រក្សាភ្លើងវប្បធម៌ Khmer ដើម្បីលំនឹងនៃខ្សែជីវិតទំនើប

រក្សាភ្លើងវប្បធម៌ Khmer ដើម្បីលំនឹងនៃខ្សែជីវិតទំនើប

ការរក្សាខ្សែជីវិតនៃសម័យទំនើបដែលកំពុងជ្រាបពេញពាសនៅតាមភូមិស្រុកនៃតំបន់ជនបទ បងប្អូនជនរួមជាតិ Khmer នៅ Cà Mau នៅតែរក្សា និងបន្តការអភិរក្សតម្លៃវប្បធម៌ដែលដូនតាបបានន្សល់ទុក។ ដូចជាប្រភពនៃសរសៃដែលហូរមិនចេះចប់ អត្តសញ្ញាណ Khmer នៅតែហូរចូលយ៉ាងស្ងៀមស្ងាត់ក្នុងជីវិតបច្ចុប្បន្ន ស្ងប់ស្ងាត់ អត្ថន័យជ្រាលជ្រៅ សាមញ្ញ តែបង្កប់ដោយមោទនភាពជាតិ។

ប្រភពធនធានសម្រាប់អភិវឌ្ឍន៍ទេសចរណ៍

ប្រភពធនធានសម្រាប់អភិវឌ្ឍន៍ទេសចរណ៍

ឆ្លងកាត់នៃដំណើរការច្នៃប្រតិដ្ឋ ស្នងបន្ត និងអភិវឌ្ឍន៍ ខឿនវប្បធម៌របស់បណ្តាជនជាតិភាគតិចនៅ Cà Mau មួយថ្ងៃកាន់តែសម្បូរបែប និងមានភាពអស្ចារ្យដែលផ្តើមពីបណ្តាមុខម្ហូបអាហារ សំលៀកបំពាក់រហូតដល់សិល្បៈប្រជាប្រិយ និងសិល្បៈផ្នែកខាងស្ថាបត្យកម្មផងដែរ។ ជាពិសេសបណ្តាពិធីបុណ្យទានប្រពៃណី មិនត្រឹមតែបង្ហាញពីភាពសម្បូរបែបខាងការរស់នៅ និងស្មារតីរបស់បងប្អូនជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងជាសម្បត្តិធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍទេសចរណ៍ទៀតផង។

"ចូលបណ្តាញ" ដើម្បីផ្សព្វផ្សាយវប្បធម៌ - ទេសចរណ៍

"ចូលបណ្តាញ" ដើម្បីផ្សព្វផ្សាយវប្បធម៌ - ទេសចរណ៍

ក្នុងបរិបទនៃការធ្វើសមាហរណកម្ម និងផ្លាស់ប្តូរឌីជីថល ការអភិរក្សវប្បធម៌ដែលទាក់ទងនឹងអភិវឌ្ឍន៍ទេសចរណ៍តាមរយៈបណ្តាញសង្គមបានក្លាយជាទិសដៅថ្មីមួយសម្រាប់តំបន់ភូមិភាគមួយចំនួនដែលមានជនរួមជាតិភាគតិចរស់នៅច្រើនលើភូមិសាស្ត្រខេត្ត Cà Mau។ ប្រសិនបើកាលពីមុននេះ ប្រជាជនភាគច្រើនរង់ចាំភ្ញៀវទេសចរណ៍មកសិក្សាស្វែងយល់ តែបច្ចុប្បន្ន ពួកគេកំពុងសិក្សាស្វែងយល់យ៉ាងសកម្មពីវិធីសាស្ត្រផ្សព្វផ្សាយវប្បធម៌ - ទេសចរណ៍ដោយផ្ទាល់លើតាមបណ្តាញ រួមចំណែកបង្ហាញនៅរូបភាពរបស់ខេត្ត Cà Mau ឱ្យកាន់តែឆ្ពោះទៅឆ្ងាយបន្ថែមទៀតសម្រាប់ខាងវិស័យទេសចរណ៍ Việt Nam។

បណ្តុះ "ពន្លក" ខាងវិស័យសិល្បៈ

បណ្តុះ "ពន្លក" ខាងវិស័យសិល្បៈ

ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau មិនត្រឹមតែបាន "ផ្លាស់ប្តូរមុខមាត់" ផ្នែកខាងសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបានបញ្ជាក់ពីការអភិវឌ្ឍយ៉ាងសកម្មនៃប្រពៃណីចលនាវប្បធម៌នៅមូលដ្ឋានទៀតផង។ ដែលលេចធ្លោក្នុងលំហូរនោះ គឺការស្តារឡើងវិញនូវវិស័យសិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer ជាមួយ "សួនបណ្តុះ" ទេពកោសល្យដែលពោរពេញដោយការយកចិត្តទុកដាក់នៅតាមគ្រប់បណ្តាភូមិស្រុក។

អត្ថន័យនៃនិមិត្តសញ្ញាសត្វកំណាន់លើទូក.ង

អត្ថន័យនៃនិមិត្តសញ្ញាសត្វកំណាន់លើទូក.ង

ទូក.ងជាប្រភេទទូកប្រពៃណីរបស់ជនរួមជាតិ Khmer Nam Bộ ជាធម្មតាតែងមានវត្តមានតែម្តងគត់ក្នុងមួយឆ្នាំ គឺនៅក្នុងពិធីបុណ្យអុកបុក សំពះព្រះខែ ដែលប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មី ខែកក្តិកជារៀងរាល់ឆ្នាំ។ នេះមិនត្រឹមតែជាឧបករកីឡាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណផងដែរ ដែលជាប់ទាក់ទងយ៉ាងជិតស្និទ្ធជាមួយនឹងជំនឿ សិល្បៈ និងអត្តសញ្ញាណ Khmer ។

ភាពរស់រវើកនៃសិល្បៈប្រពៃណី

ភាពរស់រវើកនៃសិល្បៈប្រពៃណី

នៅពេលដែលដំណើរការអភិវឌ្ឍន៍ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជននៅតាមតំបន់ជនបទកាន់តែមានភាពប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅតាមភូមិស្រុកទូទាំងខេត្ត ថ្វីត្បិតតែទម្រង់នៃការកម្សាន្តបែបទំនើបងាយស្រួលស៊ីជម្រៅក្នុងរាល់បណ្តាកម្មវិធីសិល្បៈប្រពៃណី។ ភស្តុតាងគឺរាល់ពេលដែលក្រុមសិល្បៈបានមកសម្តែងនៅឃុំម្តងៗតែងតែទទួលបានការគាំទ្រយ៉ាងកក់ក្ដៅពីសំណាក់មហាជនយ៉ាងច្រើនកុះករ ។

ជាចង្វាក់នៃដួងប្រលឹង Khmer Nam Bộ

ជាចង្វាក់នៃដួងប្រលឹង Khmer Nam Bộ

នៅក្នុងលំហដែលប្រកបដោយជីវជាតិនៃតំបន់ណាមបូ ជាកន្លែងសម្បូរដើមដូងដែលបានផ្តល់ម្លប់យ៉ាងត្រជាក់នៅតាមប្រឡាយ ប្រជាជនខ្មែរបានបង្កើតគំនិតច្នៃជារបាំត្រឡោកដូង។ របាំត្រឡោកមិនត្រឹមជាការសម្តែងសិល្បៈប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការខិតខំប្រឹងប្រែងច្នៃប្រឌិត និងស្មារតីសហគមន៍របស់បងប្អូនប្រជាកសិករខ្មែរដែលតែងខិតខំព្យាយាមពលកម្មផលិតទៀតផង។

ផ្សព្វផ្សាយវប្បធម៌អរូបីជូនបងប្អូនជនជាតិ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

ផ្សព្វផ្សាយវប្បធម៌អរូបីជូនបងប្អូនជនជាតិ ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

អនុវត្តគម្រោងទី ៦ "អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់បងប្អូនជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍" ស្ថិតក្នុងកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ ឆ្នាំ ២០២៥ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសហការជាមួយសាលាមហាវិទ្យាល័យបាកលីវ បើកវគ្គបណ្តុះបណ្តាល ជំនាញ វិជ្ជាជីវៈ ផ្សព្វផ្សាយវប្បធម៌អរូបីជូនបងប្អូនជនរួមជាតិ Khmer និងជនជាតិ Hoa ទូទាំងខេត្តផងដែរ។

រាត្រីដ៏កក់ក្តៅ “រីករាយបុណ្យសំពះព្រះខែ - បំភ្លឺក្តីប្រាថ្នា”

រាត្រីដ៏កក់ក្តៅ “រីករាយបុណ្យសំពះព្រះខែ - បំភ្លឺក្តីប្រាថ្នា”

រួមជាមួយបរិយាកាសអបអរសាទរយ៉ាងឱឡារិកនៃបុណ្យអកអំបុកប្រពៃណី Khmer គ្រូ និងសិស្សានុសិស្សនៃសាលា វិទ្យាល័យអន្តេវាសិកជនជាតិ Bạc Liêu បានរៀបចំយ៉ាងមហោឡារិកនូវរាត្រីបុណ្យក្រោមប្រធានបទ “រីករាយបុណ្យសំពះព្រះខែ - បំភ្លឺក្តីប្រាថ្នា”។រាត្រីបុណ្យនេះបានប្រព្រឹត្តទៅក្នុងបរិយាកាស ទាំងមហោឡារិកតាមបែបប្រពៃណី ទាំងប្រកបដោយភាពកក់ក្តៅ និងពោរពេញដោយទឹកចិត្តភក្តីរវាងគ្រូ និងសិស្ស។

Cà Mau ត្រៀមឱ្យការប្រណាំងធំ

Cà Mau ត្រៀមឱ្យការប្រណាំងធំ

នៅត្រឹមតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកួតប្រណាំងទូក.ងថ្នាក់តំបន់ឆ្នាំ ២០២៥ ទីក្រុង Cần Thơ នឹងប្រព្រឹត្តទៅជាផ្លូវការ។ ប៉ុន្មានថ្ងៃនេះ ប្រសិនបើយើងបានទៅតំបន់ជនរួមជាតិភាគតិច បរិយាកាសហ្វឹកហាត់របស់ក្រុមទូក.ងទាំងឡាយពិតជាមានភាពអ៊ូអរខ្លាំងណាស់ បង្កើតបាននូវសូរសម្លេងយ៉ាងខ្ញៀវខ្ញាពេញទាំងភូមិស្រុក។

លក្ខណៈពិសេសនៃពិធីបុណ្យអកអំបុក

លក្ខណៈពិសេសនៃពិធីបុណ្យអកអំបុក

រៀងរាល់ឆ្នាំ ពេលរដូវខ្យល់បូព៌ាធ្លាក់មកដល់ ក៏ជាពេលដែលជនរួមជាតិ Khmer Nam Bộ នាំគ្នាប្រារព្ធពិធីបុណ្យអកអំបុក សំពះព្រះខែ។ ពិធីបុណ្យប្រពៃណីកសិកម្មនេះ បង្កប់នូវតម្លៃផ្នែកខាងស្មារតី វប្បធម៌ និងស្មារតីសាមគ្គីរវាងសហគមន៍ទៀតផង។

អភិវឌ្ឍប្រពៃណីកីឡាមហាជនក្នុងជនរួមជាតិភាគតិច

អភិវឌ្ឍប្រពៃណីកីឡាមហាជនក្នុងជនរួមជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រពៃណីកីឡាមហាជនលើភូមិសាស្ត្រខេត្តនិយាយរួម តំបន់ជនជាតិភាគតិចនិយាយដោយឡែក មួយថ្ងៃកាន់តែមានការអភិវឌ្ឍយ៉ាងសកម្ម ក្លាយជាលក្ខណៈវប្បធម៌ ដែលជាសកម្មភាពសម្រាប់ខាងស្មារតីមិនអាចខ្វះបានក្នុងជីវភាពសហគមន៍។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

សព្វថ្ងៃនេះ ការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនជាតិភាគតិចនៅខេត្ត Cà Mau មិនបញ្ឈប់ត្រឹមការបង្ការការពារហានិភ័យនៃការសាបរលត់ប៉ុណ្ណោះទេ ថែមទាំងមានការឆ្ពោះទៅកាន់ទិសដៅធ្វើឱ្យវប្បធម៌កាន់តែមានភាពរីករាលដាល រួមចំណែកកែលម្អជីវភាពរស់នៅរបស់បងប្អូនប្រជាជន។ នេះត្រូវបានបញ្ជាក់ដោយលទ្ធផលជាក់ស្តែងនៃការអនុវត្តគម្រោងទី ៦ "អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចដែលផ្សារភ្ជាប់ នឹងការអភិវឌ្ឍទេសចរណ៍" លើភូមិសាស្ត្រខេត្ត ក្រោមកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំក្នុងដំណាក់កាល ២០២១-២០២៥។

បុណ្យកឋិនទាន

បុណ្យកឋិនទាន

តាមទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ បន្ទាប់ពីកាន់ព្រះវស្សាអស់រយៈពេល ៣ខែ ព្រះភិក្ខសង្ឃអាចទទួលនូវទេយ្យវត្ថុ និងគ្រឿងបរិក្ខាផ្សេងៗមានទាំងបច្ច័យ ៤ ជាដើមដែលពុទ្ធបរិស័ទប្រគេន រួមមានដូចជាសំពត់ត្រៃចីវរ ចង្ហាន់បិណ្ឌបាត្រ ឱសថព្យាបាលជំងឺ។ល។ ក្នុងនោះដែលសំខាន់ជាគេគឺត្រៃចីវរ។

ក្បាច់ភ្ញីភ្លើងក្នុងស្ថាបត្យកម្មវត្ត Khmer

ក្បាច់ភ្ញីភ្លើងក្នុងស្ថាបត្យកម្មវត្ត Khmer

សោភ័ណភាពដ៏ត្រចះត្រចង់នៃវត្តអារាម Khmer នៅតំបន់ Nam Bộ មិនត្រឹមតែមានទំហំដ៏ធំប៉ុណ្ណោះទេ ថែមទាំងផ្តើមពី “ភាសា” និងវណ្ណកម្មចម្លាក់ដ៏វិចិត្រដែលបានប្រើប្រាស់នៅលើផ្នែកនីមួយៗផងដែរ។ ក្នុងនោះ ក្បាច់ភ្ញីភ្លើង មានតួនាទីជាស្នូល។ នេះគឺជាកត្តាស្នូល បញ្ចូលនូវជីវភាពនិងអត្ថន័យផ្នែកខាងវិញ្ញាណទៅក្នុងស្ថាបត្យកម្ម ធ្វើឱ្យសំណង់មានភាពរស់រវើកទៀតផង។

ភាគច្រើនអាន

សហគ្រាស - ម៉ាក