វត្តសិរីគង្គាគ្រួញូង
អនុវត្តល្អការងារសុខមាលភាពសង្គម
វត្តសិរីគង្គា គ្រញូង (Cà Nhung) ត្រូវបានផ្តើមកសាងនូវថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៧៩០ មានទីតាំងស្ថិតនៅភូមិ Môn ខណ្ឌ Gò Quao ខេត្ត Rạch Giá (បច្ចុប្បន្ន ជាភូមិ Hoà Tạo ឃុំ Đạnh Hoà ស្រុក Gò Quao ខេត្ត Kiên Giang ចម្ងាយពីក្រុង Rạch Gía ប្រហែល៣០គីឡូម៉ែត្រ ស្ថិតក្បែរផ្លូវជាតិលេខ៨០។ ដោយបានព្រះតេជគុណ Tăng Óc ចៅអធិការវត្ត ផ្តើមកសាងដំបូងបង្អស់។ គិតមកទល់បច្ចុប្បន្ន វត្តត្រូវបានឆ្លងកាត់ព្រះចៅអធិការ៩ជំនាន់ហើយដែរ។ ចៅអធិការសព្វថ្ងៃ គឺព្រះឧបជ្ឈាយ៍ Danh Đổng ព្រះអង្គបានឡើងកាន់កាប់វត្តតាំងពីឆ្នាំ១៩៨៩រហូតដល់សព្វថ្ងៃ។