ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 09:19:02

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

ទូក.ងលុងដែលបានបោះថ្មីរបស់វត្តខ្វែងដង្ហិត (Đìa Muồng) កំពុងជិតបានសម្រេចជាស្ថាពរ ដើម្បីលើកកម្ពស់គុណភាពនៃប្រពៃណីប្រណាំងទូក.ងរបស់ភូមិ Vĩnh Lộc។

ជាភូមិដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនរបស់ភូមិ Vĩnh Lộc​ ឃុំ Phước Long បានរក្សានូវលក្ខណៈវប្បធម៌ដ៏ពិសេសប្លែកៗជាច្រើន ក្នុងនោះមានការប្រណាំងទូក.ង។ ដែលលេចធ្លោគួរឱ្យកត់សម្គាល់ គឺក្រុមកីឡាទូក.ងវត្តខ្វែងដង្ហិត ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ និងមានទូក.ងចំនួន ៣ គ្រឿងទៀតផង។ ជាពិសេស នៅឆ្នាំ ២០២៥ វត្តខ្វែងដង្ហិត ថែមទាំងត្រូវបានគណៈកម្មាធិការប្រជាជនខេត្តជំនួយឧបត្ថម្ភថវិកាចំនួន ៥៥០ លានដុង ដើម្បីបោះទូកថ្មីមួយគ្រឿង និងជួសជុលទូកចាស់មួយគ្រឿងផងដែរ។ បច្ចុប្បន្ន ទូកថ្មីកំពុងត្រូវបានលាបពណ៌ និងគូរក្បាច់តាមបែបប្រពៃណីទៀតផង។

រួមជាមួយនឹងសេចក្តីរីករាយនៃការមានទូក.ងថ្មីដំបូងដែលគ្រប់លក្ខណៈសម្រាប់ឱ្យការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ធំៗ នៅតែមានការព្រួយបារម្ភអំពីការអភិរក្សសម្រស់នៃការប្រណាំងទូក.ង។ ព្រះឧបជ្ឈាយ៍ Lý Sa Muoth ព្រះចៅអធិការវត្តខ្វែងដង្ហិត (Đìa Muồng) បានថេរដីការ៖ “វត្តត្រូវប្រមូលផ្តុំពុទ្ធសាសនិកឱ្យចូលរួមចំណែកធនធានបន្ថែមដើម្បីបោះទូកថ្មី និងកែជួសជុលទូកចាស់ទៀតផង។ ចំនួនកីឡាករដែលចូលរួមក៏មានការផ្លាស់ប្តូរជាញឹកញាប់ផងដែរ ជាពិសេសក្រុមកីឡាករនារី។ មូលហេតុគឺថា ជីវភាពរបស់ប្រជាជន Khmer នៅតែជួបការលំបាក ក្នុងនោះមានអ្នកជាច្រើនត្រូវប្រកបរបរធ្វើការស៊ីឈ្នួលនៅស្រុកឆ្ងាយផងដែរ។​ ដើម្បីរក្សាលំនឹងចំនួនកីឡាករ វត្តត្រូវផ្តល់ការគាំទ្រផ្នែកថវិកាសម្រាប់ក្នុងអំឡុងពេលហ្វឹកហាត់ ប៉ុន្តែការឧបត្ថម្ភនេះនៅតែស្ថិតក្នុងកម្រិតទាប”។

ក្នុងឆ្នាំ ២០២៥ គណៈកម្មាធិការប្រជាជនឃុំ Phước Long បានចាត់តាំងពីធីប្រណាំទូក.ងលើកទី១ ដោយមានការចូលរួមយ៉ាងច្រើនក្រុមទូកមកពីបណ្តាវត្តទាំងក្នុង និងក្រៅខេត្តទៀតផង។ ការប្រកួតនេះត្រូវបានគ្រោងនឹងធ្វើឡើងជារៀងរាល់ឆ្នាំនៅខួបអនុស្សាវរីយ៍នៃការបង្កើតកងទ័ពប្រជាជន Việt Nam (ថ្ងៃទី ២២ ខែធ្នូ) ដើម្បីបន្តរក្សា និងលើកកម្ពស់ចលនាកីឡាប្រណាំងទូក.ងក្នុងជនរួមជាតិខ្មែរ រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិនៅខេត្ត Cà Mau។

ស្ថិតក្នុងលក្ខណៈដែលជួបលំបាក ការទាញយកនូវតម្លៃវប្បធម៌នៃការប្រណាំងទូក.ងគឺជាវិធីសាស្រ្តសមស្របមួយផងដែរ។ វត្តសុរិយារាម ខ្វែងបបែលកណ្តាល (Cái Giá Giữa) ឃុំ Hưng Hội បានបង្កើនចំនួនទូក.ងខ្នាតតូចសម្រាប់ចូលរួមប្រណាំងក្នុងឆ្នាំផងដែរ។ ផ្តើមពីនោះ ក៏បានរួមប្ចូលការចាត់តាំងព្រឹត្តិការវប្បធម៌ កីឡាដ៏ពិសេសរបស់បងប្អូនជនរួមជាតិ Khmer ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវកិត្តិយសជិតឆ្ងាយ និងរួមចំណែកលើកកម្ពស់ប្រភពប្រាក់ចំណូលសម្រាប់ប្រជាជនគ្រប់រូប។

ពិធីប្រណាំងទូក.ងនៅវត្តសុរិយសរាម ខ្វែងបបែលកណ្តាល (Cái Giá Giữa)មានការចាប់អារាម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍ជិតឆ្ងាយ។

ព្រះតេជគុណ Lý Quang Long ព្រះចៅអធិការវត្តសុរិយារាម ខ្វែងបបែលកណ្តាល (Cái Giá Giữa) មានសង្ឃដីការ៖ “ក្នុងពិធីបុណ្យអកអំបុក សំពះព្រះខែជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរណ៍ជាច្រើនបានមកវត្តដើម្បីចូលរួមទស្សនាពិធីប្រណាំទូក.ងខ្នាតតូច និងពិសោធន៍អំពីការធ្វើនំខ្ញី របាំប្រពៃណីជាដើម។ វត្តថែមទាំងឡើងផែនការចាត់តាំងពិធីទាំងនេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នាពេលខាងមុខនេះ វត្តនឹងផ្តើមកសាងព្រះពុទ្ធបដិមាករចម្រើនវិបស្សនាកម្មដ្ឋានកម្ពស់ ២៧ ម៉ែត្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍ជំនឿផ្លូវចិត្ត និងលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer”។

ដើម្បីអភិរក្ស និងពង្រីកប្រភពនៃចង្វាក់តាមរយៈព្រែកទន្លេចំពោះស្ថានភាពថ្មី គឺពិតជាត្រូវការស្មារតីទទួលខុសត្រូវពីសហគមន៍ខ្លាំងណាស់ ក្នុងនោះគួរមានការរៀបចំប្រភពកម្លាំងវិនិយោគ ​និងការទាញយកសក្តានុពលស្តីពីទេសចរណ៍ផងដែរ៕

Hữu Thọ

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក