សូររំពងសំឡេងស្គរវត្ត
នៅតាមបណ្ដាភូមិស្រុកណាមបូកាលពីដើម គ្រាដែលសំឡេងនាឡិការោទ៍នៅតែជារបស់កម្រមានផងនោះ ចង្វាក់រស់នៅរបស់ប្រជាជនស្រុកស្រែតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយដំបូលវត្តខ្មែរបុរាណ។ នៅទីនោះ សំឡេងស្គរវត្តមិនត្រឹមតែជាសូរសព្ទនៃពិធីកិច្ចផ្សេងៗសម្រាប់ខាងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជានាឡិកាកំណត់ចង្វាក់ជីវិតសម្រាប់អ្នកស្រែចម្ការទៀតផង។