ទូរស័ព្: 0274 383 347
អាទិត្យ, 7-12-25 22:08:38

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

វគ្គបណ្តុះបណ្តាលដែលស្ថិតក្នុងគម្រោងការទី៨ ដោយសមាគមសហព័ន្ធនារីខេត្តបានចាត់តាំង។

តាមរយៈនៃវគ្គបណ្តុះបណ្តាល កិច្ចប្រជុំសាខា សមាគម ការប្រកួតប្រជែង និងព្រឹត្តិការណ៍ខាងសារគមនាគមន៍ និងប្រជាជនដើម្បីទទួលបានព័ត៌មានជាក់ស្តែងស្តីពីសិទ្ធិ និងការទទួលខុសត្រូវស្មើភេទរវាងបុរស និងស្ត្រីក្នុងគ្រួសារ ការពលកម្ម និងសង្គម។ ខ្លឹមសារឃោសនាផ្សព្វផ្សាយត្រូវបានផ្សារភ្ជាប់ទៅនឹងការពិត ដែលជួយមាមីងបងប្អូនងាយស្រូបយក និងអនុវត្តចូលក្នុងការរស់នៅ។

ផ្តើមពីប្រសិទ្ធភាពនៃការងារទំនាក់ទំនង បងប្អូនស្ត្រីជនជាតិភាគតិចជាច្រើនបានផ្លាស់ប្តូរគំនិត និងវិធីសាស្រ្តធ្វើការយ៉ាងក្លាហាន ចូលរួមយ៉ាងសកម្ម និងអនុវត្តគំរូសេដ្ឋកិច្ចដើម្បីបង្កើនប្រាក់ចំណូលគ្រួសាររបស់ទៀតផង។ លោកស្រី Quách Thị Kim Luông ប្រធានសមាគមនារីភូមិ Kinh Đứng B  ឃុំ Khánh Hưng បានចែករំលែកថា៖ “ពីមុនខ្ញុំរវល់តែការងារផ្ទះ ឥឡូវខ្ញុំយល់ថា ស្ត្រីក៏មានសិទ្ធិចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពិភាក្សាពីបញ្ហាសំខាន់ៗក្នុងគ្រួសារផងដែរ។ អរគុណខ្លាំងណាស់ដែលបានចូលរួមជាមួយសមាគមនារី និងចូលរួមវគ្គបណ្តុះបណ្តាល ខ្ញុំទទួលបានចំណេះដឹងបន្ថែម លើការដាំបន្លែ និងជាគំរូសេដ្ឋកិច្ច។ ធ្វើឱ្យជីវភាពគ្រួសារខ្ញុំមានស្ថេរភាព ខ្ញុំតែងសកម្មចូលរួមក្នុងការផ្សព្វផ្សាយ និងជំនួយឧបត្ថម្ភបងប្អូននារីទាំងឡាយក្នុងការអនុវត្តរាល់បណ្តាទម្រង់សេដ្ឋកិច្ច ដើម្បីលើកកម្ពស់ប្រភពប្រាក់ចំណូល”។

លោក Lý Hoàng Tân (ទី៥គិតពីស្តាំ) ពិគ្រោះជាក្រុមស្តីពីខ្លឹមសារនៃសមភាពយេនឌ័រនៅថ្នាក់បណ្តុះបណ្តាលរបស់គម្រោងទី៨។

មិន​ត្រឹម​តែ​មាន​មនុស្ស​ស្រី​ផ្លាស់​ប្តូរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​តាម​រយៈ​ការងារ​ទំនាក់​ទំនង បុរស​ជា​ច្រើន​ក៏​មាន​ទស្សនៈ​វិជ្ជមាន​ជាង​មុន ហើយ​សុខ​ចិត្ត​ចែក​រំលែក​ការងារ​ផ្ទះ និង​មើល​ថែ​កូន។ លោក Lý Hoàng Tân សមាជិកក្រុមទំនាក់ទំនងសហគមន៍នៅភូមិ Nhà Máy C ឃុំ Khánh Hưng បានឱ្យដឹង៖ “កាលពីមុន ខ្ញុំគិតថាការងារផ្ទះ និងការងារចិញ្ចឹមថែទាំកូនគឺជាការងាររបស់ស្ត្រី។ ឥឡូវនេះទើបខ្ញុំយល់បានថា លុះត្រាតែប្តីប្រពន្ធមានការសាមគ្គី ទើបសេដ្ឋកិច្ចគ្រួសារមានភាពប្រសើរឡើង។ ខ្ញុំបានចូលរួមក្នុងក្រុមទំនាក់ទំនងដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់ប្រជាជនអំពីដំណើររឿងទាំងនេះ”។

ទោះយ៉ាងណាក៏ដោយ នៅកន្លែងខ្លះ មនោគមវិជ្ជានៃការប្រកាន់និងបែងចែកទៅលើភេទរវាងបុរស​និងស្ត្រី និងអបិយជំនឿផ្សេងៗនៅតែកើតមានជារឿយៗ បណ្តោយឱ្យប៉ះពាល់ដល់ការសិក្សា ការងារធ្វើ និងកេរឈ្មោះរបស់ស្ត្រី និងកុមារីទៀតផង។ ប្រឈមមុខជាមួយបញ្ហានេះដែរ លោកស្រី តូធីមី អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសព័ន្ធនារីខេត្ត បានឱ្យដឹង៖  “សមានគមនារីនឹងបន្តលើកកម្ពស់ការងារឃោសនាផ្សព្វផ្សាយ និងពង្រីកទូលាយរាល់បណ្តាទម្រង់មានប្រសិទ្ធភាព ពង្រីកតួនាទីរបស់បុរសក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ គោលដៅគឺដើម្បីស្ត្រី និងកុមារីជនជាតិភាគតិចទទួលបានសមភាព សុវត្ថិភាព និងឱកាសអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

សមាជិកនារីតំបន់ជនជាតិភាគតិចមួយថ្ងៃកាន់តែមានការលើកកម្ពស់ចំណេះដឹង សមត្ថភាពអភិវឌ្ឍន៍សេដ្ឋកិច្ច និងបង្កើនប្រភពប្រាក់ចំណូល។

ខណៈពេលដែលសមភាពយេនឌ័រក្លាយជាចំណេះដឹង និងដំណើរការតាមធម្មតាក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងនោះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសុភមង្គលនៅក្នុងតំបន់ជនជាតិភាគតិចផងដែរ៕

Cẩm Nhi

Tags:

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។

បងប្អូននារីចូលរួមបណ្តាកម្មវិធីគោលដៅជាតិ

ការបំផុសចលនា “កសាងគ្រួសារ ៥ គ្មាន ៣ស្អាតស្អំ” ក៏ត្រូវបានគ្រប់បណ្តាថ្នាក់សមាគមសហព័ន្ធនារីក្នុងខេត្តចាត់តាំងអនុវត្តយ៉ាងមឹងម៉ាត់។ ដោយមានច្រើនទង្វើជាក់ស្តែងផ្សារផ្ជាប់ជាមួយការចង្អុលណែនាំរបស់គ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ រួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើក្នុងបណ្តាគ្រួសារ ពង្រីកល្អតួនាទីរបស់នារី ចូលរួមអនុវត្តបណ្តាកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រខេត្ត។

គិតគូរដល់ជីវភាពរស់នៅរបស់បងប្អូន Khmer

ឃុំ Vĩnh Phước ជាភូមិភាគមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ប៉ុន្មានឆ្នាំកន្លងមកនេះ អាស្រ័យបណ្តាគោលនយោបាយរបស់បក្ស និងរដ្ឋ ជីវភាពបងប្អូនប្រជាជនខ្មែរទាំងឡាយនៅទីនេះមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ គ្រប់ភូមិស្រុកដែលធ្លាប់ជួបលំបាកកាលពីមុន សព្វថ្ងៃក៏ “ប្តូរអាវថ្មី” ដោយមានដងផ្លូវជនបទធំទូលាយស្អាត និងអាគារដ៏ស្កឹមស្កៃយ៉ាងច្រើនផងដែរ។

លើកកម្ពស់គុណភាពរស់នៅផ្តើមពី “គម្រោងទឹកស្អាត” សម្រាប់ជនរួមជាតិភាគតិច

ការឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ គឺជាគម្រោងមួយក្នុងចំណោមគម្រោងដទៃទៀតនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់កម្មវិធី ១៧១៩) ដែលត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពនៅតាមបណ្តាភូមិភាគជាច្រើនក្នុងខេត្ត។ តាមរយៈគម្រោងនេះ គ្រួសារប្រជាជនជាច្រើនបានប្រើប្រាស់ប្រភពទឹកដែលធានា និងបានលើកកម្ពស់គុណភាពក្នុងការរស់នៅទៀតផង។

សែនដូនតាប្រកបដោយភាពកក់ក្តៅក្នុងគេហដ្ឋានថ្មី

បុណ្យភ្ជុំបិណ្ឌ សែនដូនតាមិនត្រឹមជាឱកាសសម្រាប់កូនចៅតបស្នងគុណចំពោះបុព្វការីជនរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងជារយៈពេលដ៏ពិសេសដើម្បីជួបជុំសង្គមគ្រួសារ និងមាមីងបងប្អូនក្នុងភូមិផងរបងជាមួយ និងចែករំលែកនូវក្តីសប្បាយរីករាយ និងពង្រឹងសាមគ្គីភាពរវាងគ្នានិងគ្នាទៀតផង។ ឆ្នាំនេះ ពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាសម្រាប់គ្រួសារច្រើនកាន់តែមានភាពសប្បាយអ៊ូអរ និងកក់ក្តៅថែមទៀតនៅពេលដែលបក្ស និងរដ្ឋ ព្រមទាំងរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការរស់នៅ និងទាំងស្មារតីសម្ភារៈ ជាពិសេសខាងលំនៅឋានដើម្បីផ្តើមអាជីព។

សហគ្រាស - ម៉ាក