ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 06:01:39

ប្តេជ្ញាតស៊ូរក្សា "ព្រលឹង" សិល្បៈជនជាតិ

មិនត្រឹមតែរួមចំណែកក្នុងការបង្កើតសិល្បៈប៉ុណ្ណោះទេ សិល្បករជនជាតិភាគតិចជាច្រើនរូបនៅខេត្ត Cà Mau តែងខិតខំប្រឹងប្រែងរក្សា បង្រៀន និងផ្សព្វផ្សាយនូវតម្លៃវប្បធម៌ប្រពៃណីទៀតផង ។ ដោយក្តីស្រឡាញ់ និងទឹកចិត្តមានចំពៅះវប្បធម៌ ពួកគាត់បានរួមចំណែកអភិរក្សបេតិកភណ្ឌ បង្កើនក្តីមោទនភាពជាតិ ព្រមទាំងពង្រីកសក្តានុពលវប្បធម៌ Khmer - Hoa ក្នុងការអភិវឌ្ឍទេសចរណ៍នៅមូលដ្ឋាន ។

សិល្បករ Danh Tuôl បង្រៀនយុវជន Khmer ប្រគុំភ្លេងពិណពាទ្យ ។

រក្សា "ប្រទីប" តន្ត្រីបុរាណ Hoa

ក្នុងដំណើរការរស់នៅចម្រុះគ្នាក្រោមដំបូលផ្ទះរួម បណ្តាជនជាតិបងប្អូនបានរួមគ្នាបង្កើតនូវលក្ខណៈវប្បធម៌ពិសេស បង្កើតបានជាអត្តសញ្ញាណដោយឡែករបស់ខេត្ត Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ចំពោះមុខផលប៉ះពាល់នៃជីវភាពរស់នៅសម័យទំនើប និង "រលក" នៃសមាហរណកម្មវប្បធម៌ ទម្រង់សិល្បៈប្រពៃ ណីជាច្រើនកំពុងប្រឈមនឹងហានិភ័យសាបរលាប។ ក្នុងបរិបទនោះ សិល្បករដែលមានបេះដូង កំពុងក្លាយជា "ស្ពាន" ដ៏សំខាន់ ដើម្បីរក្សា និងបន្តប្រទីបដល់អ្នកជំនាន់ក្រោយ ។

ដោយក្តីស្រឡាញ់ចំពោះតន្ត្រីជនជាតិ Hoa សិល្បករ Lâm Hương Khánh នៅសង្កាត់ Vĩnh Trạch មានរយៈពេលជិត ២០ ឆ្នាំផ្សារភ្ជាប់ជាមួយមុខវិជ្ជាតន្ត្រីបុរាណ Hoa។ គាត់ទាំងសកម្មរៀនសូត្រពីសិល្បករចាស់ទុំ ទាំងស្វែងរកឯកសារ និងឧបករណ៍តន្ត្រីដោយខ្លួនឯង ដើម្បីស្រាវជ្រាវ និងហាត់សម ។

មិនត្រឹមតែសម្តែងប៉ុណ្ណោះ លោក Hương Khánh នៅទាំងចូលរួមយ៉ាងសកម្មក្នុងការបង្រៀនទៀតផង។ ក្នុងថ្នាក់បំប៉នសិល្បៈបុរាណដែលរៀបចំដោយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយមហាវិទ្យាល័យ Bạc Liêu គាត់បានណែនាំសិក្ខាកាម ស្វែងយល់ពីប្រភពដើម ប្រវត្តិសាស្រ្តនៃការអភិវឌ្ឍ និងរបៀបលេងឧបករណ៍តន្ត្រីជនជាតិ Hoa ។

សិល្បករ Lâm Hương Khánh ចែករំលែកថា៖ “ដើម្បីរក្សាតន្ត្រីបុរាណរបស់ជនជាតិ Hoa យុវជនត្រូវតែស្រឡាញ់ និងតស៊ូហាត់សមយ៉ាងពិតប្រាកដ។ ខ្ញុំសង្ឃឹមថា កូនចៅជនជាតិ Hoa តែងមានមោទនភាព និងចំណង់ចំណូលចិត្តតាមដានមុខវិជ្ជានេះ ដើម្បីរួមគ្នារក្សាអត្តសញ្ញាណជនជាតិរបស់ដូនតាយើង” ។

សិល្បករ Lâm Hương Khánh បង្រៀនបច្ចេកទេសលេងឧបករណ៍តន្ត្រីប្រពៃណីជនជាតិ Hoa ដល់សិក្ខាកាម ។

បន្ត "ប្រទីប" នៃការចំណាប់អារម្មណ៍ខាងភ្លេងពិណពាទ្យ Khmer

កើតក្នុងគ្រួសារដែលមានប្រពៃណីសិល្បៈ តាំងពីអាយុ ១២ ឆ្នាំ សិល្បករ Danh Tuôl ទួននៅ ឃុំ Hoà Bình បានឪពុក គឺសិល្បករឆ្នើម Danh Sà Rậm បង្រៀនយ៉ាងយកចិត្តទុកដាក់នូវបច្ចេកទេសប្រគុំភ្លេងពិណពាទ្យ។ ដោយចំណង់ចំណូលចិត្ត និងស្មារតីចង់ចេះចង់ដឹង ត្រឹមតែប៉ុន្មានឆ្នាំប៉ុណ្ណោះ គាត់បានស្ទាត់ជំនាញលើឧបករណ៍តន្ត្រីជាច្រើនក្នុងវង់ភ្លេងប្រពៃណី ។

បច្ចុប្បន្ន ក្រៅពីការសម្តែង លោក Danh Tuôl នៅទាំងបើកថ្នាក់បង្រៀនឧបករណ៍តន្ត្រីជនជាតិ ដល់យុវជន Khmer នៅមូលដ្ឋានទៀតផង ។ ជាពិសេស គាត់នៅទាំងស្រាវជ្រាវ និងកែច្នៃឧបករណ៍តន្ត្រីប្រពៃណីជាច្រើនប្រភេទដោយខ្លួនឯង ដូចជា៖ ស្គរដៃ ស្គរឆៃយ៉ាំ ទ្រអ៊ូ ទ្រសោ។ល។ រួមចំណែកស្តារ និងរក្សាមុខរបរធ្វើឧបករណ៍តន្ត្រីជនជាតិដែលកំពុងបានបំភ្លេចចោលបន្តិចម្តងៗ ។

“សិល្បៈ Khmer បានឆ្លុះបញ្ចាំងពីលក្ខណៈពិសេស និងជម្រៅវប្បធម៌ជនជាតិ។ ប្រសិន បើមិនបានរក្សា និងពង្រីកទេ នឹងមានហានិភ័យបាត់បង់។ ខ្ញុំមានបំណងចង់បង្រៀនដល់យុវជនជំនាន់ក្រោយ ដើម្បីឱ្យវប្បធម៌ Khmer ស្ថិតថេរជារៀងរហូតតាមពេលវេលា” លោក Danh Tuôl បានសម្តែងនូវអារម្មណ៍បែបនេះ។​

ចាំបាច់មានគោលនយោបាយឧបត្ថម្ភសមស្រប ដើម្បីលើកទឹកចិត្ត និងពង្រីកតួនាទីរបស់សិល្បករជនជាតិភាគតិចសម្រាប់ការអភិរក្សវប្បធម៌ជនជាតិ។

ពីការតស៊ូ និងការប្តេជ្ញាចិត្តរបស់សិល្បករ ដូចជាលោក៖ Hương Khánh និងបង Danh Tuôl…។ កំពុងរួមចំណែក "ស្តារឡើងវិញ" នូវតម្លៃវប្បធម៌ប្រពៃណី នាំសិល្បៈជនជាតិមកកាន់តែជិតជាមួយមហាជន ។ ការរួមដៃរបស់ពួកគាត់ ជាមួយនឹងកម្មវិធីឧបត្ថម្ភនានារបស់រដ្ឋ កំពុងបើកទិសដៅប្រកបដោយចីរភាពក្នុងការងារអភិរក្ស និងពង្រីកបេតិកភណ្ឌវប្បធម៌បណ្តាជនជាតិភាគតិច ។

ការរួមចំណែកដ៏ស្ងៀមស្ងាត់ ប៉ុន្តែពោរពេញដោយអត្ថន័យទាំងនោះ បាននិងកំពុងជួយ "រក្សាព្រលឹង" វប្បធម៌ជនជាតិក្នុងលំហូរនៃសម័យទំនើប ទន្ទឹមនឹងនោះ ធ្វើឱ្យកាន់តែសម្បូរបែបនូវអត្តសញ្ញាណវប្បធម៌ Việt Nam ចម្រុះពណ៌ និងឯកភាពក្នុងសហគមន៍ ៥៤ ជនជាតិជាបងប្អូនផងដែរ៕

Trịnh Hữu

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក