ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:33

លើកកម្ពស់ស្ថានភាពរាងកាយ និងកេរ្តិ៍ឈ្មោះរបស់ជនជាតិភាគតិច

កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាលឆ្នាំ ២០២១-២០២៥ (កម្មវិធីគោលដៅជាតិ ១៧១៩) មានអត្ថន័យសង្គមដ៏ធំធេង។ ក្នុងនោះ គម្រោងទី ៧ ស្ថិតក្រោមកម្មវិធីនេះ គឺផ្តោតលើការថែទាំសុខភាពប្រជាជន ការលើកកម្ពស់ស្ថានភាពរាងកាយ និងកម្ពស់របស់ជនជាតិភាគតិច និងការការពារកង្វះអាហារូបត្ថម្ភចំពោះកុមារ។

ការចាក់វ៉ាក់សាំងសម្រាប់កុមារក្នុងរយៈពេល ១.០០០ ថ្ងៃដំបូងបន្ទាប់ពីសម្រាលត្រូវបានមណ្ឌលសុខភាពឃុំ Nguyễn Phích អនុវត្តយ៉ាងម៉ឺងម៉ាត់ និងត្រឹមត្រូវតាមការកំណត់។

ក្នុងការអនុវត្តគម្រោងទី ៧ ដោយការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែង ឃុំ Nguyễn Phích  សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមចំណែកធានាសន្តិសុខសង្គម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅមូលដ្ឋានទៀតផង។

គោលដៅចម្បងនៃគម្រោងទី ៧ គឺកែលម្អសុខភាព និងគុណភាពរស់នៅរបស់បងប្អូនប្រជាជន ជាពិសេសស្ត្រី និងកុមារនៅតំបន់ជនជាតិភាគតិច តាមរយៈការលើកកម្ពស់សមត្ថភាព និងប្រព័ន្ធសុខាភិបាលមូលដ្ឋាន ការបណ្តុះបណ្តាលធនធានមនុស្ស ការកង្វះអាហារូបត្ថម្ភ និងកែលម្អអាហារូបត្ថម្ភសម្រាប់កុមារគម្រប់ ១.០០០ ថ្ងៃដំបូងបន្ទាប់ពីសម្រាល។

ដោយគោលដៅខាងលើ មណ្ឌលសុខភាពឃុំង្វៀភិតបានជំនួយឧបត្ថម្ភបង្កើន អាហារូបត្ថម្ភតាមរយៈសកម្មភាពពិគ្រោះយោបល់ និងផ្សព្វផ្សាយអំពីអាហារូបត្ថម្ភសម្រាប់កុមារ ព្រមទាំង ស្ត្រីមានផ្ទៃពោះត្រូវបានបន្ថែមវីតាមីនចម្រុះតាំងពីពេលដឹងថាមានផ្ទៃពោះរហូតដល់ពេលសម្រាល ដែលរួមមានទាំងប្រភពផ្តល់ជូនដោយឥតគិតថ្លៃពីកម្មវិធី។

យោងតាមវេជ្ជបណ្ឌិតឯកទេស កម្រិត II លោក Trần Minh Tru ប្រធានមណ្ឌលសុខភាពឃុំ Nguyễn Phích: “តាមរយៈការអនុវត្តគម្រោងទី ៧ ជាទូទៅ គោលដៅតាមផែនការនៃដំណាក់កាលនេះភាគច្រើនគឺសម្រេចបានល្អ។ ចំនួនស្ត្រីមានផ្ទៃពោះដែលបានមកពិនិត្យសុខភាពតាមកាលកំណត់ក៏មានការកើនឡើង។ អត្រាកុមារអាយុក្រោម ៥ ឆ្នាំដែលខ្វះអាហារូបត្ថម្ភប្រភេទស្គមបានថយចុះ។ កម្មវិធីគោលដៅជាតិ ៧១៩ បានរួមចំណែកក្នុងការថែទាំសុខភាពប្រជាជន លើកកម្ពស់ស្ថានភាពរាងកាយ និងលើកកម្ពស់ការរស់នៅរបស់បងប្អូនជនជាតិភាគតិច និងកង្វះអាហារូបត្ថម្ភចំពោះកុមារ។ ឥទ្ធិពលពីគម្រោងទី ៧ បានបង្កើតលក្ខខណៈអំណោយផល បងប្អូនជនជាតិភាគតិចដែលមិនអាចទទួលបានសេវាសុខាភិបាលទំនើប មានចំណេះដឹង ហើយតាមរយៈនោះ ការយល់ដឹងអំពីតម្រូវការថែទាំសុខភាពសម្រាប់ខ្លួនឯង ព្រមទាំងគ្រួសារ និងអ្នកជំនាន់ក្រោយត្រូវបានបងប្អូនយកចិត្តទុកដាក់”។

បុគ្គលិកមណ្ឌលសុខភាពណែនាំពីវិធីវិធីសាស្ត្រចិញ្ចឹមថែទារក និងរបបអាហារូបត្ថម្ភសម្រាប់ស្ត្រីដែលកំពុងមានកូនខ្ចី។

គំរូអាហារូបត្ថម្ភក្នុងរយៈពេល ១.០០០ ថ្ងៃដំបូងបន្ទាប់ពីសម្រាលមានអត្ថន័យសំខាន់ ដោយផ្តល់ចំណេះដឹងដល់ម្តាយដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលមានកូនខ្ចី ដើម្បីផ្លាស់ប្តូរផ្នត់គំនិត ចំណេះដឹង និងរបៀបចិញ្ចឹមកូន ដោយផ្អែកលើអាហារដែលមានជាតិបំប៉នស្រាប់នៅតាមគ្រួសារនីមួយៗ...។

បងស្រី Đoàn Ngọc Tâm នៅភូមិលេខ៤ ឃុំ Nguyễn Phích បានឱ្យដឹង៖ “ពេលមានផ្ទៃពោះ ខ្ញុំត្រូវបានបុគ្គលិកសុខាភិបាលនៅមណ្ឌលសុខភាពពិគ្រោះយោបល់ និងណែនាំអំពីវិធានការថែទាំគភ៌រហូតដល់ពេលសម្រាល។ ឥឡូវនេះ កូនរបស់ខ្ញុំមានអាយុជាង ១២ ខែហើយ។ ខ្ញុំត្រូវបានបុគ្គលិកសុខាភិបាលណែនាំពីវិធីចិញ្ចឹមកូនដោយទឹកដោះម្តាយ របបអាហារូបត្ថម្ភ ព្រមទាំងរំលឹកពីពេលវេលាចាក់វ៉ាក់សាំងឱ្យបានត្រឹមត្រូវតាមកំណត់។ ដោយសារការយកចិត្តទុកដាក់ និងការជំនួយឧបត្ថម្ភពីបុគ្គលិកសុខាភិបាល ទើបកូនរបស់ខ្ញុំមានសុខភាពល្អ និងមានប្រព័ន្ធការពាររាងកាយបានរឹងមាំល្អ”។

ក្រៅពីការអនុវត្តមានប្រសិទ្ធភាពនូវការលើកកម្ពស់ស្ថានភាពរាងកាយ និងកែលម្អអាហារូបត្ថម្ភសម្រាប់កុមារ ព្រមទាំងកាត់បន្ថយអត្រាមរណភាពរបស់មាតា និងទារក កែលម្អសុខភាព លើកកម្ពស់កាយសម្បទា និងអាយុជីវិតរបស់ជនជាតិភាគតិច។ គម្រោងទី ៧ ក៏ផ្តោតលើការផ្សព្វផ្សាយ ពិគ្រោះយោបល់ និងចលនាបងប្អូនអំពីផែនការគ្រួសារ ជាពិសេសការថែទាំសុខភាពសម្រាប់បន្តពូជ។

ជាទៀងទាត់រៀងរាល់ ២ ត្រីមាសតែងមាន ៤ លើក បុគ្គលិកសុខាភិបាលដែលទទួលបន្ទុកគម្រោងទី ៧ របស់មណ្ឌលសុខភាពបានសហការរៀបចំកម្មវិធីផ្សព្វផ្សាយអំពីអាហារូបត្ថម្ភ និងការថែទាំសុខភាពជូនម្តាយមាតា និងទារក។

វេជ្ជបណ្ឌិតឯកទេសកម្រិឹត II លោក Trần Minh Tru បានឱ្យដឹងបន្ថែមថា៖ “បច្ចុប្បន្ន មណ្ឌលសុខភាពមានបុគ្គលិកសុខាភិបាល ១៣ នាក់ ក្នុងនោះមានវេជ្ជបណ្ឌិត ៤ នាក់ បុគ្គលិកសុខាភិបាលភូមិ ៤៧ នាក់ និងអ្នកស្ម័គ្រចិត្តផ្នែកប្រជាសាស្ត្រ ២៩ នាក់។ នេះជាលក្ខខណ្ឌអំណោយផលដើម្បីឱ្យប្រជាជននៅតំបន់ជនជាតិភាគតិចបានទទួលសេវាសុខាភិបាល និងការថែទាំសុខភាពបឋមនៅមូលដ្ឋានផ្ទាល់”៕

Quỳnh Anh

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក