ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 01:47:09

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

ទំនៀមពាក់ក្រវិលត្រូវបានស្ត្រី Khmer រក្សាយ៉ាងខ្ជាប់ខ្ចួនរហូតមកដល់សព្វថ្ងៃ។

រឿងព្រេងបាននិទានថា កាលពីយូរលង់ណាស់មកហើយ មានអ្នកបម្រើស្រីម្នាក់ត្រូវបានធ្វើទារុណកម្មដោយភរិយាច្រណែនរបស់បុរសអ្នកមានម្នាក់។ នាងបានប្រើដែកគោលយ៉ាងវែងដើម្បីចាក់ចូលត្រចៀករបស់នាង ហើយដែកគោលត្រូវវាយជាប់នឹងស៊ុមគ្រែ។ នាងមានសំណាងណាស់ដែលត្រូវបានជួយសង្គ្រោះដោយបុរសអ្នកមាននេះ ហើយនាំទៅកន្លែងដែលមានសុវត្ថិភាព ប៉ុន្តែរបួសបន្ទាប់ពីបានជាសះស្បើយ បានបន្សល់ទុករន្ធធំមួយនៅលើត្រចៀករបស់នាង បណ្តាលឱ្យនាងមានការខ្មាស់អៀនជាខ្លាំង និងធ្វើឱ្យនាងមានការក្រែងចិត្តចេញទៅខាងក្រៅផងដែរ។

ដោយមានអារម្មណ៍សោកស្តាយចំពោះមនុស្សជាទីស្រលាញ់របស់ខ្លួន បុរសជាអ្នកមានគំនិតច្នៃជាគ្រឿងបំពាក់មួយគ្រឿងគឺ "ដែកគោលមាស" ដោយមានចម្លាក់ក្បូរក្បាច់យ៉ាងប្រណិតដើម្បីបំពេញរន្ធត្រចៀក និងលាក់បាំងភាពមិនល្អផងដែរ។ ដោយមិននឹកស្មានដល់ នៅពេលដែលនាងពាក់វា សម្រស់របស់នាងរូបនេះកាន់តែមានវ័យក្មេង និងបញ្ចាំងនូវពន្លឺដ៏ភ្លឺចែងចាំងទៀតផង។

នៅពេលដែលប្រពន្ធដើមបានជួបនាងប្រពន្ធចុងរូបននេះនៅទីផ្សារ នាងដែលជាប្រពន្ធដើមក៏មានបំណងធ្វើឱ្យនាងអាម៉ាស់មុខចំពោះអ្នកផងទាំងឡាយ ប៉ុន្តែនៅស្ងៀម ដោយមានការអាក់អន់ចិត្តចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់ប្រពន្ធចុង។ ដោយ​ច្រណែន​ខ្លាំង​ពេក នាង និង​កូនស្រី​របស់​ខ្លួន​ក៏​បាន​ចោះ​ត្រចៀក​​ខ្លួន​ឯង ដោយ​បាន​ជួល​ជាង​គ្រឿងអលង្ការ​ឱ្យ​ធ្វើ​ «​ក្រវិល​មាស​» ដែល​ឆ្លាក់​ដោយ​លំនាំ​ផ្កា​ដើម្បី​ប្រកួតប្រជែង​សម្រស់ទៀតផង។

រូបភាពស្ត្រីមានវ័យចំណាស់ស្លៀកសអង្គុយនមស្សការព្រះរតនត្រ័យ និងពាក់ក្រវិលយ៉ាងភ្លឺចញ្ចាចបានក្លាយជាលក្ខណៈវប្បធម៌របស់សហគមន៍ជនជាតិ Khmer ផងដែរ។

ចាប់ពីពេលនោះមក និន្នាការ​នៃ​ការ​ពាក់ «​ក្រវិល​មាស​» បាន​រីក​រាលដាល​ក្នុង​ចំណោម​ប្រជាជនជាទូទៅ។ ដោយសារតែ​ក្បាល​ក្រវិល​តែងតែ​ឆ្លាក់​ដោយ​លំនាំ​ផ្កា មនុស្ស​បាន​ហៅ​វា​ថា «​ក្រវិល​» ជា​ឈ្មោះ​ដែល​បាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ផងដែរ។

សព្វថ្ងៃនេះ ទំនៀមទម្លាប់​នៃ​ការ​ពាក់​ក្រវិល​ក្នុងចំណោម​ស្ត្រី Khmer Nam Bộ ​នៅតែ​ត្រូវ​បាន​រក្សា​ទុក​ជា​និមិត្តរូប​នៃ​ពរជ័យ ភាព​ទាក់ទាញ​ដ៏​ស្រទន់ និង​តម្លៃ​សោភ័ណភាព​ដ៏យូរអង្វែងទៅតាមសម័យកាលផងដែរ៕

Đờ Ni​​ - Danh Điệp

Tags:

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។

អភិរក្សចង្វាក់រាំតាមរយៈព្រែកទន្លេ

នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

រូបសំណាកដំរី - រតនវត្ថុវប្បធម៌

ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

សហគ្រាស - ម៉ាក