យុវជនជំនាន់ក្រោយបន្តរក្សាវប្បធម៌ប្រពៃណីជនជាតិ
ឃុំ Hồ Thị Kỷ បច្ចុប្បន្នមានគ្រួសារជនជាតិភាគតិចជាង ៦០០ គ្រួសារ រស់នៅប្រមូលផ្តុំនៅភូមិ Cây Khô និងភូមិ Đường Đào។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគ ជីវភាពបងប្អូនជនរួមជាតិមានភាពប្រសើរឡើង។ ទន្ទឹមនិងនោះ ភូមិភាគថែមទាំងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការថែរក្សា និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ។ សកម្មភាពវប្បធម៌ និងសិល្បៈក៏ត្រូវបានថែរក្សាជាប្រចាំ ទាក់ទាញមនុស្សមួយចំនួនធំ ជាពិសេសយុវជនជំនាន់ក្រោយចូលរួមផងដែរ។