ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:45

ទស្សនវិជ្ជាក្នុងការសំពះប្រណមរបស់ជនរួមជាតិ Khmer

ក្នុងវប្បធម៌ Khmer Nam Bộ ការសំពះប្រណមមិនមែនគ្រាន់តែជាកាយវិការសម្រាប់ស្វាគមន៍ប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវទស្សនវិជ្ជាខាងព្រះពុទ្ធសាសនាដ៏ជ្រាលជ្រៅអំពីសមភាព និងស្មារតីនៃការគោរពចំពោះភាពមិនទៀងទាត់។ គេតែងតែប្រៀបធៀបការប្រណមដៃនោះ ដូចជាការជូនផ្កាឈូកក្រពុំដល់អ្នកនៅចំពោះមុខ ប៉ុន្តែនៅពីក្រោយរូបភាពនិមិត្តសញ្ញានេះ គឺជាសារដែលស្តីពីជីវភាពរស់នៅយ៉ាងមានអត្ថន័យជ្រាលជ្រៅ។

កាយវិការសំពះរបស់ជនជាតិ Khmer ប្រៀបដូចជារូបភាពផ្កាឈូកក្រពុំដែលជូនដល់អ្នកនៅចំពោះមុខខ្លួន។

ខុសពីការចាប់ដៃដែលមានលក្ខណៈជាការទំនាក់ទំនងសង្គមក្នុងជីវភាពនៃការរស់នៅតាមបែបសម័យទំនើប ខណៈដែលលើកដៃសំពះប្រណមដៃខាងមុខដើមទ្រូងរបស់ជនជាតិ Khmer គឺជាភាពស្ងប់ស្ងាត់ និងការពិចារណាមកលើខ្លួនឯង។

តាមទស្សនៈព្រះពុទ្ធសាសនា ដៃស្តាំតំណាងឱ្យ "ខ្លួនឯង" (អត្តា) ឯដៃឆ្វេងតំណាងឱ្យ "អ្នកដទៃ" (បរៈ)។ នៅពេលដែលបាតដៃទាំងពីរផ្គុំចូលគ្នា ព្រំដែនរវាង "ខ្លួនឯង" និង "អ្នកដទៃ" ត្រូវបានលុបបំបាត់ ដែលបង្ហាញពីគំនិតសមភាពយ៉ាងដាច់ខាតក្នុងព្រះពុទ្ធសាសនា៖ សត្វលោកទាំងអស់សុទ្ធតែមានពុទ្ធភាវៈដូចគ្នា ដោយមិនបែងចែកអ្នកមាន អ្នកក្រ ខ្ពស់ ឬទាបនោះឡើយ។

របៀបក្រាបថ្វាយបង្គំដោយឱនក្បាលដល់ដី គឺសម្រាប់តែកូនសិស្សដើម្បីបង្ហាញក្តីគោរពចំពោះគ្រូក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ។

អត្ថន័យនោះបានផ្ញើតាមរយៈម្រាមដៃទាំង ៥ ដែលផ្គុំគ្នា តំណាងឱ្យខន្ធទាំង ៥ (បញ្ចខន្ធ) រួមមាន៖ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ដែលជាធាតុទាំង ៥ (រួមទាំងធាតុចិត្ត) បង្កើតបានជារាងកាយ និងចិត្តរបស់មនុស្ស។ ការលើកដៃទាំងពីរ (បញ្ចខន្ធ) ឡើងមកត្រឹមដើមទ្រូង គឺជាការក្រើនរំលឹកអំពីភាពមិនស្ថិតស្ថេរនៃរាងកាយ អំពីច្បាប់ "រូបគឺសូន្យ សូន្យគឺរូប" ដើម្បីកុំឱ្យមនុស្សប្រកាន់ខ្ជាប់នូវអត្តា។

ទន្ទឹមនឹងកាយវិការសំពះប្រណមដៃ ការឱនក្បាលក្រាបសំពះ ក៏មានអត្ថន័យយ៉ាងជ្រាលជ្រៅផងដែរ។ មិនត្រឹមតែបង្ហាញនូវភាពគោរពតាមលក្ខណៈប្រពៃណី ឬសណ្តាប់ធ្នាប់សង្គមប៉ុណ្ណោះទេ ថែមទាំងជាការឱនក្បាលចំពោះច្បាប់ធម្មជាតិដ៏តឹងរ៉ឹងតែយុត្តិធម៌បំផុត៖ គឺ ការកើត ចាស់ ឈឺ ស្លាប់ នៅចំពោះមុខវាលវដ្ដសង្សារដែលគ្មាននរណាម្នាក់អាចគេចផុតបានឡើយ។

ពិធីសំពះសុំពរជ័យពីចាស់ទុំនៅក្នុងវប្បធម៌បំបួសនាគរបស់ជនជាតិ Khmer។

ដូច្នេះហើយ ការសំពះប្រណមរបស់ជនរួមជាតិ Khmer មិនមែនគ្រាន់តែជាពិធីទំនាក់ទំនងសង្គមប៉ុណ្ណោះទេ។ រាល់ពេលលើកដៃឡើង មនុស្សកំពុងអនុវត្តមេរៀនអំពីការគោរព៖ គឺការដាក់ "អត្តា" ចុះ ក្រើនរំលឹកខ្លួនឯងអំពីភាពមិនទៀងនៃជីវិតមនុស្ស និងមើលទៅអ្នកនៅចំពោះមុខខ្លួនដោយកែវភ្នែកនៃសមភាព និងក្តីមេត្តាករុណា។ នោះហើយគឺជា "ព្រលឹង" នៃប្រាជ្ញាដ៏ពិតប្រាកដ ដែលលាក់ខ្លួននៅពីក្រោយម្រាមដៃដ៏ស្រឡូនរបស់ជនរួមជាតិ Khmer ទៀតផង៕

Danh Điệp

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក