មកកាន់តំបន់ Nam Bộ បើមានឱកាសចូលរួមពិធីមង្គលការ ពិធីស្តីដណ្តឹង ឬព្រឹត្តិការណ៍សំខាន់ៗរបស់បងប្អូនជនរួមជាតិ Khmer ភ្ញៀវពិតជាចាប់អារម្មណ៍នឹងប្រភេទនំដែលមានពណ៌ដ៏ស្រស់ឆើតឆាយ និងចម្លែកភ្នែក ដែលបានរៀបតុបតែងយ៉ាងល្អប្រណិតនៅលើអាសនៈដូនតា នោះគឺនំខ្ញី។

ក្នុងជីវភាពវប្បធម៌ Khmer នំខ្ញីមិនមែនជាអាហារសម្រន់ទេ តែជារណ្តាប់សក្ការៈដ៏ស័ក្តិសិទ្ធិក្នុងឱកាសសំខាន់ៗ ពិសេសគឺពិធីមង្គលការ ពិធីស្តីដណ្តឹង។
មូលហេតុដែលហៅថានំខ្ញី មិនមែនដោយសារនំមានរសជាតិហឺរដូចខ្ញីនោះទេ គឺដោយសាររូបរាងដូចមើមខ្ញីចាស់ដែលមានបំណែកច្រើន ធ្វើឡើងដោយដៃដ៏ប៉ិនប្រសប់របស់អ្នកម្តាយនិងបងៗស្ត្រី។ គ្រឿងផ្សំធ្វើនំសាមញ្ញមានតែម្សៅដំណើប ពងមាន់កូរឱ្យឡើង និងស្ករស។ ប៉ុន្តែដើម្បីបង្កើតបាននំដែលស្រួយ ឡើងប៉ោងពណ៌លឿងទុំ ទាមទារភាពអត់ធ្មត់ និងផ្ចិតផ្ចង់។
នំខ្ញីបានតុបតែងដូចជាដើមផ្កាកំពុងរីកស្គុសស្គាយ សមរម្យផង ត្រចះត្រចង់ផង។។
ក្នុងជីវភាពវប្បធម៌ Khmer នំខ្ញីមិនមែនជាអាហារសម្រន់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាគ្រឿងរណ្តាប់ដ៏ស័ក្តិសិទ្ធិសម្រាប់ក្នុងពិធីសំខាន់ៗ ជាពិសេសគឺពិធីមង្គលការ។ ក្នុងថ្ងៃសិរីសួស្តីនេះ នំខ្ញីមិនដាក់ដាច់ដោយឡែកលើចានទេ នំដែលស្រស់ស្អាតបំផុតបានជ្រើសរើសដោតនឹងចង្កាក់ឫស្សីស្រួច រួចដោតជុំវិញបង្គោលឈើមូល ដែលតុបតែងក្រដាសពណ៌អមដោយក្បាច់ក្បូរ។ មើលពីចម្ងាយ ប្រាសាទនំខ្ញីដូចជាដើមផ្កាកំពុងរីកស្គុសស្គាយ មានភាពថ្លៃថ្នូផង និងកាន់តែត្រចះត្រចង់ផងដែរ។
វត្តមានរបស់នំខ្ញីក្នុងថ្ងៃមង្គលការ បានផ្តល់មកនូវអត្ថន័យមនុស្សជាតិយ៉ាងជ្រាលជ្រៅ។ រូបរាងមើមខ្ញីដែលមានបំណែកច្រើន តំណាងឱ្យក្តីប្រាថ្នាអំពីការកកើតកូនចៅ ពូជពង្សវង្សត្រកូលដ៏រុងរឿង។
ដើម្បីបង្កើតបាននំដែលស្រួយ ឡើងប៉ោងពណ៌លឿងទុំ ទាមទារភាពអត់ធ្មត់ និងផ្ចិតផ្ចង់។
ពិសេសជាងនេះទៅទៀត ជនជាតិ Khmer ខ្ចីបានរូបភាពមើមខ្ញី ដើម្បីផ្ញើនូវទស្សនវិជ្ជាអំពីមនោសញ្ចេតនាប្តីប្រពន្ធ ដូចពាក្យកាព្យរបស់ជនជាតិ Việt Nam៖ " ដៃកាន់ចានអំបិលពែងខ្ញី/ ខ្ញីហឺរអំបិលប្រៃ សូមកុំភ្លេចគ្នា)។ រសជាតិផ្អែមនៃស្រទាប់ស្ករខាងក្រៅនំ តំណាងឱ្យសុភមង្គលដំបូង រីឯរូបរាង "មើមខ្ញី" គឺជាសាររំលឹកដល់គូស្វាមីភរិយាថ្មោងថ្មីអំពីការស្មោះត្រង់ ភក្តីភាព ត្រៀមខ្លួនរួមគ្នាចែករំលែករាល់ភាពល្វីងជូរចត់ ប្រៃផ្អែមលើផ្លូវជីវិត ដើម្បីឱ្យមនោសញ្ចេតនានៅតែស្ថិតស្ថេរយូរអង្វែងជារៀងរហូត៕
Đờ Ni - Danh Điệp
