ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 02:50:50

ក្តីសង្ឃឹមចំពោះអាណត្តិថ្មីរបស់រណសិរ្សមាតុភូមិខេត្ត

រណសិរ្សមាតុភូមិ Việt Nam គឺជាកន្លែងប្រមូលផ្តុំកម្លាំងមហាសាមគ្គីភាពដ៏អស្ចារ្យ ជាកន្លែងបំផុសចលនាប្រពៃណី និងយុទ្ធនាការរីករាលដាលដល់គ្រប់តំបន់លំនៅដ្ឋាន។ តួនាទីនោះត្រូវបានបង្ហាញយ៉ាងច្បាស់បំផុតនៅកម្រិតមូលដ្ឋាន - ជាកន្លែងដែលរណសិរ្សអមដំណើររដ្ឋាភិបាល និងប្រជាជនក្នុងការដោះស្រាយបញ្ហាជាក់ស្តែងនៃជីវិត។ ចូលដល់អាណត្តិឆ្នាំ ២០២៥-២០៣០ កម្មាភិបាល សមាជិកបក្ស និងប្រជាជនគ្រប់មជ្ឈដ្ឋាននៅក្នុងខេត្ត Cà Mau បន្តដាក់ក្តីសង្ឃឹមរបស់ពួកគេលើការច្នៃប្រតិដ្ឋ ភាពជិតស្និទ្ធនឹងប្រជាជន និងប្រសិទ្ធភាពកាន់តែច្រើននៅក្នុងសកម្មភាពរបស់រណសិរ្សមាតុភូមិខេត្ត។

ព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានគណៈអភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau អនុប្រធានអចិន្ត្រៃយ៍សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត៖

"បង្កលក្ខណៈងាយស្រួលសម្រាប់សាសនានានាចូលរួមសកម្មភាពសង្គម"

ព្រះឧបជ្ឈាយ៍ Thạch Hà ។

"បច្ចុប្បន្ន ខេត្ត Cà Mau មានសាសនិកជនជិត ៧៥០ ពាន់នាក់ ស្រូបអត្រាប្រមាណ ២៩% នៃចំនួនប្រជាជនទូទាំងខេត្ត ។ ច្រើនឆ្នាំកន្លងមក ជនរួមជាតិបណ្តាសាសនាតែងពង្រីកស្មារតី “ជីវិតល្អ បវរសាសនា” សកម្មចូលរួមចលនាប្រឡងប្រណាំងស្នេហាជាតិ និងការងារមនុស្សធម៌ សប្បុរសធម៌ រួមដៃកសាងជីវភាពវប្បធម៌ និងជនបទថ្មី។ល។ ជនរួមជាតិសាសនា បានក្លាយជាកម្លាំងមួយដ៏សំខាន់ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជាតិនៅភូមិភាគទៀតផង។

ក្នុងអាណត្តិថ្មី អង្គការសាសនានានាសង្ឃឹមថា រណសិរ្សនឹងបន្តជាស្ពានតភ្ជាប់ដ៏គួរឱ្យទុកចិត្ត បង្កលក្ខណៈដើម្បីសាសនាបានរួមដំណើរជាមួយជនជាតិ ពង្រីកថែមទៀតនូវតម្លៃវប្បធម៌ និងសីលធម៌ដ៏ល្អប្រសើរ ។ ទន្ទឹមនឹងនោះ សង្ឃឹមថារណសិរ្សនឹងផ្លាស់ថ្មីគ្រប់យ៉ាងនូវវិធីសាស្ត្រធ្វើសកម្មភាព បង្កើនការជួបសន្ទនា ស្តាប់មតិយោបល់របស់ជនរួមជាតិសាសនាជាមិត្ត និងប្រជាពុទ្ធបរិស័ទ។ បង្កលក្ខណៈងាយស្រួលដើម្បីសាសនានានាចូលរួមសកម្មភាពមនុស្សធម៌ សប្បុរសធម៌ រួមចំណែកកសាងជីវភាពសាមគ្គី មនោសញ្ចេតនា និងសុខសាន្តនៅ Cà Mau" ។

អ្នកស្រី Ngô Như Ý  ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ Châu Thới៖

"ផ្លាស់ថ្មីវិធីសាស្ត្រប្រតិបត្តិ និងចាត់តាំងចលនា"

អ្នកស្រី Ngô Như Ý ។

"អាណត្តិថ្មីបើកចេញនូវឱកាស ទន្ទឹមនឹងនោះក៏ដាក់ចេញនូវការសាកល្បងមិនតិចផងដែរ ដូចជា៖ តម្រូវការផ្លាស់ថ្មីវិធីសាស្ត្រចលនា អនុវត្តបច្ចេកវិទ្យាក្នុងសកម្មភាពរបស់រណសិរ្ស លើកកម្ពស់គុណភាពកងជួរ ជំរុញតួនាទីរបស់អង្គការសមាជិក បើកទូលាយបណ្តាញទទួលមតិយោបល់របស់បងប្អូនប្រជាជនដែលផ្តោតលើបរិស្ថានឌីជីថល រក្សាផែនមហាសាមគ្គីក្នុងបរិបទសង្គមមានការប្រែប្រួល។ល។

ចំពោះមុខនៃការសាកល្បងទាំងនោះ សង្ឃឹមថាអាណត្តិថ្មី រណសិរ្សមាតុភូមិខេត្តនឹងមានការផ្លាស់ថ្មីជាក់ស្តែង ចាប់ពីវិធីសាស្ត្រប្រតិបត្តិ រហូតដល់ការចាត់តាំងចលនា។ ទន្ទឹមនឹងនោះ កម្មាភិបាលរណសិរ្សត្រូវបានបណ្តុះបណ្តាលត្រឹមត្រូវតាមក្បួនខ្នាត លើកកម្ពស់សមត្ថភាពត្រួតពិនិត្យ និងផ្តល់យោបល់ ។ ប្រពៃណីចលនាប្រឡងប្រណាំង និងការចលនាផ្សេងៗក៏បានបន្តពង្រីកប្រសិទ្ធភាព ។ ជាពិសេស ភាពជិតដិតប្រជាជន និងការស្តាប់យករបស់កងជួរកម្មាភិបាលរណសិរ្សពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន នឹងរួមចំណែកនាំមកនូវទំនុកចិត្ត ការស្រុះចិត្តរបស់ប្រជាជន រួមចំណែកក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់ខេត្ត Cà Mau" ។

បណ្តាទំនុកចិត្ត និងក្តីសង្ឃឹមរបស់ព្រះឧបជ្ឈាយ៍ Thạch Hà ព្រមទាំងអ្នកស្រី Ngô Như Ý និយាយដោយឡែក កម្មាភិបាល បក្ខជន និងប្រជាជនក្នុងខេត្តនិយាយរួម ចំពោះគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau អាណត្តិថ្មី គឺជាប្រភពកម្លាំងចលករដើម្បីរណសិរ្សបន្តខិតខំផ្លាស់ថ្មី និងលើកកម្ពស់ប្រសិទ្ធភាពសកម្មភាព ម្ចាស់ការជាងទៀតក្នុងការចូលរួមកសាងបក្ស រដ្ឋអំណាច និងប្រព័ន្ធនយោបាយ ។ លើមូលដ្ឋាននៃការសាមគ្គី មនោសញ្ចេតនា និងការទទួលខុសត្រូវ រណសិរ្សមាតុភូមិខេត្តនឹងបន្តអះអាងតួនាទីជាស្ពានតភ្ជាប់ដ៏រឹងមាំ រួមដំណើរជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ កសាងភូមិភាគអភិវឌ្ឍន៍ប្រកបដោយចីរភាព ទំនើប និងសម្បូរអត្តសញ្ញាណ៕

Huyền Trang - Duyên Hải

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក