បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។
សិប្បករ Hữu Bận ជាមួយទីអាសនៈរបស់គ្រូដើមនៅផ្ទះរបស់ខ្លួន។
ខេត្ត Cà Mau មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៨ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៖ សិល្បៈតន្ត្រីចំរៀងប្រជាប្រិយ Việt Nam Nam Bộ (đờn ca tài tử); ភ្លេងស្គរធំរបស់ Khmer; របរដាក់បង្គងឃ្មុំ; របរផលិតក្តាមប្រៃ; របរធ្វើបង្គាគ្រាម; របរផលិតអំបិល; ពិធីបុណ្យ Nghin Ông Sông Đốc; និងពិធីបុណ្យថ្វាយលោកយាយទេព Thuỷ Long។ ក្នុងនោះ សិល្បៈចំរៀងប្រជាប្រិយ Việt Nam Nam Bộ (đờn ca tài tử) ត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិផងដែរ។
ទោះជាយ៉ាងណាក្តី ទន្ទឹមជាមួយតម្លៃដែលត្រូវបានបញ្ជាក់ បេតិកភណ្ឌជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការសាបរលាបដោយសារតែចំនួនអ្នកអនុវត្តមានតិចតួច និងអាយុចាស់ជរា។ សិប្បករឆ្នើម Lê Văn Tố ដែលជាអ្នកបានសាភ្ជាប់ជាមួយចំរៀង đờn ca tài tử ឥឡូវនេះមានអាយុជាង ៨០ ឆ្នាំហើយ។ ចំណែកសិប្បករ Trần Văn Nhì (Út Nhì ឃុំ Nguyễn Phích) ព្រមតាំងសិល្បករភ្លេងស្គរធំ Hữu Bận ឃុំ Tân Lộc ក៏ជាអ្នកដែលមានអាយុជាង ៧០ ឆ្នាំហើយដែរ។ ដូច្នេះ ការការពារ និងបង្រៀនអំពីការអនុវត្តបេតិកភណ្ឌទាំងនេះ គឺជាការលំបាកខ្លាំង និងជាបន្ទាន់បំផុត។
ការពិតនេះបានបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ការអភិរក្ស ជាពិសេសក្នុងការបង្រៀន និងការកសាងមនុស្សជំនាន់ក្រោយឱ្យស្នងបន្ត។ នៅខេត្ត Cà Mau ដំណោះស្រាយជាច្រើនត្រូវបានអនុវត្តដើម្បីគាំទ្រ និងលើកតម្កើងកងកម្លាំងសិប្បករ និងអ្នកដែលបានចូលរួមអនុវត្ត។
អ្នកយកឃុំ ស៊ីឃ្មុំដើម្បីត្រៀមសែនអារក្សព្រៃ។
ដូច្នេះ ខេត្តបានដឹកនាំភ្នាក់ងារជំនាញឱ្យជួយសិប្បករចំនួន ២៥ នាក់ក្នុងការរៀបចំឯកសារសម្រាប់ការពិចារណាផ្តល់គិត្តិនាមជាសិប្បករប្រជាជន និងសិប្បករឆ្នើមក្នុងវិស័យចំរៀងប្រជាប្រិយដើនកាតៃទឺភ្លេងស្គរធំ របរដាក់បង្គងឃ្មុំ និងរបរផលិតបង្គាគ្រាម។ បន្ទាប់ពីការពិនិត្យឡើងវិញ ក្រុមប្រឹក្សាជំនាញនៅកម្រិតក្រសួង (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានធ្វើការពិនិតសំណុំឯកសារដើម្បីស្នើឱ្យផ្តល់កិត្តិនាមជាសិក្បរប្រជាជន សិប្បករឆ្នើមក្នុងវិស័យបេតិកភណ្ឌអរូបីលើកទី ៤ ព្រមទាំងឯកភាពបញ្ជាក់ឯកសារទាំង ២៥/២៥ ដែលដាក់ជូនដោយក្រុមប្រឹក្សាខេត្ត Cà Mau បានបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីឆ្នើដល់ក្រុមប្រឹក្សាកម្រិតថ្នាក់រដ្ឋ។
ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ប្រជាជន ជាពិសេសសិប្បករ និងអ្នកអនុវត្ត ដើរតួនាទីយ៉ាងសំខាន់។ បេតិកភណ្ឌអាចត្រូវបានអភិរក្ស និងលើកកម្ពស់ លុះត្រាតែអ្នកដែលរក្សាតម្លៃរបស់វាមានការយកចិត្តទុកដាក់ ផ្តល់ឱកាសឱ្យអនុវត្ត និងបង្រៀនដល់មនុស្សជំនាន់ក្រោយ។
ជាមួយការយកចិត្តទុកដាក់របស់ខេត្ត ការចូលរួមពីភ្នាក់ងារពាក់ព័ន្ធ សហគមន៍ និងតួនាទីជាស្នូលរបស់សិប្បករ ការអភិរក្ស បញ្ជូន និងឱ្យតម្លៃលើបេតិកភណ្ឌវប្បធម៌អរូបីទាំង ៨ របស់កាម៉ាវ នឹងបន្តអនុវត្តតាមរបៀបជាក់ស្តែង និងយូរអង្វែង រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ភូមិភាគទៀតផង៕
Thạch Nam Phương
