ទូរស័ព្: 0274 383 347
ពុធ, 9-9-26 03:27:19

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

ការកំណត់ ១០៥ ភូមិ សង្កាត់នៃតំបន់ជនជាតិភាគតិច គឺជាមូលដ្ឋានគ្រឹះសម្រាប់ខេត្ត Cà Mau ប្រមូលផ្តុំប្រភពវិនិយោគ និងអនុវត្តមានប្រសិទ្ធភាពបណ្តាគោលនយោបាយជនជាតិសម្រាប់ដំណាក់កាល ២០២៦-២០៣០។ (រូបថតនៅវត្តឃោសិតារាម ភូមិ Cù Lao ឃុំ Hưng Hội)។

Cà Mau មានក្រុមជនជាតិភាគតិចចំនួន ២៨ ដែលមានប្រជាជនជាង ១៤២ ពាន់នាក់ ស្មើនឹងប្រហែល ៦.៥៦% នៃចំនួនប្រជាជនសរុបរបស់ខេត្ត។ បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រក្នុងជនជាតិភាគតិចគឺប្រហែល ២.០៥%។ ជាង ៩០% គ្រួសារមានលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ និង ៩៩% ប្រើប្រាស់បណ្តាញអគ្គិសនីជាតិ។ រហូតមកដល់បច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនជាតិភាគតិចត្រូវបានវិនិយោគយ៉ាងទូលំទូលាយ និងអភិវឌ្ឍយ៉ាងសកម្មផងដែរ។ ជាពិសេស តាមរយៈកម្មវិធីគោលដៅជាតិ គ្រួសារជនជាតិភាគតិចជាច្រើនទទួលបានការឧបត្ថម្ភខាងលំនៅដ្ឋាន ជីវភាពរស់នៅ ការអភិវឌ្ឍផលិតកម្ម និងទទួលបានសេវាសង្គមជាមូលដ្ឋាន។ លទ្ធផលទាំងនេះបានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាពជាបន្តបន្ទាប់សម្រាប់តំបន់ជនជាតិភាគតិច។

យោងតាមលោក Lương Văn Pho អនុប្រធានមន្ទីរជនជាតិ និងសាសនា នាពេលខាងមុខ ដើម្បីបង្កលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍតំបន់ជនជាតិភាគតិច អង្គភាពនឹងធ្វើសេនាធិការអំពីការផ្សព្វផ្សាយមានប្រសិទ្ធភាពរាល់បណ្តាគោលនយោបាយជាតិ។ ក្នុងនោះ យកចិត្តទុកដាក់វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំ​ ព្រមទាំងជំនួយឧបត្ថម្ភអភិវឌ្ឍផលិត ធ្វើពិពិធកម្មជីវភាពរស់នៅ និងបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូល និងសម្រេចបាននូវការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពសម្រាប់បងប្អូនជនរួមជាតិភាគតិច។

រួមជាមួយនឹងប្រភពធនធាននៃការវិនិយោគ ការអភិវឌ្ឍធនធានមនុស្សត្រូវបានចាត់ទុកថាជាកិច្ចការដ៏សំខាន់មួយ។ អាស្រ័យដូច្នេះហើយ ខេត្តនឹងបន្តកែលម្អគុណភាពអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលភ្ជាប់ទៅនឹងតម្រូវការនៃទីផ្សារការងារ។ ផ្តល់ការប្រឹក្សាអាជីព និងសេវាកម្មស្វែងរកការងារធ្វើ ដើម្បីឱ្យកម្មករជាជនជាតិភាគតិចទាំងឡាយអាចចូលរួមក្នុងទីផ្សារការងារកាន់តែទូលំទូលាយ។ ផ្តើមពីនោះក៏យកចិត្តទុកដាក់ដលើការបណ្តុះបណ្តាល បំប៉នវិជ្ជាជីវៈ និងបង្កើតប្រភពធនធានកម្មាភិបាលជាជនជាតិភាគតិច ដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍនៃដំណាក់កាលថ្មី។

ភូមិ Kinh Đứng ឃុំ Khánh Hưng ជាភូមិមួយក្នុងចំណោម ៦១ ភូមិដែលជួបលំបាកពិសេសនៃដំណាក់កាល ២០២៦-២០៣០។ បងប្អូនជនជាតិភាគតិចនៅទីនេះ តែងខិតខំព្យាយាមពលកម្មផលិត និងអភិវឌ្ឍទម្រង់ដាំដំណាំដើម្បីបង្កើនប្រភពប្រាក់ចំណូល ​និងស្តារជីវភាពគ្រួសារ។

លើសពីនេះ គោលនយោបាយសន្តិសុខសង្គម និងថែទាំសុខភាពសម្រាប់ជនជាតិភាគតិចនៅតែបន្តទទួលបានការយកចិត្តទុកដាក់យ៉ាងពិសេស។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់គុណភាពរស់នៅ និងបង្កលក្ខណៈសម្រាប់ជនជាតិភាគតិចឱ្យកាន់តែមានភាពរីកចម្រើន។ ជាពិសេស ខេត្តបានផ្តោតលើការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិច ដោយភ្ជាប់វប្បធម៌ជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ដើម្បីបើកផ្លូវអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីសម្រាប់តំបន់ជនជាតិភាគតិច។

សេចក្តីសម្រេចលេខ ៣០១១ មិនត្រឹមតែកំណត់បញ្ជីភូមិ និងឃុំនៅតាមតំបន់ជនជាតិភាគតិចបន្ទាប់ពីការរៀបចំឡើងវិញប៉ុណ្ណោះទេ ថែមទាំងបង្កើតក្របខ័ណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍតំបន់ជនជាតិភាគតិចក្នុងរយៈពេល ២០២៦-២០៣០ ផងដែរ។ ដោយផ្អែកលើសមិទ្ធផលដែលសម្រេចបាន ខេត្តកាម៉ាវកំពុងអនុវត្តដំណោះស្រាយជាក់ស្តែងជាច្រើនដែលមានគោលបំណងបង្កើនប្រាក់ចំណូល លើកកម្ពស់គុណភាពរស់នៅសម្រាប់បងប្អូនប្រជាជន អភិរក្សអត្តសញ្ញាណវប្បធម៌ និងធានាការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និងប្រកបដោយចីរភាពសម្រាប់តំបន់ជនជាតិភាគតិច៕

Kiều Nương

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក