ស្វែងយល់ពីល្អាងភ្នំ Thạch Động ដ៏អាថ៌កំបាំង
Thạch Động ឬហៅថាល្អាងថ្មលេបពពក។ មូលហេតុដែលមានឈ្មោះបែបនេះគឺដោយសារពេលព្រឹកព្រហាម ពពកពណ៌សស្រាលដូចសាច់ក្រណាត់ហើរឆ្លងកាត់កំពូលភ្នំ ហើយក៏រសាត់ជាប់ជញ្ជាំងថ្មដែលមានកម្ពស់ប្រហែល៥០ម៉ែត្រ។ ពពកឈប់នឹងកន្លែង ហើយបក់ផាត់រលាយតាមជុំវិញច្រកល្អាងថ្ម បង្កើតបាននូវរូបភាពហាក់បីដូចជាមាត់ល្អាងកំពុងស្រូបពពក។ ពីពេលនោះមក ភ្នំ Thạch Động (ល្អាងថ្មលេបពពក) ក៏បានឈ្មោះជាប់រហូតមកដល់សព្វថ្ងៃនេះឯង។