ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:32

បណ្តាកម្មវិធីគោលដៅជាតិ

បានចារពីរឿងនៃការកាត់បន្ថយចីរភាព

ជាមួយនឹងវិធីសាស្រ្តប្រកបដោយភាពច្នៃប្រតិដ្ឋ និងការផ្សព្វផ្សាយអនុវត្តយ៉ាងសកម្មនៃកម្មវិធីគោលដៅជាតិ ខេត្ត Cà Mau កំពុងសរសេរជាបណ្តើរៗនូវរឿងរ៉ាវដែលស្តីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយស្ថេរភាពសម្រាប់ជនរួមជាតិភាគតិច។ ផ្តើមពីផ្ទះថ្មីដ៏ធំទូលាយរហូតដល់ស្រះចិញ្ចឹមបង្គា វាលស្រែមានជីជាតិ។ល។ ទាំងអស់នេះក៏បង្កើតបានជារូបភាពជនបទថ្មីដ៏ភ្លឺស្វាងផងដែរ។ ជារៀងរាល់ឆ្នាំ អត្រានៃគ្រួសារក្រីក្រនៅតាមតំបន់ជនរួមជាតិភាគតិចក៏មានការថយចុះជាង ២% "ជាចំនួនប្រាប់ដែលបានប្រាប់" អំពីដំណើរការផ្លាស់ប្តូររបស់ខេត្តផងដែរ។

លោក Lâm Văn Vũ រីករាយខណៈដែលរូវចិញ្ចឹមបង្គាបានផលល្អ។

ប៉ុន្មានឆ្នាំមុននេះ នៅឃុំ Phú Mỹ បណ្តាភូមិជាច្រើនដែលមានគ្រួសារ Khmer ក្រីក្ររាប់សិបគ្រួសារ ភាគច្រើនត្រូវចាកចេញពីស្រុកកំណើតទៅតាមបណ្តាខេត្តក្រុងធំៗុមួយចំនួន ដើម្បីប្រកបរបរចិញ្ចឹមជីវិត។ ទោះជាយ៉ាងណាក្តី ជាមួយការចូលរួមយ៉ាងសកម្មរបស់បក្ស និងរដ្ឋ រួមទាំងរដ្ឋអំណាចភូមិភាគ កម្មវិធីកាត់បន្ថយភាពក្រីក្រក៏មានដង្ហើមជីវិតថ្មីសម្រាប់គ្រប់គ្រួសារ។ តាំងពី​ការ​ចិញ្ចឹម​ជីវិត បុលទុនរហូតដល់វគ្គ​បណ្តុះ​បណ្តាល​បច្ចេក​ទេស។ល។ ជីវភាពមាមីងបងប្អូនមួយថ្ងៃកាន់តែមានការ​ផ្លាស់​ប្តូរ​ជាសន្សឹមៗ។ ឥឡូវនេះ ឃុំបាន "លុបបំបាត់ទាំងស្រុង" គ្រួសារក្រ។

លោក Lâm Văn Vũ និយាយដោយរំភើបចិត្តថា៖ “ពីមុនគ្រួសារខ្ញុំជាគ្រួសារក្រលំបាក តែដោយសារទទួលបានការឧបត្ថម្ភពូជឈើដាំ​ សត្វចិញ្ចឹម បច្ចេកទេស និងដើមទុនអនុគ្រោះ ខ្ញុំបានប្តូរមកចិញ្ចឹមបង្គាគួបផ្សំជាមួយ ក្តាម  ត្រី។ ឥឡូវនេះសេដ្ឋកិច្ចគ្រួសារកាន់តែប្រសើរ ឡើង កូនៗរបស់ខ្ញុំមានការងារធ្វើនឹងនរ ខ្ញុំកាន់តែមានទំនុកចិត្ត លែងមានភាពភ័យខ្លាចក្រទៀតហើយ”។

សម្រាប់ការផ្លាស់ប្តូរនៅ Phú Mỹ គ្រាន់តែជារូបភាពតូចមួយនៃរូបភាពធំរបស់ Cà Mau ប៉ុណ្ណោះ។ ទូទាំងខេត្តកំពុងអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ ដែលមានចំនួន ១០ គម្រោង អនុគម្រោង ១០/១៤ និងអនុគម្រោង ៣១/៣៦ ដែលមានដើមទុនសរុបប្រមាណជាង ៤៤៥ ពាន់លានដុង ក្នុងនោះមានទឹកប្រាក់ជាង ៣០០ ពាន់លានដុង។ ប្រភពធនធាននេះត្រូវបានផ្តល់អាទិភាពសម្រាប់ប្រជាជនតាមរយៈការសាងសង់ និងជួសជុលផ្ទះស្នាក់នៅជូនជាង ១,៤០០ គ្រួសារ និង ៣,០៥៥ គ្រួសារទទួលបានការឧបត្ថម្ភទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងឧបត្ថម្ភគម្រោងការអភិវឌ្ឍផលិត ជួយជាង ១,៣០០ គ្រួសារមានលក្ខណៈរស់នៅនឹងនរល្អ។

មិនត្រឹមតែគិតគូរ “អាហារពេញលេញ និងសម្លៀកបំពាក់ល្អស្អាត” ប៉ុណ្ណោះទេ Cà Mau ថែមទាំងបានអភិរក្ស និងពង្រីកអត្តសញ្ញាណជនជាតិទៀតផង។ ជាក់ស្តែង ខេត្តបានវិនិយោគសាងសង់ថ្មីចំនួ ៣ សាលាទាន និងកែជួសជុលវត្តអារាម Khmer ៤ វត្ត ព្រមទាំងឧបត្ថម្ភបោះទូ.ងថ្មីចំនួន ៣ គ្រឿង និងឧបករភ្លេងពិណពាទ្យ ៧ គ្រឿង រួមទាំងឧបករណ៍សម្រាប់ផ្គត់ផ្គង់សកម្មភាពវប្បធម៌នៅតំបន់ជួបលំបាកខ្លាំងទៀតផង។

លោក Lê Văn Đen អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Phú Mỹ បានចែករំលែកថា​៖ “ប្រការដែលសំខាន់គឺមាមីងបងប្អូនមានការផ្លាស់ប្តូរគំនិត មិនទន្ទឹងរង់ចាំជំនួយ និងការជំនួយឧបត្ថម្ភរបស់រដ្ឋទៀតនោះទេ ដោយម្ចាស់ការ ក្លាហានក្នុងការផលិតទៀតផង។​ សម្រាប់ការផ្លាស់ប្តូរនេះដែរក៏បានលើកស្ទួយជីវភាពបងប្អូនប្រជាជនមានលក្ខណៈឈានឡើងធូរធា អត្រាគ្រួសារក្រត្រូវបានបន្ថុយចុះនឹងនរទៀតផង”។

ភាពផ្លាស់ប្តូរនៅតាមតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករនៃឃុំ Phú Mỹ។

ដោយសារការខិតខំព្យាយាមប្រមូលផ្តុំកម្លាំងព្រមៗគ្នា អត្រាគ្រួសារក្រក្នុងជនរួមជាតិភាគតិចនៅ Cà Mau បានបន្ថយចុះមធ្យមលើសពី ២,៥៧% រៀងរាល់ឆ្នាំ លើសកម្រិតបទដ្ឋានដែលមជ្ឈិមបានប្រគល់ជូន។ យោងតាមគម្រោងការ គិតដល់ចុងឆ្នាំ ២០២៥ ខេត្តនឹងមានតិចបំផុត ៤០% ឃុំ និងមានជាង ៥០% ភូមិសង្កាត់នៃតំបន់ជនជាតិភាគតិចចេញផុតពីភាពក្រីក្រ។

ផ្តើមពីគោលនយោបាយដ៏ត្រឹមត្រូវ ប្រភពកម្លាំងវិនិយោគមានប្រសិទ្ធភាពសម្រាប់ខាងស្មារតីខិតខំប្រឹងប្រែងដោយខ្លួនឯងរបស់បងប្អូនប្រជាជន Cà Mau កំពុងចាររឿងកាត់បន្ថយក្រចីរភាព។ យោងតាមដំណើរការនោះ គោលនយោបាយគឺជាដងសន្ទូច ចំណែកទឹកចិត្តរបស់ប្រជាជនគឺជាប្រភពកម្លាំង។ ខណៈដែលទំនុកចិត្តបានពង្រឹងឡើងវិញ  និងពេលដែលប្រជាជនធ្វើជាម្ចាស់មស្រាប់ខាងការរស់នៅ គឺគ្រប់តំបន់ទាំងឡាយទោះបីជាមានភាពក្រីក្រក៏អាចក្លាយជា មាតុភូមិសម្រាប់ការរស់នៅ និងជាទីតាំងមិនទុកឱ្យអ្នកណាម្នាក់នៅពីក្រោយជាដាច់ខាត៕

Nguyễn Đào - Chí Thức

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក