ទូរស័ព្: 0274 383 347
សុក្រ, 11-9-26 04:44:33

វិនិយោគលើចំណុចសំខាន់ ដើម្បីពង្រីកកម្លាំងផ្ទៃក្នុង

ក្នុងដំណាក់កាលទី II (ចាប់ពីឆ្នាំ ២០២៦-២០៣០) ខេត្ត Cà Mau បានកំណត់ការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំ គឺជាភារកិច្ចនយោបាយដ៏សំខាន់ ដើម្បីបង្កើតការផ្លាស់ប្តូរយ៉ាងសកម្មលើគ្រប់វិស័យ និងស្ថេរភាពអំពីជីវភាពរស់នៅ ផ្នែកសម្ភារៈនិងស្មារតីរបស់បងប្អូនជនរួមជាតិ។

ក្រៅពីវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ផែនការដំណាក់កាលទី II នៅទាំងវិនិយោគបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើសម្រាប់ពលករតំបន់ជនរួមជាតិទៀតផង។

យោងតាមផែនការនៃដំណាក់កាលទី II ត្រូវបានកសាងតាមទិសដៅប្រមូលផ្តុំ មានចំណុចសំខាន់ សមស្របតាមទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់។ បង្កើនការបែងចែកថ្នាក់ ឱ្យថ្នាក់ឃុំ ទន្ទឹមនឹងនោះគឺលើកកម្ពស់តួនាទីជាម្ចាស់របស់ប្រជាជន។ តម្រូវការទុនសរុបក្នុងដំណាក់កាលនេះ ប៉ាន់ស្មានប្រហែល ១.១៩០ ពាន់លានដុង។ ធនធានត្រូវបានផ្តល់អាទិភាពបែងចែកសម្រាប់បណ្តាឃុំជួបការលំបាកបំផុត ដោយប្រមូលផ្តុំដោះស្រាយរាល់តម្រូវការចាំបាច់ និងគម្រោងដែលមានលក្ខណៈសាយភាយយ៉ាងខ្ពស់។

ចំណុចសំខាន់នៃផែនការ គឺការវិនិយោគសុក្រឹត្យប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធយ៉ាងចាំបាច់ ជាពិសេសគឺចរាចរណ៍ សាលារៀន ដំណាក់សុខាភិបាល សំណង់ទឹកស្អាតសម្រាប់ប្រើប្រាស់ និងស្ថាប័នវប្បធម៌-កីឡា។ ខេត្តគ្រោងនឹងអនុវត្តសំណង់ហេដ្ឋារចនាសម្ព័ន្ធជាង ៣៩០ សំណង់។ រៀបចំដីលំនៅឋាន ផ្ទះសម្បែង និងទឹកស្អាតប្រើប្រាស់សម្រាប់គ្រួសារដែលនៅខ្វះខាត។ គោលដៅដល់ឆ្នាំ ២០៣០ នៅលើ ៨៥% នៃឃុំ ភូមិតំបន់ជនរួមជាតិភាគតិច មានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់គ្រាន់។ ប្រាក់ចំណូលមធ្យមរបស់ប្រជាជន សម្រេចបានជាង ២/៣ កម្រិតមធ្យមទូទាំងខេត្ត។ អត្រាក្រីក្រពហុសមាសភាគ ថយចុះជាមធ្យម ១-១,៥%/ឆ្នាំ និងលែងមានឃុំ ភូមិដែលជួបលំបាកពិសេសទៀតហើយ។

ទន្ទឹមនឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ខេត្តជំរុញយ៉ាងខ្លាំងការអភិវឌ្ឍមុខរបរចិញ្ចឹមជីវិត ឧបត្ថម្ភការផលិត និងបង្វែរមុខរបរ។ គ្រោងនឹងអនុវត្តទម្រង់ផលិតមានប្រហែល ៣០០ ទម្រង់ ហើយមាន ៣៩ ទម្រង់ ផ្តើមអាជីវទៀតផង។ ពង្រីកការតភ្ជាប់ និងលក់ចេញផលិតផល ជំរុញការអភិវឌ្ឍបណ្តាផលិតផលប្រចាំតំបន់ ជាពិសេសផលិតផល OCOP នៅតាមតំបន់ជនរួមជាតិភាគតិច។

សកម្មភាពនៃការអភិវឌ្ឍប្រភពធនធានមនុស្ស ក៏ទទួលបានការយកចិត្តទុកដាក់ ដោយមានគោលដៅរៀបចំថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈជាង ១២៥ ថ្នាក់ ថ្នាក់បំប៉នចំណេះដឹងសម្រាប់ជនជាតិ ២០ ថ្នាក់ ថ្នាក់លើកកម្ពស់សមត្ថភាពសម្រាប់កងជួរកម្មាភិបាល ៦០ ថ្នាក់។ ទន្ទឹមនឹងនោះ អនុវត្តសកម្មភាពថែទាំសុខភាព លើកកម្ពស់គុណភាពប្រជាជន បង្ការនិងទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍មុនវ័យ និងអាពាហ៍ពិពាហ៍ញាតិរួមលោហិត។

ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ខេត្ត Cà Mau នឹងបង្កើនរផ្សព្វផ្សាយ ជំរុញយ៉ាងសកម្មផនែកខាងឌីជីថល អនុវត្តបច្ចេកវិទ្យាក្នុងការគ្រប់គ្រងកម្មវិធី។ បង្កើតប្រព័ន្ធរាយការណ៍តាមប្រព័ន្ធអនឡាញ ពីថ្នាក់ឃុំរហូតដល់ថ្នាក់ខេត្តផងដែរ។

លោក Huỳnh Công Thiệu ប្រធានការិយាល័យជនជាតិ នៃមន្ទីរជនជាតិ និងសាសនាខេត្ត Cà Mau ឱ្យដឹង៖ "ទិសដៅក្នុងដំណាក់កាលខាងមុខ គឺការរួមបញ្ចូលគ្នានូវកម្មវិធីគោលដៅជាតិទាំង ៣ រួមមានដូចជា៖ កសាងជនបទថ្មី កាត់បន្ថយភាពក្រីក្រចីរភាព និងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច។ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពនៃសមាសភាគ “អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច” ខេត្តបានស្នើដល់មជ្ឈិម ឱ្យឆាប់ចេញផ្សាយក្របខ័ណ្ឌណែនាំ និងយន្តការហិរញ្ញវត្ថុពិសេស ឱ្យសមស្របនឹងទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ បង្កលក្ខណៈងាយស្រួលដើម្បីភូមិភាគម្ចាស់ការ និងបត់បែនក្នុងការបែងចែក និងចាត់ចែងប្រភពទុន"។

ការវិនិយោគទឹកស្អាតសម្រាប់ប្រជាជនតំបន់ជនជាតិ ក៏ទទួលបានការយកចិត្តទុកដាក់អនុវត្តក្នុងដំណាក់កាល ២០២៦-២០៣០ ផងដែរ។

ទន្ទឹមនឹងនោះ ក៏តាមប្រសាសន៍លោក Huỳnh Công Thiệu ដែរ គឺចាំបាច់ត្រូវពិនិត្យកែសម្រួល ដំឡើងកម្រិតឧបត្ថម្ភចំពោះគោលនយោបាយស្តីពីដីលំនៅឋាន ផ្ទះសម្បែង ដីផលិត បង្វែរមុខរបរ ទឹកស្អាតសម្រាប់ប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ឱ្យសមស្របនឹងស្ថានភាពជាក់ស្តែងនៅតំបន់ជនរួមជាតិភាគតិច ដែលជាកន្លែងចំណាយលើការវិនិយោគខ្ពស់ លក្ខណៈធម្មជាតិមានការជួបលំបាក។ ជាពិសេស ត្រូវអនុញ្ញាតឱ្យមានការសម្របសម្រួលដើមទុនយ៉ាងបត់បែន រវាងគម្រោង និងអនុគម្រោង ព្រមទាំងខ្លឹមសារសមាសភាគ ដើម្បីប្រើប្រាស់ប្រភពធនធានប្រសិទ្ធភាព។​

ដោយទិសដៅជាប្រចាំគឺ "វិនិយោគមានចំណុចសំខាន់ - ពង្រីកកម្លាំងផ្ទៃក្នុង - បែងចែកខ្លាំងក្លា - អនុវត្តឌីជីថល - ធានានូវចីរភាព" ខេត្ត Cà Mau បានសង្ឃឹមទុកថា ដល់ឆ្នាំ ២០៣០ ជីវភាពរបស់បងប្អូនជនរួមជាតិភាគតិច នឹងបានលើកកម្ពស់គ្រប់វិស័យ ហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពសមកាលកម្ម មុខរបរចិញ្ចឹមជីវិតបានស្ថេរភាពជាងមុន បរិស្ថានវប្បធម៌-សង្គម ក៏បានកែលម្អយ៉ាងប្រសើរឡើងវិញ ហើយផែនមហាសាមគ្គីទូទាំងជនជាតិ នឹងបន្តបានពង្រឹងចីរភាពទៀតផង៕

Quỳnh Anh

Tags:

បង្កលក្ខណៈអភិវឌ្ឍតំបន់ជនជាតិភាគតិច

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានចេញសេចក្តីសម្រេចអនុម័តបញ្ជីភូមិនៃតំបន់ជនជាតិភាគតិច និងភូមិលំបាកពិសេស ឃុំតំបន់ជនជាតិភាគតិច និងឃុំតំបន់ I, II និង III លើភូមិសាស្ត្រខេត្ត សម្រាប់រយៈពេល ២០២៦-២០៣០ (បន្ទាប់ពីការរៀបចំឡើងវិញ)។ នេះគឺជាមូលដ្ឋានសំខាន់មួយសម្រាប់ខេត្តដើម្បីកំណត់តំបន់ ផ្តោតលើប្រភពធនធានវិនិយោគ និងអនុវត្តគោលនយោបាយជនជាតិភាគតិច សន្តិសុខសង្គម កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំណាក់កាលថ្មី។

កែទម្រង់នីតិវិធីរដ្ឋបាលដើម្បីប្រជាជន

ការកែទម្រង់នីតិវិធីរដ្ឋបាលមិនត្រឹមតែជាការកាត់ខ្លីពេលវេលានៃដំណើរការប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រការមួយដែលធ្វើយ៉ាងណាដើម្បីប្រជាជន ជាពិសេសជនរួមជាតិភាគតិច លែងមានអារម្មណ៍ស្ទាក់ស្ទើរនៅពេលទទួលបានសេវាសាធារណៈទៀតហើយ។ ចាប់ពីការជំនួយខាងកំណត់អត្តសញ្ញាណអេឡិចត្រូនិក រហូតដល់ការផ្តល់ការណែនាំនៅនឹងកន្លែង ភូមិភាគជាច្រើនកំពុងផ្លាស់ប្តូរសេវាកម្មសាធារណៈបន្តិចម្តងៗទៅជាសេវាកម្មដែលងាយស្រួលប្រើប្រាស់ និងជាក់ស្តែងជាងមុនទៀតផង។

អភិវឌ្ឍ និងលើកកម្ពស់គុណភាពបក្ខជនជាជនជាតិភាគតិច

ការបញ្ចូលជាសមាជិកបក្សដែលជាជនជាតិភាគតិច តែងត្រូវបានខេត្ត Cà Mau យកចិត្តទុកដាក់ជាមួយនឹងការកែលម្អគុណភាពបន្តិចម្តងៗផងដែរ។ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់តែងអនុវត្តល្អការងារគ្រប់គ្រង និងបង្កើតលក្ខខណៈប្រកបដោយប្រសិទ្ធភាពសម្រាប់សមាជិកបក្សជាជនជាតិភាគតិចក្នុងការចូលរួមក្នុងសកម្មភាពសហគមន៍ និងស្របតាមទំនៀមទម្លាប់ ប្រពៃណីជនជាតិ ប្រការនេះថែមទាំងបានអនុវត្តតឹងរ៉ឹងពីរបបសកម្មភាពរបស់បក្សតាមបទប្បញ្ញតិ្ត។

ឌីជីថលភាវូបនីយកម្មវាលស្រែ បង្កើនតម្លៃគ្រាប់ស្រូវ

ថ្មីៗនេះ កសិកររាប់រយនាក់នៅ Cà Mau បានទទួលការបណ្តុះបណ្តាលអំពីការអនុវត្តផ្លាស់ប្តូរឌីជីថល និងបច្ចេកទេសកសិកម្មទំនើបក្នុងការផលិតអង្ករដែលមានគុណភាពខ្ពស់ និងមានការបំភាយឧស្ម័នទាបទៀតផង។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលផ្សព្វផ្សាយកសិកម្មខេត្ត Cà Mau សហការជាមួយសាកលវិទ្យាល័យ Cần Thơ និងរដ្ឋអំណាចភូមិភាគ រួមចំណែកដល់ការកែលម្អបំណិនឌីជីថល ការផ្លាស់ប្តូរផ្នត់គំនិតក្នុងការផលិត និងឆ្ពោះទៅរកកសិកម្មប្រកបដោយចីរភាព។

គិតគូរខាងលំនៅឋានថ្មីជូនជនរួមជាតិ Khmer

ផ្តើមពីការរួមកម្លាំងរបស់សហគមន៍ និងប្រភពធនធានសង្គម រយៈពេលកន្លង គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền បានឧបត្ថម្ភសាងសង់ថ្មី និងជួសជុលផ្ទះស្នាក់នៅ បានជួយគ្រួសារ Khmer ជាច្រើនមានកន្លែងរស់នៅល្ងត្រឹមត្រូវ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថេរភាព និងទទួលបានការលើកទឹកចិត្តបន្ថែមទៀតដើម្បីកែលម្អជីវភាពគ្រួសារ។

កែលម្អគុណភាពនៃអ្នកមានកិត្យានុភាព

បន្ទាប់ពីការរៀបចំឡើងវិញនូវភូមិ និងអនុសង្កាត់ ខេត្ត Cà Mau កំពុងពង្រឹង និងកែលម្អយ៉ាងមានប្រសិទ្ធភាពនៃសកម្មភាពសម្រាប់បុគ្គលអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិចក្នុងដំណាក់កាលចាប់ពីពេលនេះរហូតដល់ឆ្នាំ ២០៣០។

បង្កលក្ខណៈដើម្បីអ្នកមានកិត្យានុភាពពង្រីកតួនាទីរបស់ខ្លួន

ចាប់ពីថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៦ អនុក្រឹត្យលេខ ៣០៧/២០២៦ របស់រដ្ឋាភិបាលចូលជាធរមានជាផ្លូវការ ដោយបង្កើតបទប្បញ្ញត្តិថ្មីស្តីពីការជ្រើសរើស ការទទួលស្គាល់ និងការអនុវត្តគោលនយោបាយសម្រាប់អ្នកមានកិត្យានុភាពទាំងឡាយនៅតាមតំបន់ជនជាតិភាគតិច។ ចំណុចថ្មីៗទាំងនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងបង្កើតលក្ខណៈសម្រាប់អ្នកទាំងនេះឱ្យដើរតួនាទីជាស្ពានតភ្ជាបដើម្បីជំរុញទឹកចិត្តប្រជាជនឱ្យអនុវត្តគោលនយោបាយប្រកបដោយប្រសិទ្ធភាព និងរួមចំណែកដល់ការពង្រឹងសាមគ្គីទូទាំងជនជាតិទៀតផង។

គោលនយោបាយជាក់ស្តែងដើម្បីជួយប្រជាជន Khmer ឈានឡើង

ប៉ុន្មានឆ្នាំកន្លង កិច្ចការជនជាតិ និងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គមសម្រាប់ជនជាតិភាគតិច ជាពិសេសប្រជាជន Khmer តែងត្រូវបានកំណត់ថាជាភារកិច្ចដ៏សំខាន់ៗដោយគណៈកម្មាធិការបក្សខេត្ត Cà Mau ក្រុមប្រឹក្សាប្រជាជន និងគណៈកម្មាធិការប្រជាជន។ ថ្មីៗនេះ ការចេញសេចក្តីសម្រេចលេខ ៣០១១/QĐ-UBND ដោយគណៈកម្មាធិការប្រជាជនខេត្ត គឺជាចំណុចរបត់ដ៏សំខាន់មួយ បង្កើតក្របខ័ណ្ឌច្បាប់យ៉ាងរឹងមាំសម្រាប់ការអនុវត្តកម្មវិធីឧបត្ថម្ភជីវភាពរស់នៅយ៉ាងទូលំទូលាយ ដោយជួយប្រជាជនដើម្បីជួយប្រជាជនមានលក្ខណៈឈានឡើងរួចចាកភាពក្រីក្រប្រកបដោយចីរភាព។

ប្រសិទ្ធភាពនៃគោលនយោបាយក្នុងជីវភាពជនរួមជាតិ

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កិច្ចការជនជាតិ ជំនឿ និងសាសនានៅលើភូមិសាស្ត្រឃុំ Tân Điền តែងតែទទួលបានការយកចិត្តទុកដាក់ និងណែនាំពីគណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ។ គ្រប់បណ្តាគណៈផ្នែង ស្ថាប័ន និងអង្គការមហាជន បានសម្របសម្រួលអនុវត្តការផ្សព្វផ្សាយគោលការណ៍ណែនាំរបស់បក្ស និងគោលនយោបាយរបស់ច្បាប់ និងរដ្ឋប្រកបដោយប្រសិទ្ធភាព រួមចំណែកដល់ការថែទាំជីវភាពជូនបងប្អូនជនរួមជាតិភាគតិច និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ពង្រីកតួនាទីរណសិរ្សមាតុភូមិក្នុងសកម្មភាពសាសនា

លើភូមិសាស្ត្រខេត្ត Cà Mau មានជាច្រើនសាសនាកំពុងរួមរស់ជាមួយគ្នា ហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងបានរួមចំណែកដល់ការអភិវឌ្ឍខេត្តទាំងមូលផងដែរ។ ដោយដើរតួជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងអង្គការសាសនា និងអ្នកកាន់សាសនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត Cà Mau បានអនុវត្តសកម្មភាពជាក់ស្តែងជាច្រើន ដោយចលនាបណ្តាសាសនាទាំងឡាយដើម្បីលើកកម្ពស់ស្មារតីនៃ "ជីវិតល្អ បវរសាសនា" ចូលរួមយ៉ាងសកម្មចំពោះប្រពៃណីស្នេហាជាតិ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

សហគ្រាស - ម៉ាក