ទូរស័ព្: 0274 383 347
ព្រហស្បតិ៍, 10-9-26 02:50:55

យកចិត្តទុកដាក់ និងលើកទឹកចិត្តយុវជន Khmer ឱ្យចូលបម្រើកងទ័ព

ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ គិតគូរ និងលើកទឹកចិត្តទាន់ពេលវេលាសម្រាប់យុវជនដែលកំពុងត្រៀមខ្លួនបំពេញកាតព្វកិច្ចបម្រើកងទ័ព ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ រួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាច និងគ្រប់ស្ថាប័នពាក់ើព័ន្ធនៃរដ្ឋអំណាចភូមិភាគ សម្ព័ន្ធយុវជនឃុំ Vĩnh Lợi បានចាត់តាំងប្រតិភូដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយដល់យុវជនដែលត្រូវបានជម្រើសឱ្យចូលបម្រើកងទ័ពនៅភូមិភាគ។ សកម្មភាពដ៏មានអត្ថន័យនេះរួមចំណែកដល់ការលើកទឹកចិត្ត និងជួយយុវជនឱ្យមានអារម្មណ៍សុវត្ថិភាព និងស្វាហាប់បន្ថែមទៀត ត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្តើមកាតព្វកិច្ចដ៏ពិសិដ្ឋរបស់ពួកគេចំពោះមាតុភូមិ។

សម្ព័ន្ធយុវជនឃុំវិ Vĩnh Lợi បានចាត់តាំងក្រុមដើម្បីអញ្ជើញទៅសួរសុខទុក្ខ និងចលនាទឹកចិត្តដល់ក្រុមគ្រួសារយុវជន Ngô Thanh Tâm។

សម្ព័ន្ធយុវជនឃុំ Vĩnh Lợi បានអញ្ជើញទៅសួរសុខទុក្ខគ្រួសាររបស់យុវជន Ngô Thanh Tâm នៅក្នុងភូមិ Trà Bal ១ ដែលជាគ្រួសារជនជាតិ Khmer កំពុងប្រឈមមុខនឹងស្ថានភាពលំបាក។ ទោះបីជាអ្នកផ្គត់ផ្គង់ជីវភាពគ្រួសារតែងមួយគត់ក៏ដោយ តែជាមួយស្មារតីទទួលខុសត្រូវដូចយុវជនដទៃទៀតដែលស្នេហាជាតិយ៉ាងជ្រាលជ្រៅក៏ដោយ Thanh Tâm បានស្ម័គ្រចិត្តសរសេរដាក់ពាក្យសុំចូលបម្រើកងទ័ព ដោយបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការរួមចំណែកដើម្បីបម្រើជាតិ។

គណៈប្រតិភូបានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាព និងជីវភាពគ្រួសាររបស់ផងដែរ ស្របឱកាសនោះ ក៏ជំរុញទឹកចិត្ត​ Thanh Tâm ឱ្យលំនឹងស្មារតី និងពង្រីកប្រពៃណីបដិវត្តន៍របស់មាតុភូមិ ខិតខំលត់ដំខ្លួនដើម្បីសម្រេចល្អរាល់ភារកិច្ចក្នុងបរិស្ថានកងទ័ព។ ការយកចិត្តទុុកដាក់យ៉ាងទាន់ពេល និងមានអត្ថន័យនេះ មិនត្រឹមតែបង្ហាញពីការទទួលខុសត្រូវរបស់សម្ព័ន្ធយុវជនប៉ុណ្ណោះទេ ថែមទាំងជាប្រភពនៃការលើកទឹកចិត្ត ដែលបង្កើតទំនុកចិត្តសម្រាប់យុវជនមុនថ្ងៃចូលបម្រើកងទ័ពទៀតផង។

យុវជន Ngô Thanh Tâm បានសម្តែងការសោមនស្សរីករាយ និងរំជួលចិត្តយ៉ាងខ្លាំងថា៖ “ខ្ញុំបានចុះឈ្មោះសម្រាប់ការពិនិត្យសុខភាព ហើយត្រូវបានជ្រើសរើសចូលបម្រើកងទ័ពផងដែរ។ ថ្ងៃនេះ ទទួលបានការសួរសុខទុក្ខ និងលើកទឹកចិត្ត ខ្ញុំសប្បាយចិត្ត និងមានក្តីរំភើបយ៉ាងខ្លាំង។ ខ្ញុំនឹងខិតខំឱ្យអស់ពីសមត្ថភាពដើម្បីហ្វឹកហាត់ និងបំពេញកាតព្វកិច្ចរបស់ខ្ញុំឱ្យបានល្អ ក្នុងបរិស្ថានយោធា”។

លោក Ngô Quốc Quân ជូនអំណោយដល់យុវជន Ngô Thanh Tâm ក្នុងឱកាសទៅសួរសុខទុក្ខ។

ប៉ុន្មានឆ្នាំកន្លងមកនេះ សកម្មភាពគិតគូរយកចិត្តទុកដាក់ ចលនាយុវជនមូនថ្ងៃចូលបម្រើកងទ័ពត្រូវបានយុវជនឃុំវិញឡើយបញ្ជាក់ច្បាស់ថាជាភារកិច្ចនយោបាយដ៏សំខាន់ និងមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ បង Ngô Quốc Quân លេខាសម្ព័ន្ធយុវជនឃុំ Vĩnh Lợi បានឱ្យដឹង៖ អង្គភាពបានម្ចាស់ការសហការជាមួយគណៈបញ្ជាការទ័ពឃុំនិងគ្រប់បណ្តាគណៈផ្នែកតែងក្តាប់សភាពការជារឿយៗ ព្រ​មទាំងក្តាប់បំណងប្រាថ្នារបស់យុវជនទាំងឡាយដែលត្រៀមចូលបម្រើកងទ័ព ផ្តើមពីនោះក៏ពង្រីកការផ្សព្វផ្សាយ សួរសុខទុក្ខ ជាពិសេសសចំពោះករណីដែលជួបលំបាក ព្រមទាំងយុវជន Khmer ជាដើម ដើម្បីបង្កើតភាពសប្បាយរីករាយ ជួយយុវជនលំនឹងចិត្តក្នុងការចូលបម្រើកងទ័ព។

ជាមួយការយកចិត្តទុកដាក់ និងរួមដំណើរការរបស់អង្គការសម័្ពន្ធយុវជន រួមជាមួយការប្តេជ្ញាចិត្ត និងភាពក្លាហានរបស់យុវ័យ យុវជនដែលត្រូវបានជម្រើឱ្យចូលបម្រើកងទ័ពសម្រាប់ឆ្នាំនេះរបស់ឃុំ Vĩnh Lợi នឹងបន្តប្រពៃណីរបស់បុព្វបុរសយើង ខិតខំហ្វឹកហាត់ និងបំពេញកាតព្វកិច្ចដែលបានប្រគល់ឱ្យ រួមកម្លាំងកសាង និងការពារមាតុភូមិយ៉ាងរឹងមាំ៕

Hoàng Lam

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក