ទូរស័ព្: 0274 383 347
ពុធ, 11-11-26 21:30:08

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

រូបសត្វមករ និងពស់នាគរាជក្នុងស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ។

តាមព្រេងនិទានប្រជាប្រិយ Khmer ពស់នាគរាជដែលមានរាងកាយលូនពត់ពេនក្បាលច្រើន គឺជាសត្វពិសិដ្ឋសម្រាប់ការពារព្រះពុទ្ធ។ ក្នុងរបៀបតុបតែងក្បូរក្បាច់នៅតាមវត្តអារាម Khmer សត្វមករភាគច្រើនដើរតួនាទីជា "ជើងទម្រ" ឬ "ទ្វារលេប" ចេញពីប្រហោងមាត់ចំហយ៉ាងទូលាយរបស់មករ គឺជាកន្លែងដែលភាគរាងកាយ ឬក្បាលនាគបង្ហាញខ្លួនឡើងយ៉ាងស្កឹមស្កៃ។

ពុទ្ធបរិស័ទទស្សនា និងស្តាប់ព្រះសង្ឃវត្តជ្រុងខ្មែរ (Rạch Giồng) ចែករំលែកអំពីអត្ថន័យរូបសត្វមកររួមផ្សំជាមួយពស់នាគរាជ។

 រូបសត្វមករខាំនាគមានអត្ថន័យការពារ រារាំងឧបទ្រពចង្រៃនៅទីសក្ការបូជា។

ការរួមផ្សំគ្នានេះនាំមកនូវអត្ថន័យលោកធាតុវិទ្យាយ៉ាងជ្រាលជ្រៅ៖ មករ តំណាងឱ្យភពជលសារ ផ្ទៃដី និងបណ្តាភពដ៏ជ្រៅឥតគណនាទៀតផង។ ឯនាគ ជានិមិត្តរូបនៃស្ពានតភ្ជាប់រវាងភពមនុស្ស និងភពសួគ៌។ រូបសត្វមករខាំនាគតុបតែងនៅតាមច្រកចេញចូលនៃវត្តយអារាមខ្មែរ មានអត្ថន័យការពារ រារាំងឧបទ្រពចង្រៃ ឬបីសាចអាក្រក់ លាងបាបទាំងចិត្តគំនិតរបស់ប្រជាពុទ្ធបរិស័ទទាំងឡាយមុនពេលឈានជើងចូលទីសក្ការបូជា។

ការរចនាចម្លាក់រូបសត្វមករបៀមនាគនៅតាមបណ្តាវត្តអារាមមានភាពសម្បូរបែប បង្ហាញពីស្នាដៃដ៏ប៉ិនប្រសប់របស់បណ្តាសិល្បករខ្មែរទាំងឡាយផងដែរ។

ក្រៅពីនេះ រូបសត្វមករ និងនាគ ផ្សារភ្ជាប់គ្នាថែមទាំងមានអត្ថន័យរំលឹកមនុស្សលោកឱ្យគ្រប់គ្នាឱ្យឆ្ពោះទៅរកលំនឹងក្នុងសកលលោក ស្គាល់រាប់អាន និងថែរក្សាបណ្តាតម្លៃវប្បធម៌ប្រពៃណីទៀតផង៕

Đờ Ni - Danh Điệp

 

Tags:

ពិធីសក្ការៈដ៏ពិសិដ្ឋ

ចំពោះជនរួមជាតិខ្មែរនៅភាគខាងត្បូង ពិធីគោរពទង់ព្រះពុទ្ធសាសនា មិនត្រឹមតែសម្តែងពីសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីរំលឹកគុណ និងគោរពវិញ្ញាណក្ខន្ធព្រះសមណៈរគ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយចិត្តបម្រើសាសនា ថែរក្សា និងពង្រីកប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ ពិធីនេះមានអត្ថន័យខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ បង្ហាញពីចំណងសាមគ្គីរវាងសាសនា និងជនជាតិក្នុងជីវភាពតាមភូមិស្រុក។

សូររំពងសំឡេងស្គរវត្ត

នៅតាមបណ្ដាភូមិស្រុកណាមបូកាលពីដើម គ្រាដែលសំឡេងនាឡិការោទ៍នៅតែជារបស់កម្រមានផងនោះ ចង្វាក់រស់នៅរបស់ប្រជាជនស្រុកស្រែតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយដំបូលវត្តខ្មែរបុរាណ។ នៅទីនោះ សំឡេងស្គរវត្តមិនត្រឹមតែជាសូរសព្ទនៃពិធីកិច្ចផ្សេងៗសម្រាប់ខាងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជានាឡិកាកំណត់ចង្វាក់ជីវិតសម្រាប់អ្នកស្រែចម្ការទៀតផង។

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

សហគ្រាស - ម៉ាក