ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 06:01:40

ប្រភពធនធានសម្រាប់ការអភិវឌ្ឍទេសចរណ៍

ប្រព័ន្ធវត្តអារាម Khmer ទាំងឡាយបានចាត់ទុកជាស្ថាប័នវប្បធម៌ដ៏ពិសេស និងជាទីកន្លែងដែលប្រមូលផ្តុំការជំនឿ សិល្បៈ និងបញ្ញាប្រជាប្រិយរបស់បងប្អូនជនជាតិ Khmer។ មិនត្រឹមមានតួនាទីជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពសហគមន៍ប៉ុណ្ណោះទេ វត្ត Khmer ទាំងឡាយនៅខេត្ត Cà Mau ជាមួយតម្លៃវប្បធម៌ និងស្ថាបត្យកម្មដ៏ល្អឯក ថែមទាំងជាសក្តានុភាពសម្រាប់អភិវឌ្ឍប្រភេទទេសចរណ៍ជំនឿផ្លូវចិត្ត និងសិក្សាស្វែងយល់ទៀតផង។

ជ្រុងមួយនៃស្ថាបត្យកម្មដ៏ល្អឯក និងលក្ខណៈពិសេសរបស់ជនជាតិ Khmer នៅវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành។

វត្ត Khmer ទាក់ទាញភ្ញៀវទេសចរណ៍អាស្រ័យដោយជម្រៅនៃវប្បធម៌ និងស្ថាបត្យកម្មដ៏ល្អឯក។ ដំបូលព្រះវិហារដ៏ខ្ពស់ត្រដែត ព្រះពុទ្ធបដិមាដ៏ស្កឹមស្កៃ ពន្លឺពណ៌មាសភ្លឺចិញ្ចាច រួមទាំងក្បាច់ចម្លាក់ដែលនាំមកនូវសញ្ញាសម្គាល់។ល។ ទាំងអស់នេះហើយបានបង្កើតជាលំហមួយដ៏ស័ក្តិសិទ្ធិផង និងស្រស់ស្កឹមស្កៃផង។ គ្រប់វត្ត Khmer នីមួយៗប្រៀបបានដូចជា “សារមន្ទីរផ្នែកខាងសិល្បៈ” ជាកន្លែងរក្សានូវស្ថាបត្យកម្ម និងស្លាកស្នាមវប្បធម៌ Khmer គ្រប់សម័យកាល ហើយបានក្លាយជាចំណុចលេចធ្លោដោយឡែកក្នុងដំណើរការសិក្សាស្វែងយល់អំពីខេត្ត Cà Mau ទៀតផង។

ភ្ញៀវទេសចរណ៍មកទស្សនាវត្ត Khmer មិនត្រឹមតែដើម្បីគយគន់ខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងស្វែងរកភាពសុខសាន្តកណ្តាលលំហអាវកាសដ៏ស្ងប់ស្ងាត់។ បងស្រី Đỗ Mỹ Ngọc ជាភ្ញៀវទេសចរណ៍មកពីខេត្ត Ninh Bình មានប្រសាសន៍៖ “ខ្ញុំចាប់អារម្មណ៍បំផុតចំពោះរបៀបដែលបងប្អូនប្រជាជន និងព្រះសង្ឃគ្រប់ព្រះអង្គដែលបានរក្សាវប្បធម៌ក្នុងរាល់សកម្មភាពនៃការរស់របស់ខ្លួន។ វត្តមិនត្រឹមតែមានលក្ខណៈស្អាតនោះទេ តែរាល់ក្បាច់ចម្លាក់នីមួយៗ រួមទាំងស្នូរស្គរជ័យ បទភ្លេងពិណពាទ្យក៏សុទ្ធតែបានរៀបរាប់នូវរឿងរ៉ាវមួយៗផងដែរ”។

មានយុវជនមួយក្រុមដែលមកពីទីក្រុង Hồ Chí Minh បានចែករំលែកពីអារម្មណ៍របស់ខ្លួនថា៖  “ប្លែក តែជិតស្និទ្ធ” ពេលដែលខ្លួនបានរួមបញ្ចូលអារម្មណ៍ក្នុងបរិយាកាសនៃពិធីបុណ្យ និងភាពរាក់ទាក់របស់សហគមន៍ជនជាតិ Khmer ។

ចំណុចពិសេស វត្ត Khmer ទាំងឡាយមានតួនាទីក្នុងការអប់រំដ៏សំខាន់។ នៅទីនេះ ក្មេងៗគ្រប់ជំនាន់បានអក្សរ និងប្រភេទសិល្បៈ៖ របាំ ភ្លេងពិណពាទ្យ។ល។ ជួយលើកស្ទួយវប្បធម៌ប្រពៃណី Khmer ទទួលបានការអភិរក្សក្នុងជីវភាពបច្ចុប្បន្ន។ អាស្រ័យហេតុនេះ វត្តអារាមក៏ក្លាយជាប្រភពធនធានវប្បធម៌ដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍទេសចរណ៍ផងដែរ។

ប៉ុន្មានឆ្នាំជិតៗនេះ វត្ត Khmer ជាច្រើនតែងយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយបានបានមកទស្សនា ព្រមទាំងបង្ហាញពីតម្លៃវប្បធម៌ប្រពៃណី។ ភ្ញៀវទេសចរណ៍អាចចូលរួមគ្រប់បណ្តាពិធីបុណ្យចូលឆ្នាំថ្មី ភ្ជុំបិណ្ឌ សែនដូនតា អកអំបុក សំពះព្រះខែជាដើម និងអាចចូលរួមទស្សនាការសម្តែងស្គរឆៃយុំា ភ្លេងពិណពាទ្យ និងទស្សនាសិល្បសម្តែងសិល្បៈប្រជាប្រិយ។ ការគួបផ្សំរវាងជីវភាពជំនឿ និងបទពិសោធន៍ខាងវប្បធម៌ នាំមកនូវការទាក់ទាញបែបធម្មជាតិ និងការជាក់ស្តែងទៀតផង។

ព្រះវិហារវត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiếm Cán) សង្កាត់ Hiệp Thành ជាវត្តមួយក្នុងចំណោមវត្ត Khmer ដទៃទៀតដែលស្រស់ស្អាតបំផុតប្រចាំតំបន់។

ចំពោះភ្ញៀវទេសចរជាច្រើន ការដែលគួរឱ្យចងចាំបំផុតគឺបានសំណេះសំណាលជាមួយព្រះសង្ឃ រំលឹកឡើងវិញពីការរស់នៅរបស់សហគមន៍។ តាមរយៈរឿងរ៉ាវដ៏សាមញ្ញ ពួកគាត់យល់កាន់តែច្បាស់ថែមទៀតអំពីទស្សនវិជ្ជាខាងផ្លូវព្រះពុទ្ធសាសនាទក្ខិណានិកាយ និងរបៀបរស់នៅដ៏ស្លូតបូត និងការពាក់ព័ន្ធគ្នារវាងមនុស្សជាមួយធម្មជាតិ។ នេះជាមូលដ្ឋានដ៏សំខាន់ដើម្បីបង្កើតខាងវិស័យទេសចរណ៍វប្បធម៌ ជំនឿ មនុស្សធម៌ និងការស៊ីជម្រៅ។

វត្តទាំងឡាយថែមទាំងបានរក្សារបរប្រពៃណី ដែលធ្វើដោយដៃ មានដូចជា៖ ចម្លាក់ក្បាច់តាមជញ្ជាំង  ឆ្លាក់ឈើ ចាក់ពុម្ពរូបសំណាក និងរបរតម្បាញ។ល។ ជាធាតុផ្សំដ៏ចំណាប់អារម្មណ៍ ដើម្បីកសាងគម្រោងការខាងទេសចរណ៍ពិសោធន៍ សម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយអាចបានឃើញដោយផ្ទាល់ភ្នែកដែលសិល្បករយើងបង្កើតមុខរបរ ឬសាកល្បងធ្វើដោយផ្ទាល់ដៃ។

មានអ្នកជំនាញខាងវប្បធម៌ជាច្រើនបានវាយតម្លៃថា បើបានរៀបចំផែនការយ៉ាងសមស្រប ប្រព័ន្ធវត្តអារាម Khmer ទាំងឡាយអាចក្លាយជា “សម្ព័ន្ធវប្បធម៌-ជំនឿ” ដ៏វិសេសវិសាលរបស់ខេត្តកាម៉ាវ។ ចង់បានដូច្នោះ ទាមទារឱ្យមានការសហការរវាងរដ្ឋអំណាច គណៈកម្មការវត្ត​ និងប្រជាជនក្នុងការអភិរក្សស្ថាបត្យកម្ម ធ្វើឱ្យល្អប្រសើរឡើងខាងការណែនាំ កសាងផលិតផលទេសចរណ៍ដ៏ពិសេសដោយឡែករបស់ខ្លយន។ សំខាន់បំផុតគឺរក្សាបាននូវភាពសាមញ្ញ ស្មារតីរាក់ទាក់ ស្លូតបូត ដើម្បីឃាត់ដំណើរភ្ញៀវទេសចរជិតឆ្ងាយ៕

Kim Trúc

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក