ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 06:01:39

អភិរក្សសិល្បៈល្ខោនយូកេ

សិល្បៈល្ខោនយូកេ ជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ប្រជាជន Khmer Nam Bộ និយាយរួម ខេត្ត Cà Mau និយាយដោយឡែក។ ប៉ុន្មានឆ្នាំកន្លងមកនេះ ការអភិវឌ្ឍសង្គម និងការផ្លាស់ប្តូរខាងជីវភាពរស់នៅ ព្រមទាំងការរួមបញ្ចូលគ្នាបានធ្វើឱ្យទម្រង់សិល្បៈនេះសាបរលាបបន្តិចម្តងៗ ដូច្នេះហើយពិតជាចាំបាច់ខ្លាំងណាាស់សម្រាប់ការរួមកម្លាំងរបស់សង្គមទាំងមូល ដើម្បីការពារបេតិកភណ្ឌវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិ Khmer។

ឈុតមួយនៃការសម្តែងល្ខោនយូកេរបស់ក្រុមសិល្បៈ Khmer ខេត្ត។

អនុវត្តគម្រោងទី ៦ "អភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ប្រពៃណីដ៏ល្អរបស់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍" ស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ជនជាតិភាគតិច និងតំបន់ភ្នំ ដំណាក់កាល ២០២១-២០២៥ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានសហការជាមួយក្រុមសិល្បៈ Khmer ខេត្ត រៀបចំវគ្គបណ្តុះបណ្តាលជាច្រើន និងបំបន៉នខាងទេពកោសល្យជំនាញ បង្រៀនវប្បធម៌អរូបីដល់ប្រជាជន Khmer នៅក្នុលើភូមិសាស្ត្រខេត្ត ដែលក្នុងនោះមានសិល្បៈល្ខោនយូកេ Khmer Nam Bộ ផងដែរ។

លោក Hữu Trung ប្រធានក្រុមសិល្បៈ Khmer ខេត្ត បានមានប្រសាសន៍ថា៖ “ក្រុមសិល្បៈ Khmer មិនត្រឹមតែជាអង្គភាពសម្តែងប៉ុណ្ណោះទេ ថែមទាំងជា “ស្ពាន” ដើម្បីបំផុសគំនិត និងផ្សព្វផ្សាយមោទនភាពខាងវប្បធម៌ជាតិផងដែរ។ តាមរយៈការសម្តែងនៅតាមភូមិស្រុក ការដោះដូរនៅតាមអាគារវប្បធម៌ជាដើម និងវគ្គបណ្តុះបណ្តាល យើងមិនត្រឹមតែបានរួមកម្លាំងក្នុងការលើកកម្ពស់ចំណេះដឹងខាងវិស័យវប្បធម៌ និងទេសចរណ៍ប៉ុណ្ណោះទេ ថែមទាំងបង្រៀន និងបង្កើតចំណង់ចំណូលចិត្ត និងការទទួលខុសត្រូវក្នុងការអភិរក្សតម្លៃសិល្បៈជនជាតិ ដើម្បីឱ្យខ្លឹមសារវប្បធម៌ទាំងនោះបន្តរស់នៅជារៀងរហូតក្នុងជីវិតរស់នៅនៃសម័យទំនើប រួមចំណែកពង្រឹងជម្រៅខាងស្មារតីវិញ្ញាណរបស់ប្រជា ជនក្នុងខេត្តនិយាយដោយឡែក ក៏ដូចជាការអភិរក្ស និងបន្តផ្សព្វផ្សាយអត្តសញ្ញាណជាតិផងដែរ។

យោងតាមបណ្តាថ្នាក់ហ្វឹកហ្វឺនខាងសិល្បៈល្ខោនយូកេ មិនត្រឹមជួយបំប៉នខាងចំណេះដឹងខាងវប្បថម៌នោះទេ ថែមទាំងបានរួមចំណែកស្តារឡើងវិញនូវទេពកោសល្យស្រឡាញ់ជាតិទៀតផង។

សកម្មភាពនៃការអភិរក្សសិល្បៈល្ខោនយូកេ Khmer ដែលស្ថិតក្នុងគម្រោងទី ៦ គឺជាការខិតខំប្រឹងប្រែងដ៏អស់ពីចិត្តសម្រាប់ការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ Khmer ជួយយុវជនជំនាន់ក្រោយឱ្យយល់ និងកាន់តែស្រឡាញ់ប្រពៃណីជាតិខ្លាំងថែមទៀត រួមចំណែកការពារបេតិកភណ្ឌវប្បធម៌ បង្កើនសាមគ្គីភាព និងអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ជនរួមជាតិ Khmer៕

Danh Điệp

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក