ទូរស័ព្: 0274 383 347
ពុធ, 10-6-26 19:00:44

សុខសាន្តចិត្តក្នុងផ្ទះមហាសាមគ្គី

យល់ច្បាស់ពីបំណងប្រាថ្នាចង់បានផ្ទះនៅរបស់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបលំបាកអំពីផ្ទះនៅ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានសកម្មចលនាស្ថាប័ន អង្គភាព និងសប្បុរសជន រួមដៃគ្នាកសាងផ្ទះមហាសាមគ្គី ។ ផ្ទះថ្មីមួយខ្នងដែលបានសាងសង់ឡើង គឺជាការបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រពៃអំពីមនោសញ្ចេតនានៃទឹកចិត្តមនុស្សធម៌ ចំណងសាមគ្គីភាពជិតស្និទ្ធក្នុងសហគមន៍ ជួយឱ្យគ្រួសារជួបលំបាកមានផ្ទះនៅនឹងនរ។

លោក Sơn Kiệm ទន្ទឹងរង់ចាំផ្ទះឆាប់សាងសង់រួចរាល់។

រសៀលថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥ នៅលើភូមិសាស្ត្រសង្កាត់ Hiệp Thành មានភ្លៀងធ្លាក់ខ្លាំង និងខ្យល់កួចធំ បណ្តោយឱ្យខូចខាតផ្ទះចំនួន ៩ ខ្នងរបស់ប្រជាជនក្នុងតំបន់។ ក្នុងនោះ ផ្ទះរបស់គ្រួសារលោក Sơn Kiệm និងអ្នកមីង Sơn Thị Bó នៅអនុសង្កាត់ Giồng Giữa A ត្រូវខ្យល់បោកបក់របើកដំបូលស័ង្កសី ទ្រុឌទ្រោម ប្រឈមនឹងហានិភ័យបាក់រលំ ។

លោក Sơn Kiệm បានចែករំលែកថា ពីមុនមកគ្រួសាររស់នៅដោយរបរដាំដុះ សេដ្ឋកិច្ចជួបលំបាកខ្លាំង ផ្ទះក៏ត្រូវទ្រុឌទ្រោមជាច្រើនឆ្នាំហើយដែរ ប៉ុន្តែប្ដីប្រពន្ធរបស់លោកមិនមានលទ្ធភាពជួសជុល ឬសាងសង់ថ្មីឡើយ ។ នៅពេលខ្យល់បោកបក់កន្លងហើយ ដំបូលស័ង្កសីទាំងស្រុងបានប៉ើងទៅអស់ ផ្ទះត្រៀមនឹងបាក់ទៀតផង។ ក្រោយហេតុការណ៍នេះ ថ្នាក់ដឹកនាំមូលដ្ឋានបានចុះមកចែករំលែក លើកទឹកចិត្ត និងឧបត្ថម្ភគ្រួសារនូវផ្ទះមហាសាមគ្គីមួយខ្នងទាន់ពេល។ ក្រៅពីជួលជាង បងប្អូនអ្នកជិតខាងក៏បានរួមដៃគ្នាជួយ ដូច្នេះផ្ទះជិតនឹងសាងសង់រួចរាល់ ជួយឱ្យគ្រួសារមានទីជម្រកស្នាក់នៅរឹងមាំ។

លោក Sơn Kiệm បានសម្តែងក្តីរំភើបថា៖ "ពេលបានដំណឹងថាផ្ទះរបស់ខ្ញុំត្រូវខ្យល់កួចធ្វើឱ្យខូចខាតធ្ងន់ធ្ងរ ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ បានចុះមកសាកសួរ និងឧបត្ថម្ភថវិកាសាងសង់ផ្ទះទាន់ពេលវេលា។ ខ្ញុំពិតជារំភើបចិត្តយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់មូលដ្ឋាន និងបងប្អូនអ្នកជិតខាង នេះគឺជាកម្លាំងចលករដើម្បីយើងខ្ញុំជំនះការលំបាក ស្ងប់ចិត្តពលកម្មផលិតកម្ម និងឈានឡើងក្នុងជីវិត" ។

ស្រដៀងនឹងគ្រួសារលោក Sơn Kiệm ដែរ ក្នុងរដូវភ្លៀងឆ្នាំនេះ គ្រួសារដែលមានសមាជិក ៧ នាក់របស់លោក NguyễN Văn Nguyên អាយុ ៦៧ ឆ្នាំ នៅអនុសង្កាត់ Nhà Mát លែងព្រួយបារម្ភទៀតហើយ ពេលត្រូវរស់នៅក្នុងផ្ទះកម្រិតទី ៤ ដែលទ្រុឌទ្រោម សើមដោយលិចទឹក និងភ្លៀងជះខ្យល់ចូល ព្រោះបានសង្កាត់ជំនួយឧបត្ថម្ភផ្ទះថ្មី ។ គ្មានដីផលិត ពីមុនលោក Nguyên ធ្វើជាជំនួយការជាងសំណង់ និងធ្វើសន្តិសុខដើម្បីចិញ្ចឹមគ្រួសារ ឥឡូវចាស់ជរា ហើយមានជំងឺប្រចាំកាយ មិនអាចធ្វើការងារធ្ងន់បាន រាល់ការចំណាយក្នុងជីវភាពរំពឹងលើរបរ នេសាទនៅសមុទ្ររបស់កូនប្រុស។ ទោះជាខិតខំសន្សំសំចៃ ប៉ុន្តែជីវភាពនៅតែខ្វះមុខខ្វះក្រោយ ដូច្នេះជាច្រើនឆ្នាំមកនេះ គ្រួសារមិនមានលទ្ធភាពជួសជុលផ្ទះដែលទ្រុឌទ្រោមនោះឡើយ ។ ផ្តើមពីថវិកាឧបត្ថម្ភកសាងផ្ទះមហាសាមគ្គី រួមជាមួយប្រាក់ដែលសាច់ញាតិឱ្យខ្ចីបន្ថែម គ្រួសារលោក Nguyên ឥឡូវមានផ្ទះរឹងមាំដើម្បីរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយសុខសាន្ត ។

លោក Nguyễn Văn Nguyên (ស្តាំ) រួមជាមួយគ្រួសារនៅក្បែរផ្ទះមហាសាមគ្គីដែលបានគណៈកម្មាធិការរណសិរ្សមាតុភូមិសង្កាត់ Hiệp Thành និងរដ្ឋអំណាចភូមិភាគឧបត្ថម្ភ។

យោងតាមលោកស្រី Ngô Yến Nhiên ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានឱ្យដឹង៖ ពីដើមឆ្នាំ ២០២៥ មកដល់ពេលនេះ អង្គភាពបានចលនាសាងសង់ និងបញ្ចប់ផ្ទះមហាសាមគ្គីចំនួន ១៨ ខ្នង ជូនដល់គ្រួសារក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រ និងគ្រួសារជួបការលំបាកអំពីផ្ទះនៅ ។ ទន្ទឹមនឹងការឧបត្ថម្ភផ្ទះ អង្គភាពក៏បានឆ្លៀតប្រភពចលនាពីអង្គការ និងសប្បុរសជន ដើម្បីឧបត្ថម្ភសម្ភារៈប្រើប្រាស់ក្នុងជីវភាព សំណង់បន្ទាប់បន្សំ និងដើមទុនប្រកបរបរ។ល។ ក្នុងគោលបំណងជួយឱ្យគ្រួសារមានលក្ខខណៈអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិត ។

ផ្ទះមហាសាមគ្គីនីមួយៗដែលបានសាងសង់រួច និងប្រគល់ជូន មានន័យថាមានគ្រួសារមួយទៀតបានផ្ទះនៅលំនឹងល្អ និងកាត់បន្ថយការលំបាកក្នុងការរស់នៅ។ នោះមិនត្រឹមតែជាអំណោយជាក់ស្តែង និងប្រកបដោយអត្ថន័យមនុស្សធម៌យ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីជួយគ្នាក្នុងគ្រាក្រលំបាករបស់សហគមន៍ប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្ត បន្ថែមជំនឿ និងកម្លាំងចិត្តដើម្បីគ្រួសារក្រីក្រឈានឡើងទៀតផង៕

Tú Nguyên

Tags:

កសាងប្រជាស្វ័យត្រាណរឹងមាំ និងរីករាលដាល

ឆ្លងកាត់ដំណើរការកសាង ប្រយុទ្ធ និងវិវឌ្ឍរបស់ខ្លួន កងកម្លាំងប្រជាស្វ័យត្រាណតែងតែដើរតួនាទីស្នូលប្រចាំនៅមូលដ្ឋានក្នុងការការពារបក្ស រដ្ឋអំណាច ជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន។ ពង្រីកប្រពៃណីដ៏រុងរឿងនេះ ក្នុងរយៈប៉ុន្មានឆ្នាំកន្លង កងកម្លាំងប្រជាស្វ័យត្រាណឃុំ Hồng Dân តែងពង្រីកតួនាទីរបស់ខ្លួនជាស្នូលដ៏រឹងមាំ និងរីករាលដាលគ្រប់ទិសទី ឆ្លើយតបតម្រូវការយ៉ាងល្អពីមួយថ្ងៃទៅមួយថ្ងៃសម្រាប់ភារកិច្ចក្នុងដំណើរការថ្មី។

ភូមិស្រុកទំនើប ពោរពេញដោយអត្តសញ្ញាណ

ស្របតាមការអភិវឌ្ឍរបស់ខេត្ត តំបន់ដែលមានប្រជាជនខ្មែរស់នៅរច្រើនកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម។ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពទំនើប ស៊ីវិល័យ និងប្រកបដោយអត្តសញ្ញាណជាតិ។

ភាពរីករាយជាមួយលំនៅឋានថ្មី

ប៉ុន្មានឆ្នាំកន្លង គ្រួសារ Khmer ជាច្រើននៅក្នុងឃុំ Vĩnh Phước បានទទួលយកនូវក្តីសប្បាយរីករាយនៃការតាំងទីលំនៅថ្មីដ៏ធំទូលាយ និងរឹងមាំ។ ផ្ទះទាំងនេះ ត្រូវបានសាងសង់ដោយផ្តោតលើកម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម មិនត្រឹមតែជួយបងប្អូនប្រជាជនឱ្យមានស្ថិរភាពាងជីវិតរស់នៅរបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងសម្តែងពីការយកចិត្តទុកដាក់ និងការចែករំលែករបស់រដ្ឋអំណាចភូមិភាគ និងសហគមន៍ អ្នកដែលជួបលំបាកផងដែរ។

តភ្ជាប់សង្វាក់នៃក្តីមេត្តា

នៅតាមបណ្តាតំបន់ភូមិភាគមួយចំនួនក្នុងខេត្ត ស្ពានជនបទបានទ្រុឌទ្រោមបន្ទាប់ពីការប្រើប្រាស់រយៈពេលយូរ ប៉ុន្តែធនធានក្នុងស្រុកមានកម្រិតបានរារាំងការវិនិយោគលើការធ្វើឱ្យប្រសើរឡើង។ ផ្តើមពីនោះ ការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក៏ជួបការលំបាកផងដែរ។ ដោយយល់ឃើញដូច្នេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ គណៈអបាលវត្ត Kim Sơn នៅសង្កាត់ Hoà Thành ជាពិសេសព្រះតេជគុណ Thích Nữ Diệu Chánh អភិបាលរង និងជាប្រធានគណៈសប្បុរសធម៌សង្គម រួមជាមួយសាខាដូនជីនៃសមាគមព្រះពុទ្ធសាសនាខេត្ត Cà Mau ចៅអធិការវត្ត បានអនុវត្តដោយស្ងៀមស្ងាត់ក្នុងការ "តភ្ជាប់រវាងច្រាំងទន្លេ" ដោយកៀរគរប្រភពធនធានដើម្បីសាងសង់ស្ពាននៃក្តីមេត្តាសម្រាប់ប្រជាជននៅតំបន់ដាច់ស្រយាល។

ជនរួមជាតិសកម្មចូលរួមបណ្តាចលនាប្រឡងប្រណាំង

ពង្រីកស្មារតីសាមគ្គី និងឆន្ទៈខិតខំឈានឡើងដោយខ្លួនឯង បងប្អូនជនរួមជាតិភាគតិចនៅ Cà Mau តែងសកម្មចូលរួមបណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិ ជាពិសេសកម្មវិធីកសាងជនបទនិងការកាត់បន្ថយក្រចីរភាព។

ជំនួយសិស្សក្រីក្រទៅសាលា

ដើម្បីជំនួយឧបត្ថម្ភសិស្សក្រីក្រលំនឹងក្នុងការទៅសាលា និងបន្តសម្រេចក្តីស្រមៃរបស់ខ្លួន សម្រាប់អនាគត សម្ព័ន្ធយុវជនឃុំ Vĩnh Phước កំពុងអនុវត្តទម្រង់ "កូនចិញ្ចឹមរបស់សម្ព័ន្ធយុវជន"។

អភិវឌ្ឍកងជួរកម្មាភិបាលជាជនជាតិភាគតិច

ដោយមានប្រជាជនជាង ១៥៧ ពាន់នាក់ក្នុងចំណោម ២៨ ជនជាតិភាគតិច ស្រូបអត្រា ៦,៦%នៃចំនួនប្រជាជនទូទាំងខេត្ត។ Cà Mau បានបញ្ជាក់ច្បាស់កិច្ចការជនជាតិជាបញ្ហាយុទ្ធសាស្ត្រដ៏យូរអង្វែង និងមានសារៈសំខាន់ជាពិសេសក្នុងការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ ក្នុងដំណាក់កាល ២០២៦-២០៣០ ខេត្តនឹងផ្តោតលើការកសាង និងលើកកម្ពស់គុណភាពរបស់កងជួរកម្មាភិបាល និយោជិត អ្នករដ្ឋការដែលជាជនជាតិភាគតិចដើម្បីឆ្លើយតបតម្រូវការអភិវឌ្ឍស្ថានភាពថ្មី។

ធានាសន្តិសុខ និងសណ្តាប់ធ្នាប់តំបន់ឆ្នេរសមុទ្រ

មានទីតាំងស្ថិតនៅតំបន់ព្រំដែនសមុទ្រនៃនិរតីទិស ឃុំ Sông Đốc មានតួនាទីយ៉ាងសំខាន់ជាយុទ្ធសាស្ត្ររបស់ខេត្ត Cà Mau។ ដោយមានប្រជាជនរស់នៅច្រើន សកម្មភាពអាជីវកម្ម និងសេវាកម្មរីកចម្រើន និងចំនួនជនចំណាកស្រុក ព្រមទាំងកម្មករសេរីមួយចំនួនធំ ប្រឈមមុខនឹងហានិភ័យដែលអាចកើតមាននៃឧក្រិដ្ឋកម្ម និងគ្រោះសង្គម។ ដូច្នេះ ការធានាសន្តិសុខ និងសណ្តាប់ធ្នាប់ និងការរក្សាលំនឹងតំបន់គឺជាអាទិភាពដ៏ចម្បងដែលតែងត្រូវបានរដ្ឋអំណាចភូមិភាគយកចិត្តទុកដាក់យ៉ាងពិសេស។

ជីវភាពរស់នៅកាន់តែប្រសើរឡើង អាស្រ័យកម្មវិធីគោលដៅជាតិ

នៅឃុំ Hưng Hội ដែលជាតំបន់មានបងប្អូនជនជាតិ Khmer រស់នៅយ៉ាងកុះករ គោលនយោបាយនានាមកពីកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (ហៅកាត់ថាកម្មវិធី) កំពុងជ្រាបចូលទៅក្នុងជីវភាពរស់នៅជាបណ្តើរៗ ដោយនាំមកនូវការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត។ មិនត្រឹមតែជាគោលការណ៍នៅលើក្រដាសស្នាមប៉ុណ្ណោះទេ កម្មវិធីពិតជាបានក្លាយជាចំណុចបង្អែកដ៏ជាក់ស្តែង ជួយឱ្យគ្រួសារជាច្រើនជម្នះបាននូវការលំបាក និងមានមុខរបរចិញ្ចឹមជីវិតស្ថិរភាព។

នាំយកភាពងាយស្រួលឌីជីថលជូនជនរួមជាតិនៅ Khánh Lâm

“ឥឡូវនេះការចុះឈ្មោះសេវាសាធារណៈ មិនចាំបាច់ទៅសាលាឃុំទៀតទេ គឺមានភាពងាយស្រួលណាស់។ ខ្ញុំធ្វើបែបបទរដ្ឋបាលនៅលើទូរស័ព្ទ អ្វីដែលមិនច្បាស់ គឺបានបងៗនៅក្នុងក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍ ណែនាំយ៉ាងយកចិត្តទុកដាក់” នេះគឺជាការចែករំលែកដោយក្តីរីករាយរបស់លោក Trần Phil ភូមិលេខ ១៦ ឃុំ Khánh Lâm។

សហគ្រាស - ម៉ាក