ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:39

លក្ខណៈដ៏ល្អនៃសាក្រាម៉ង់អាពាហ៍ពិពាហ៍

សាក្រាម៉ង់អាពាហ៍ពិពាហ៍ គឺជាពិធីមង្គលការរបស់គ្រីស្តបរិស័ទ ដែលជាទូទៅបានប្រារព្ធឡើងនៅក្នុងព្រះវិហារ។ ពិធីមង្គលការតាមបែបកាតូលិក មិនត្រឹមតែរក្សានូវទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិវៀតណាមប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវពិធីមង្គលការដាច់ដោយឡែក ដែលបង្ហាញពីជំនឿសាសនា និងភាពជាទីសក្ការៈនៃជីវិតអាពាហ៍ពិពាហ៍ទៀតផង។

គូស្វាមីភរិយាថ្មីប្រារព្ធពិធីនៅចំពោះមុខអាសនៈ។

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ និងថ្លៃថ្នូរនៃព្រះវិហារ ពិធីអាពាហ៍ពិពាហ៍បានប្រារព្ធឡើងតាមបែបសាសនាដ៏ស័ក្តិសិទ្ធិ ដែលជាកន្លែងប្រកបដោយសេចក្តីស្រឡាញ់របស់យុវជនមួយគូ ក្រោមការប្រទានពរពីព្រះជាម្ចាស់ និងការធ្វើជាសាក្សីពីក្រុមគ្រួសារទាំងសង្ខាង។ ដោយមិនមានភាពអ៊ូអរ​អធឹកអធម ឬបង្អួតខាងសម្ភារៈអ្វីនោះទេ ពិធីមង្គលការកាតូលិកនាំមកនូវសម្រស់ដ៏ស្រស់អស្ចារ្យ បង្ហាញពីជំនឿ ការផ្សារភ្ជាប់ និងការទទួលខុសត្រូវអស់មួយជីវិតរបស់គូស្វាមីភរិយាថ្មី។

ខណៈពេលចាប់ផ្តើម គឺជារូបភាពកូនកំលោះ និងកូនក្រមុំ ដើរចូលទៅក្នុងព្រះវិហារអមដោយសម្លេងចម្រៀងសរសើរព្រះជាម្ចាស់ ដើម្បីឈានជើងចូលទៅក្នុងដំណើរកម្សាន្តនៃជីវិតអាពាហ៍ពិពាហ៍ជាផ្លូវការ។ នៅចំពោះមុខអាសនៈ ពួកគាត់បានស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរួមគ្នាធ្វើសម្បថសន្យាស្រឡាញ់គ្នា ស្មោះត្រង់នឹងគ្នា ទោះក្នុងស្ថានភាពងាយស្រួល ឬលំបាកវេទនាយ៉ាងណាក៏ដោយ។ សម្បថទាំងនោះ មិនត្រឹមតែជាការសន្យារវាងមនុស្សពីរនាក់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសន្យានៅចំពោះមុខព្រះជាម្ចាស់ និងសហគមន៍គ្រីស្តបរិស័ទទាំងមូលផងដែរ។​

បរិយាកាសនៃពិធីអាពាហ៍ពិពាហ៍ដ៏ថ្លៃថ្នូរ និងកក់ក្តៅ នៅក្រុមជំនុំ Hoà Thành។

ពិធីបំពាក់ចិញ្ចៀនបានប្រារព្ធឡើងយ៉ាងសាមញ្ញ ប៉ុន្តែពោរពេញដោយអត្ថន័យ។ ចិញ្ចៀនដែលគ្មានចំណុចចាប់ផ្តើម និងគ្មានទីបញ្ចប់ បានក្លាយជានិមិត្តរូបនៃសេចក្តីស្រឡាញ់ដ៏ខ្លាំងខ្លា និងការលះបង់ឱ្យគ្នាទៅវិញទៅមកយ៉ាងពេញលេញ។ ក្នុងលំហដ៏ស្ងប់ស្ងាត់នៃព្រះវិហារ រាល់ក្រសែភ្នែក និងរាល់កាយវិការទាំងអស់ សុទ្ធតែបង្ហាញពីការឱ្យតម្លៃ និងជំនឿជាក់លើជីវិតអាពាហ៍ពិពាហ៍នៅថ្ងៃអានាគត។​​

ពិធីប្រោសព្រំទឹកមន្ត - ជានិមិត្តរូបនៃការដឹងគុណព្រះជាម្ចាស់ដែលប្រទានមកលើគូស្វាមីភរិយាថ្មី។

យោងតាមគោលលទ្ធិនៃព្រះវិហារកាតូលិក អាពាហ៍ពិពាហ៍មិនមែនគ្រាន់តែជាការរួមរស់រវាងបុគ្គលពីរនាក់នោះទេ ប៉ុន្តែជាសាក្រាម៉ង់ដ៏ជាទីសក្ការៈ ដែលបានបង្កើតឡើងនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ និងសហគមន៍។ ហេតុដូច្នេះហើយ ជីវិតអាពាហ៍ពិពាហ៍របស់អ្នកកាន់សាសនាកាតូលិក តែងតែផ្សារភ្ជាប់ជា មួយនឹងបទដ្ឋានសីលធម៌ និងច្បាប់សាសនា ដើម្បីរក្សាតម្លៃនៃសេចក្តីស្រឡាញ់ និងភាពស្ថិតស្ថេរនៃគ្រួសារ៕

Loan Phương

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក