ទូរស័ព្: 0274 383 347
អាទិត្យ, 8-2-26 22:55:42

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

សម្រស់នៃមណ្ឌលឃុំ Khánh Bình ដែលជាភូមិភាគមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។

អនុវត្តកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី រហូតមកដល់ពេលនេះ ខេត្ត Cà Mau មានឃុំចំនួន ៤៣/៥៥ ដែលសម្រេចស្តង់ដារជនបទថ្មី ក្នុងនោះមាន ៣ ឃុំសម្រេចជនបទថ្មីកម្រិតខ្ពស់​ និងឃុំគំរូជនបទថ្មី ១ ឃុំផងដែរ។ រួមជាមួយនឹងកម្មវិធីគោលដៅជាតិស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ខេត្តបានធ្វើសមាហរណកម្ម និងអនុវត្តគោលនយោបាយវិនិយោគជាច្រើនសម្រាប់តំបន់ជនជាតិភាគតិច ដោយមានការឧបត្ថម្ភជាក់ស្តែងដល់បងប្អូនប្រជាជន ដូចជា៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជនបទ សាលាទាន ឧបត្ថម្ភជួសជុលផ្ទះសម្រាប់ស្នាក់នៅ ទឹកប្រើប្រាស់ស្របអនាម័យ អគ្គិសនី ឧបត្ថម្ភឧបករផលិត ពូជឈើដាំ សត្វចិញ្ចឹម ដើមទុនអាទិភាព។ល។ ដោយសារតែបែនេះហើយ ទើបមុខមាត់ជនបទមានការផ្លាស់ប្តូរគ្រប់វិស័យ។ គ្រួសារជាច្រើនមានលក្ខណៈឈានឡើងដើម្បីអភិវឌ្ឍផលិត និងឈានឡើងក្នុងការរស់នៅ។

ខេត្តតែងយកចិត្តទុកដាក់ បង្កលក្ខណៈសម្រាប់បងប្អូនជនរួមជាតិភាគតិចអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង។ រូបថត៖ វត្តខ្វែងដង្ហិត (Đìa Muồng) ឃុំ Phước Long។

លោក Danh Sem អាយុ ៨៥ ឆ្នាំ រស់នៅភូមិលេខ ៦ ឃុំ Khánh Lâm មានប្រសាសន៍ថា៖ “កម្មវិធីជនបទថ្មីបានរួមចំណែកក្នុងការប្រែក្លាយអ្វីដែលមិនមានឱ្យទៅជាមានបាន ជួយបងប្អូនមានលក្ខណៈឈានឡើងទៀតផង”។

ពិធីប្រណាំទូក.ងគឺជាសកម្មភាពកីឡា វប្បធម៌ដ៏ពិសេសរបស់ជនរួមជាតិ Khmer ឃុំ Hồ Thị Kỷ ។

ជាពិសេស កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ខេត្ត Cà Mau ត្រូវបានមជ្ឈិមធ្វើការចែកចាយថវិកាប្រមាណជាង ៤៤៥ ពាន់លានដុង សម្រាប់ផ្សព្វផ្សាយអនុវត្តក្នុងដំណាក់កាល ២០២១-២០២៥ រហូតមកដល់បច្ចុប្បន្ន ថវិកាជាង ២៩៥ ពាន់លានដុងក៏ត្រូវបានចំណាយ សម្រេចបានជាង ៦៦% នៃដើមទុនសរុបដែលបានបែងចែក។ បច្ចុប្បន្ន គ្រប់បណ្តាគណៈផ្នែក និងគ្រប់វិស័យកំពុងផ្តោតលើការអនុវត្តដោយស្មារតីជាបន្ទាន់ និងការតាំងចិត្ត ដោយធានាបាននូវវឌ្ឍនភាព និងប្រសិទ្ធភាពរបស់កម្មវិធី។

សម្រស់ជនបទនៃឃុំ Thanh Tùng។

លោក Nguyễn Hồng Khánh លេខាធិការ​​បក្ស​ភូមិ Vĩnh Lộc ឃុំ Phước Long បាន​ចែករំលែក​ថា៖ “ជាង ៩០% នៃ​គ្រួសារ​ជនជាតិភាគតិចក្នុង​ភូមិ ប្រហែល ១០ ឆ្នាំមុន ភូមិ​នេះ​មាន​គ្រួសារ​ក្រីក្រ និង​ប្រកៀកក្រ​ជាង ១២០ គ្រួសារ។ ដោយសារ​ការអនុវត្ត​គោលនយោបាយឧបត្ថម្ភរបស់​រដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ភូមិ​នេះនាពេលបច្ចុប្បន្ន​មាន​គ្រួសារ​ក្រីក្រ​ត្រឹមតែ ៥គ្រួសារ និង​គ្រួសារប្រកៀកបន្ទាត់ក្រ​ចំនួន ១៧ គ្រួសារ​ប៉ុណ្ណោះ។ បច្ចុប្បន្ន គ្រួសារ​ក្រីក្រ​ចំនួន ៥ គ្រួសារ​ក៏ទទួលបានការឧបត្ថម្ភ​សាងសង់​ផ្ទះ​ស្នាក់​នៅ ហើយ​ក្នុងពេល​ជាមួយគ្នា​នេះដែរ រដ្ឋអំណាចភូមិភាគ​បាន​ភ្ជាប់​ប្រភព​ដើមទុន​ដើម្បី​ឧបត្ថម្ភការ​ផលិត ​ជួយបងប្អូន​ប្រជាជន​អនុវត្ត​គំរូ​ចិញ្ចឹម​ក្របី គោ ជ្រូក។ល។ សន្សឹមៗឈានឡើងរួចចាកក្រក្នុងឆ្នាំនេះទៀតផង”។

បង្រៀនភ្លេងប្រពៃណីស្គរធំរបស់ជនរួមជាតិ Khmer ដល់ក្មេងៗជំនាន់ក្រោយ។ (រូបថតនៅឃុំ Hồ Thị Kỷ)

លោកស្រី Nguyễn Thu Tư នាយិកានៃមន្ទីរជនជាតិ និងសាសនា បានឱ្យដឹង៖ “ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជនតំបន់ជនជាតិភាគតិច ខេត្តបានបន្តកៀរគរ និងផ្តល់អាទិភាពប្រភពធនធានសម្រាប់ការវិនិយោគក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដោយបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដ៏ទូលំទូលាយ។ ទន្ទឹមនិងនោះ យកចិត្តទុកដាក់ និងបង្កលក្ខណៈសម្រាប់បងប្អូនជនជាតិភាគតិចក្នុងការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ រួមចំណែកដល់ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ ដែលជាប់ទាក់ទងនឹងការអភិវឌ្ឍទេសចរណ៍វប្បធម៌ដ៏ប្រចាំរបស់ភូមិភាគ”៕

Loan Phương

Tags:

អត្ថប្រយោជន៍ប្រកបដោយចីរភាពពីគម្រោង "ទឹកគឺជាដង្ហើមនៃជីវិត"

ប៉ុន្មានឆ្នាំកន្លងមកនេះ ការប្រែប្រួលអាកាសធាតុកាន់តែមានភាពស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃ បណ្តោយឱ្យមានគ្រោះរាំងស្ងួត និងការជ្រាបព្រៃជាញឹកញាប់ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតកម្ម និងកសិកម្ម ព្រមទាំងជីវភាពរស់នៅរបស់បងប្អូនប្រជាជនទៀតផង។ នៅ Cà Mau តំបន់ជាច្រើនដែលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះទឹកសាប ជាពិសេសក្នុងរដូវប្រាំង។ ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនេះ គម្រោង "ទឹកគឺជាដង្ហើមនៃជីវិត - ដោះស្រាយការលំបាករបស់ស្ត្រីដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងការជ្រាបប្រៃ" បានបង្ហាញឱ្យឃើញពីប្រសិទ្ធភាពយ៉ាងជាក់ច្បាស់ រួមចំណែកជួយសហគមន៍ជនជាតិភាគតិចឱ្យមានស្ថិរភាពខាងការផលិតជាសន្សឹមៗ និងលើកកម្ពស់ជីវភាពរស់នៅរបស់ពួកគេផងដែរ។

ជីវភាពផ្លាស់ប្តូរនៅតំបន់តាំងទីលំនៅថ្មី Lung Ranh

ផ្តើមពីតំបន់តាំងទីលំនៅថ្មីមួយដែលមានការជួបលំបាកខ្លាំង ជីវភាពបងប្អូនប្រជាជនភាគច្រើនពឹងផ្អែកលើការឈ្នួលតាមរដូវ មកទល់ពេលនេះ តំបន់តាំងទីលំនៅថ្មី Lung Ranh ភូមិលេខ ១ ឃុំ Khánh Lâm បានផ្លាស់ប្ដូរមុខមាត់ថ្មី។ អាស្រ័យដោយមានការយកចិត្តទុកដាក់របស់រដ្ឋ រួមនឹងការខិតខំប្រឹងប្រែងឈានឡើងរបស់ប្រជាជន និងបងប្អូនជនរួមជាតិនៅទីនេះ ជីវភាពសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍស្ថេរភាព។

បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់

ធ្លាប់ជាប្រភេទរុក្ខជាតិព្រៃដែលបង្ករាំងស្ទះលំហូរទឹក ឥឡូវនេះត្រកៀតប៉ោងកំពុងនាំមកនូវមុខមាត់ថ្មីសម្រាប់សេដ្ឋកិច្ចជនបទឃុំ Phước Long។ ទម្រង់ក្លិបត្បាញត្រកៀតប៉ោងមិនត្រឹមតែជួយដោះស្រាយការងារធ្វើក្នុងពេលទំនេរពីការងារស្រែចំការប៉ុណ្ណោះទេ ថែមទាំងជួយនារីជាច្រើន “បង្វែបន្លែព្រៃឱ្យក្លាយជាប្រាក់” តាមរយៈនោះលើកកម្ពស់តួនាទីនិងឋានៈរបស់បងប្អូននារីក្នុងគ្រួសារទៀតផង។

ប្រសិទ្ធភាពនៃការដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា

ចំពោះការប៉ះពាល់ដ៏ច្បាស់លាស់នៃអាកាសធាតុប្រែប្រួលដែលមិនគួរស្មានបានពីតម្លៃកសិផល និងទម្រង់ដាំដំណាំរួមផ្សំនៅតាមភ្លឺស្រះចិញ្ចឹមបង្គា កំពុងសន្សឹមៗបញ្ជាក់ពីទិសដៅដែលប្រកបដោយប្រសិទ្ធភាព និងស្ថេរភាពសម្រាប់កសិករឃុំ U Minh។ មិនត្រឹមតែទាញយកផលប្រយោជន៍ជាអតិបរមាពីផ្ទៃដីដែលមានស្រាប់ប៉ុណ្ណោះទេ ទម្រង់នេះថែមទាំងនាំមកនូវប្រភពចំណូលស្ថេររភាព ជួយឱ្យគ្រួសារជាច្រើនបានរួចផុតពីភាពក្រីក្រ និងមានជីវភាពរស់នៅនឹងនរទៀតផង។

ស្ពានតភ្ជាប់ច្រាំងប្រកបដោយភាពរីករាយ

លើកំដៅព្រះអាទិត្យចែងចាំងនៃថ្ងៃជិតឈានចូលឆ្នាំថ្មី សម្រស់ជនបទឃុំ Tân Hưng កាន់តែស្រស់ស្អាតឡើងដោយមានស្ពានបេតុងដ៏រឹងមាំដែលទើបតែសាងរួច និងដាក់ឱ្យប្រើប្រាស់ ជាផ្លូវការតភ្ជាប់ច្រាំងទាំងពីរ។ នោះគឺជាលទ្ធផលនៃទឹកចិត្តសប្បុរសជិតឆ្ងាយ រួមផ្សំជាមួយនឹងតួនាទីតភ្ជាប់យ៉ាងប្តេជ្ញាចិត្តរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំផងដែរ។

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

សហគ្រាស - ម៉ាក