ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:36

អភិវឌ្ឍក្រុម និងក្លឹបសិល្បៈ Khmer

ក្នុងលក្ខណៈនៅជួបការលំបាកជាច្រើនខាងថវិកា និងការប្រមូលផ្តុំកម្លាំង ប៉ុន្តែសកម្មភាពសិល្បៈនៅតាមវត្តអារាម Khmer ក្នុងខេត្ត នៅតែរក្សាបានភាពផុសផុល។ ដោយកម្លាំងស្នូលគឺយុវវ័យ ការបង្កើតនិងអភិវឌ្ឍក្រុមសិល្បៈ មិនត្រឹមតែកសាងបានកម្លាំងសម្រាប់ស្នងបន្តវេន ថែរក្សាតម្លៃវប្បធម៌ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងបង្កើតលិតផល ដ៏ពិសេសដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ទៀតផង។

ក្រុមស្គរឆៃយ៉ាំវត្តអណ្តូងចេក ទាក់ទាញយុវវ័យចូលរួមយ៉ាងច្រើនកុះករ។

មុនពិធីបុណ្យទាននីមួយៗរបស់ជនរួមជាតិ Khmer វត្តអណ្តូងចេក ឃុំ Vĩnh Mỹ ក៏បានក្លាយជាទីកន្លែងជួបជុំរបស់ប្អូនៗយុវវ័យ ដែលមានចំណង់ចំណូលចិត្តស្រឡាញ់ខាងឧបករណ៍ភ្លេង និងរបាំ Khmer។ បរិយាកាសស្ងប់ស្ងាត់នៃវត្តអារាម បានជំនួសដោយសម្លេងស្គរ សម្លេងភ្លេងដ៏ពិរោះរណ្តំនៅពេលដែលកំពុងហាត់សម។ សមាជិកក្រុមសិល្បៈ អ្នកខ្លះនៅជាសិស្ស អ្នកខ្លះជាប់រវល់ប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ប៉ុន្តែសុទ្ធតែមានក្តីស្រឡាញ់រួមចំពោះសិល្បៈប្រពៃណី។

នៅទីនេះ ប្អូនៗយុវវ័យបានទទួលការណែនាំនូវចង្វាក់របាំជាមូលដ្ឋាន ដូចជា៖ រាំវង់ សារ៉ាវ៉ាន់ បន្ទាប់ពីចេះស្ទាត់ទើបបន្តរៀនរាំរបាំបច្ចេកទេសខ្ពស់ជាង។ មកទល់ពេលនេះ វត្តបានបង្កើតក្រុមសិល្បៈជាច្រើន ដូចជា៖ ក្រុមរាំវង់ ក្រុមស្គរឆៃយ៉ាំ ក្រុមភ្លេងពិណពាទ្យ ក្រុមចម្រៀង។ល។ ទោះបីជាមានទ្រង់ទ្រាយតូច និងពេលខ្លះការប្រជុំជីវភាពអាក់ខានក្តី ប៉ុន្តែនេះជាការខិតខំប្រឹងប្រែងយ៉ាងធំរបស់វត្ត អណ្តូងចេក សម្រាប់ក្នុងការអភិរក្សតម្លៃវប្បធម៌ជនជាតិផងដែរ។

ក្រុមភ្លេងពិណពាទ្យនារីវត្ត កាយខ្វាង (Dì Quán) ហាត់សមបម្រើពិធីបុណ្យទាន។

ប្អូន Dư Thanh Xuân សមាជិកក្រុមស្គរឆៃយ៉ាំ បានឱ្យដឹង៖ "ប្អូនតែងតែដាស់អារម្មណ៍ខ្លួនឯងរាល់ពេលបានរួមសកម្មភាពជាមួយក្រុម។ ប្អូនស្រឡាញ់ប្រភេទសិល្បៈប្រជាប្រិយនេះ ព្រោះកាយវិការពិសេស និងមានអត្ថន័យផ្ញើនូវពាក្យជូនពរដល់ភូមិស្រុក។ ប្អូនមានមោទនភាពណាស់ ពេលបានសម្តែងក្នុងពិធីបុណ្យទានរបស់នៅវត្តអណ្តូងចេក និងវត្ត Khmer ដទៃទៀតក្នុងខេត្ត"។

វត្តកាយខ្វាង (Dì Quán) ឃុំ Ninh Quới ក៏ជាអង្គភាពមានចលនាសិល្បៈអភិវឌ្ឍខ្លាំង ក្នុងនោះផ្តោតលើការកសាងក្រុមដែលមានទេពកោសល្យវ័យក្មេង។ ជាពិសេស វត្តបានបង្កើតនិងអភិវឌ្ឍក្រុមភ្លេងពិណពាទ្យដោយសមាជិកសុទ្ធតែជាប្អូនៗនារី។ ទោះបីអាយុនៅក្មេងក្តី ប៉ុន្តែសមាជិកមានបច្ចេកទេសលេងភ្លេងបានល្អគួរសម ធ្លាប់ទទួលបានរង្វាន់ខ្ពស់ក្នុងមហោស្រពភ្លេងពិណពាទ្យថ្នាក់ខេត្តទៀតផង។

ក្រុមសិល្បៈវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành ចូលរួមសម្តែងបម្រើភ្ញៀវទេសចរណ៍។

ប្អូន Danh Thị Ngọc Mai សមាជិកក្រុមភ្លេងពិណពាទ្យនារីវត្ត កាយខ្វាង (Dì Quán) បានចែករំលែកថា៖ "ដំបូងឡើយប្អូនចូលរួមព្រោះចូលចិត្តរាំច្រៀង។ បន្ទាប់ពីបានចូលរួមមួយរយៈប្អូនបានសាកល្បងជាមួយភ្លេងពិណពាទ្យហើយកាន់តែស្រឡាញ់ថែមទៀត។ មកទល់ពេលនេះ ប្អូនលេងបានច្រើនបទដែរ និងតែងបានចូលរួមសម្តែងក្នុងពិធីបុណ្យទាននៅវត្ត"។

ការអភិវឌ្ឍនៃក្រុមសិល្បៈ Khmer បានរួមចំណែកអនុវត្តមានប្រសិទ្ធភាពនូវគម្រោងទី ៦ ស្តីពីការអភិរក្ស និងពង្រីកតម្លៃវប្បធម៌ល្អប្រសើររបស់ជនរួមជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ តាមរយៈនោះបង្កើតបន្ថែមផលិតផលវប្បធម៌ដ៏ពិសេសដោយឡែក ព្រមទាំងជំរុញវិស័យទេសចរណ៍ Khmer ឱ្យកាន់តែអភិវឌ្ឍស្ថេរភាព៕

Hữu Thọ

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក