ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:42

អ្នកតាជា "ទេវារក្ស" នៃភូមិស្រុក Khmer

មកដល់តំបន់ដីសណ្តរទន្លេគឺវឡុង ដែលជាទីកន្លែងមានបងប្អូន Khmer រស់នៅកុះករ ក្រៅពីវត្តអារាមដែលមានដំបូលកោងយ៉ាងត្រកាល យើងអាចងាយប្រទះឃើញនៅខ្ទមតូចៗដែលស្ថិតនៅយ៉ាងសាមញ្ញក្រោមម្លប់នៃដើមឈើធំៗនៅក្បាលភូមិ ឬកណ្តាលវាលស្រែស្ងាត់។ នោះគឺជាទីកន្លែងសណ្ឋិតរបស់ អ្នកតា ជាទេពថែរក្សាដ៏ជិតស្និទ្ធ និងមានរិទ្ធិអំណាចបំផុត ក្នុងផ្នត់គំនិតរបស់ប្រជាជនភូមិស្រុក។

រូបសំណាកអ្នកតា នៅឃុំ Hưng Hội។

ខុសពីរូបភាពព្រះពុទ្ធអង្គប្រកបដោយមេត្តាធម៌គង់លើបល្ល័ង្កឈូកក្នុងវត្ត អ្នកតា គឺជាអង្គទេពដីខាងធ្លី និងធម្មជាតិព្រៃភ្នំ។ ជំនឿបូជាអ្នកតា មានប្រភពចេញពីទស្សនៈ "វត្ថុទាំងឡាយសុទ្ធតែមានព្រលឹង" ពីបុរាណកាល ជាទីដែលមនុស្សស្វែងរកការតភ្ជាប់ដ៏ស័ក្តិសិទ្ធិជាមួយសភាវៈធម៌ទាំងឡាយ។ ចំណុចពិសេសគឺ ទំនៀមទម្លាប់បូជាអ្នកតាមានភាពសាមញ្ញណាស់។ រូបសំណាកសម្រាប់បូជាជួនកាលគ្រាន់តែជាដុំថ្មរលោង មានរាងពងក្រពើ ឬមូល ដែលបានប្រជាជនគោរពដាក់តាំងនៅលើអាសនៈ។ ដុំថ្មទាំងនោះតំណាងឱ្យភាពរឹងមាំ និងជាបារមីដែលកកើតឡើងពីដី និងមេឃឆ្លងកាត់រាប់ពាន់ឆ្នាំ។

ខ្ទមអ្នកតា នៅភូមិ Đay Tà Ni ឃុំ Hưng ខេត្ត Hội Cà Mau។

ចំពោះបងប្អូនជនជាតិ Khmer អ្នកតាមានតួនាទីសំខាន់ណាស់ក្នុងជីវភាពប្រចាំថ្ងៃ។ បើព្រះពុទ្ធសាសនា នាំមនុស្សទៅរកការរំដោះទុក្ខ និងះនាគតជាតិនោះ អ្នកតាវិញ គឺជាអ្នកមើលការខុសត្រូវរឿងបច្ចុប្បន្ន៖ ពីភ្លៀងក្តៅ ផលដំណាំ រហូតដល់សុខភាព។ ជារៀងរាល់ឆ្នាំ មុនពេលឈានចូលរដូវបង្កបង្កើនផល (ប្រហែលខែចែត្រ ឬខែពិសាខ) តាមភូមិស្រុកតែងរៀបចំពិធីបុណ្យឡើងអ្នកតាយ៉ាងអ៊ូអរ ដើម្បីសុំទឹកភ្លៀង ផលដំណាំល្អប្រសើរ និងជីវភាពសុខសាន្ត។

មិនត្រឹមតែផ្សារភ្ជាប់នឹងផលិតកម្មកសិកម្មប៉ុណ្ណោះទេ អ្នកតា ថែមទាំងបានចាត់ទុកជា "ចៅក្រម" ដ៏យុត្តិធម៌ក្នុងជីវភាពសីលធម៌ទៀតផង។ ជនជាតិ Khmer មានជំនឿថា អ្នកតា ពូកែស័ក្តិសិទ្ធិណាស់ បែងចែកបុណ្យបាបច្បាស់លាស់ រាល់ពាក្យសម្បថ ការសន្យានៅមុខខ្ទមអ្នកតា បានចាត់ទុកជាការប្តេជ្ញាចិត្តដ៏ពិសិដ្ឋបំផុត ដាស់តឿនមនុស្សឱ្យរស់នៅស្មោះត្រង់ ត្រឹមត្រូវ និងរក្សាពាក្យសច្ចៈ។

ពិធីថ្វាយអ្នកតា នៅភូមិ Cái Giá ឃុំ Hưng Hội ខេត្ត Cà Mau

ឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ទំនៀមទម្លាប់បូជាអ្នកតា នៅតែដើរទន្ទឹមគ្នាយ៉ាងរឹងមាំជាមួយព្រះពុទ្ធសាសនាទក្ខិណានិកាយ។ នោះមិនត្រឹមតែជាជំនឿប៉ុណ្ណោះទេ ថែមទាំងជាខ្សែចំណងផ្លូវចិត្តដ៏រឹងមាំដែលផ្សារភ្ជាប់សហគមន៍ ដាស់តឿនកូនចៅ Khmer ជំនាន់ក្រោយអំពីការដឹងគុណចំពោះផែនដី និងធម្មជាតិ៕

Đờ Ni - Minh Khánh

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក