ទូរស័ព្: 0274 383 347
សៅរ៍, 24-10-26 22:53:07

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

 

ភ្ញៀវទេសចរថតរូបជាមួយយុវតី Khmer ក្នុងសម្លៀកបំពាក់ប្រពៃណីនៅវត្តព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành។

- តើអ្នកស្រីមានការវាយតម្លៃយ៉ាងណាចំពោះហានិភ័យដែលសម្លៀកបំពាក់ប្រពៃណីកំពុងសាបរលាបក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer នាពេលបច្ចុប្បន្ន?

សិល្បការិនី Thạch Thị Hồng Nhung ៖ ការប្រែប្រួលនៃចំណង់ចំណូលចិត្តសោភ័ណភាព និងការផ្ទុះឡើងនៃបច្ចេកវិទ្យា បានធ្វើឱ្យសម្លៀកបំពាក់ប្រពៃណីប្រឈមមុខនឹងហានិភ័យសាបរលាបទាំងទម្រង់រូបរាងនិងតម្លៃវប្បធម៌។ អ្វីដែលគួរឱ្យបារម្ភមិនត្រឹមតែជាចំនួនមនុស្សស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីជាប្រចាំកាន់តែថយចុះប៉ុណ្ណោះទេ ប៉ុន្តែស៊ីជម្រៅជាងនេះទៅ ទៀត គឺការផ្អាកដំណើរការបន្តវេនមុខរបរ ការបង្រៀនជំនាញ និងចំណេះដឹងវប្បធម៌រវាងជំនាន់មួយទៅជំនាន់មួយ។

សម្រាប់យុវវ័យជាច្រើន សម្លៀកបំពាក់ជនជាតិគ្រាន់តែលេចធ្លោឡើងក្នុងឱកាសពិធីបុណ្យទាន ឬកម្មវិធីសម្ដែងសិល្បៈប៉ុណ្ណោះ ជំនួសឱ្យការមានវត្តមានដូចជាចំណែកមួយដ៏ធម្មជាតិនៃជីវភាពវប្បធម៌សហគមន៍។ យុវជន Khmer មិនតិចនាក់ទេនាពេលបច្ចុប្បន្ន ដែលមិនទាន់ចេះស្លៀកសំពត់ឱ្យបានត្រឹមត្រូវ និងមិនទាន់ចេះញែកដាច់ពីគ្នារវាងសម្លៀកបំពាក់ប្រើប្រាស់ក្នុងពិធីមង្គលការ ពិធីបុណ្យទាន ឬសម្លៀកបំពាក់ក្នុងពិធីបុណ្យសាសនានៅតាមវត្តជាដើម។ មនុស្សជាច្រើនក៏មិនទាន់យល់ដឹងបានពេញលេញអំពីអត្ថន័យនៃពណ៌នីមួយៗ ឬក៏ក្បូរក្បាច់រចនា និងនិមិត្តរូបវប្បធម៌ដែលបានបង្កប់នៅក្នុងសម្លៀកបំពាក់នីមួយៗនោះដែរ។

នៅពេលដែលអត្ថន័យវប្បធម៌ត្រូវបានបំភ្លេចចោលជាសន្សឹមៗ សម្លៀកបំពាក់ប្រពៃណីងាយនឹងត្រូវបានចាត់ទុកគ្រាន់តែជាផលិតផលម៉ូដសម័យ ដែលបង្កើតឡើងនូវចន្លោះប្រហោងនៃសតិចងចាំសហគមន៍ និងដំណើររក្សាអត្តសញ្ញាណវប្បធម៌ដោយអចេតនាប៉ុណ្ណោះ។

ការប្រឡងបង្ហាញសម្លៀកបំពាក់ប្រពៃណីសម្រាប់សិស្សានុសិស្ស គឺជាសកម្មភាពជាក់ស្ដែង ជួយឱ្យយុវជនជំនាន់ក្រោយលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវក្នុងការថែរក្សាវប្បធម៌ជនជាតិផងដែរ។

- តាមអ្នកស្រី តើចាំបាច់ត្រូវមានដំណោះស្រាយអ្វីខ្លះដើម្បីអភិរក្ស និងថែរក្សាភាពរស់រវើកសម្រាប់បេតិកភណ្ឌវប្បធម៌នេះបាទ?

សិល្បការិនី Thạch Thị Hồng Nhung ៖ ជាដំបូង គឺត្រូវដំណើរការអង្កេតស្រាវជ្រាវ ប្រមូលផ្ដុំ ធ្វើស្ថិតិ វាស់វែងគូរ និងកត់ត្រាឱ្យបានពេញលេញនូវម៉ូដសម្លៀកបំពាក់ ក្បូរក្បាច់ ពណ៌សម្បុរ វត្ថុធាតុដើម បច្ចេកទេសខាងតម្បាញ និងរបៀបប្រើប្រាស់សម្លៀកបំពាក់របស់បងប្អូនជនរួមជាតិ Khmer។ ផ្អែកលើមូលដ្ឋាននោះ កសាងកម្រងឯកសារវិទ្យាសាស្ត្រ និងសៀវភៅណែនាំស្តង់ដារបម្រើការស្រាវជ្រាវ ការបង្រៀន ការស្រោចស្រង់ស្ដារឡើងវិញ និងការបណ្ដុះបណ្ដាលបន្តវេនសម្រាប់អ្នកជំនាន់ក្រោយ។

បេតិកភណ្ឌពិតជាមានជីវិតរស់រវើកបាន លុះត្រាតែត្រូវបានអនុវត្តក្នុងជីវភាពប្រចាំថ្ងៃ។ ហេតុដូច្នេះហើយ ចាំបាច់ត្រូវលើកទឹកចិត្តឱ្យប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីក្នុងសកម្មភាពវប្បធម៌សហគមន៍ សាលារៀន ក្លឹបសិល្បៈប្រជាប្រិយ ផ្សារភ្ជាប់នឹងការរៀបចំបង្រៀនបច្ចេកទេសខាងតម្បាញ និងកាត់ដេរ។

ក្នុងនិន្នាការបរិវត្តកម្មឌីជីថលបេតិកភណ្ឌ ចាំបាច់ត្រូវជំរុញការប្រមូលវត្ថុតាងដែលកំពុងរក្សាទុកក្នុងប្រជាជន តាមបណ្តាវត្តអារាម Khmer សារមន្ទីរ ដើម្បីអនុវត្តការធ្វើឌីជីថលរូបនីយកម្ម សំដៅកសាងមូលដ្ឋានទិន្នន័យអេឡិចត្រូនិក បណ្ណាល័យរូបភាព គំរូ 3D អំពីសម្លៀកបំពាក់ប្រពៃណី។ នេះនឹងក្លាយជាប្រភពឯកសារដ៏មានតម្លៃបម្រើការស្រាវជ្រាវ អប់រំ ផ្សព្វផ្សាយវប្បធម៌ និងរក្សាទុកឱ្យបានយូរអង្វែងនូវបណ្ដាតម្លៃដែលមានហានិភ័យសាបរលាប។

ទន្ទឹមនឹងការផ្សព្វផ្សាយ ការអភិរក្សនឹងកាន់តែមានចីរភាពឡើង នៅពេលបេតិកភណ្ឌបានក្លាយជាប្រភពធនធានសម្រាប់ការអភិវឌ្ឍ។ ហេតុដូច្នេះហើយ ត្រូវលើកទឹកចិត្តដល់បណ្ដាសិល្បករ សិប្បការិនី សហករណ៍ មូលដ្ឋានផលិត និងអាជីវកម្មវប្បធម៌ អភិវឌ្ឍបណ្ដាផលិតផលពាក់ព័ន្ធនឹងសម្លៀកបំពាក់ប្រពៃណី Khmer បង្តើតកម្មវិធីបង្ហាញសំលៀកបំពាក់ លំហពិសោធន៍មុខរបរតម្បាញ ពិធីបុណ្យវប្បធម៌ និងផលិតផលទេសចរណ៍សហគមន៍៕

- សូមអរគុណអ្នកស្រី!

Hữu Thọ

 

 

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក