យកម្មដ៏ពិសេសហាក់បីដូចជាព្រះវិហារត្រូវបានបំព្រួងឱ្យតួចមកវិញ។

ឆ្លងកាត់ការប្រែប្រួលប្រវត្តិសាស្ត្រ និងការផ្លាស់ប្តូរតាមពេលវេលា ទោះបីគម្ពីរស្លឹករឹតឥឡូវនេះបានធ្វើឌីជីថលភាវូបនីយកម្ម ឬបំពេញបន្ថែមដោយសម្ភារៈបោះពុម្ពផ្សាយសម័យកាលក៏ដោយ ក៏ហោត្រ័យនៅតែជារូបសញ្ញាស្ថិតស្ថេររឹងមាំ ជាភស្តុតាងសម្រាប់ស្មារតីស្រឡាញ់ការរៀនសូត្រ ការគោរពចំណេះដឹងនិងបេច្ចកទេសថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer Nam Bộ បានផ្ទេរបន្តឱ្យគ្រប់ជំនាន់៕

Đờ Ni - Danh Điệp

 

Tags:

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

សហគ្រាស - ម៉ាក