ទូរស័ព្: 0274 383 347
អាទិត្យ, 25-10-26 00:22:43

ពិធីបណ្តែតប្រទីបជ្វាលានៅវត្ត Kim Sơn

ថ្ងៃពេញបូរមីដើមឆ្នាំ គឺជាថ្ងៃសីលដ៏ធំប្រចាំឆ្នាំផងដែរ នេះគឺជាឱកាសសម្រាប់ប្រជាជន និងពុទ្ធបរិស័ទតាំងចិត្តឆ្ពោះទៅរកធម៌ ប្រព្រឹត្តិអំពើល្អ។ កាលរាត្រីយប់មិញ នៅវត្ត Kim Sơn សង្កាត់ Hoà Thành ពិធីបួងសួងសុំសុខសន្តិភាព និងបណ្តែតប្រទីពជ្វាលាបានប្រព្រឹត្តិឡើងក្នុងបរិយាកាសដ៏ឱឡារិក និងការគោរព ដោយមានភាពទាក់ទាញប្រជាពុទ្ធសាសស័ទចូលរួមយ៉ាងច្រើនផងដែរ។

ទិដ្ឋភាពនៃពីធីបួងសួងនៅឧបដ្ឋានសាលានៃវត្ត  Kim Sơn 

មនុស្សរាប់រយនាក់បានអុជទៀន ធូប និងបណ្តែតប្រទីបជ្វាលាផ្សងសំណាងបួងសួងសុំសុខសន្តិភាព ប្រទេសជាតិបានសុខសាន្ត គ្រួសារសុភមង្គល។ ចំពោះភាពអ៊ូអរនៃជីវិតរស់នៅទីក្រុង វត្ត Kim Sơn នូវតែរក្សាបរិយាកាសដ៏ស្ងប់ស្ងាត់របស់ខ្លួន ជាទីបង្អែកដែលអ្នកប្រចាំតំបន់តែងធ្លាប់បានដឹងបានស្គាល់អស់ រយៈពេលជាងមួយសតវត្សរ៍មកហើយ។ ក្នុងឱកាសបុណ្យចូលឆ្នាំ Tết និងថ្ងៃពេញបូរមីដើមឆ្នាំ និងថ្ងៃវិសាខបូជា ព្រមទាំងថ្ងៃបុណ្យ Vu Lan វត្តនេះតែងទទួលស្វាគមន៍រាប់ពាន់ភ្ញៀវទេសចរណ៍ដែលមកពីគ្រប់ទិសទី។

ពិធីបួងសួងសុំសុខសន្តិភាពត្រូវបានធ្វើឡើងយ៉ាងឱឡារិក ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យរស់នៅប្រកបដោយគុណធម៌ និងកាន់ចិត្តធម៌ចំពោះការប្រែប្រួលនៃជីវិតរស់នៅ។

ភិក្ខនីជំនួយការអុជបំភ្លឺប្រទីបជ្វាលាដលប្រជាពុទ្ធបរិស័ទក្នុងពិធីបួងសួង

ព្រះតេជគុណ Thích Nữ Diệu Chánh ចៅអធិការវត្ត Kim Sơn មានសង្ឃដីការថា៖ “ការអធិស្ឋានបួងសួងសុំសុខសន្តិភាព និងវិបុលភាពជាតិ គឺជាបំណងប្រាថ្នារួមរបស់មនុស្សគ្រប់រូប។ អ្នកណាក៏សង្ឃឹមថានឹងរស់នៅក្នុងសន្តិភាព មានជីវិតស្ថិរភាព គ្មានសង្គ្រាម។ ដូច្នេះ ការអធិស្ឋានចង់ឱ្យប្រទេសជាតិបានសុខសន្តិភាព ប្រជាជនរស់នៅសុភមង្គល គឺជារឿងដំបូងដែលមនុស្សគ្រប់គ្នាត្រូវការខិតខំធ្វើ។ ក្រៅពីនេះ មនុស្សម្នាក់ៗក៏អធិស្ឋានសុំសន្តិភាព និងសុភមង្គលសម្រាប់ខ្លួនឯងផង និងសង្គមគ្រួសាររបស់ ដើម្បីជៀសវាងសំណាងអាក្រក់ និងជំងឺរាតត្បាតទាំងពួង រស់នៅពេញមួយឆ្នាំប្រកបដោយភាពសុខក្សេមក្សាន្ត។ ចំពោះព្រះពុទ្ធសាសនា ការអធិស្ឋានសុំសុខសន្តិភាពកាន់តែមានអត្ថន័យជ្រាលជ្រៅជាងទៀត។ វាមិនមែនគ្រាន់តែជាការអធិស្ឋានសុំសន្តិភាពខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែសំខាន់ជាងនេះទៅទៀត គឺការអធិស្ឋានសុំសុខសន្តិភាពខាងផ្លូវចិត្ត។ យោងតាមព្រះពុទ្ធសាសនា “នៅពេលដែលចិត្តមានសន្តិភាព ពិភព លោកក៏មានសន្តិភាពដូចគ្នាដែរ”។ មានន័យថា យើងត្រូវតែរៀបចំកម្លាំងខាងក្នុងរបស់យើងជាមុន បណ្តុះភាពរឹងមាំ ដើម្បីកុំឱ្យមានបញ្ហាអ្វីកើតឡើង ចិត្តរបស់យើងបានរក្សាភាពស្ងប់ស្ងាត់ជានិច្ច។ នៅពេលដែលយើងមានកម្លាំងខាងក្នុងគ្រប់គ្រាន់ដើម្បីរក្សាភាពស្ងប់ស្ងាត់នៅចំពោះមុខកាលៈទេសៈទាំងអស់ នោះគឺជាសន្តិភាពដ៏ពេញលេញបំផុតផងដែរ”។

ពុទ្ធបរិស័ទប្រារព្ធពិធីបួងសួង

បន្ទាប់ពីការអធិស្ឋានសុំសុខសន្តិភាព ពិធីបណ្តែតប្រទីបក៏ត្រូវបានធ្វើឡើងក្នុងបរិយាកាសដ៏កក់ក្តៅ និងយ៉ាងពិសិដ្ឋណាស់ដែរ។ បណ្តាពន្លឺចែងចាំងលើផ្ទៃទឹកតំណាងឱ្យជំនឿ និងក្តីសង្ឃឹម ព្រមទាំងងពន្លឺនៃប្រាជ្ញាសម្រាប់នាំផ្លូវ។ ក្នុងជំនឿប្រជាប្រិយ ការបណ្តែតប្រទីប មានបំណងប្រាថ្នាដើម្បីបណ្តេញសំណាងអាក្រក់។ ក្នុងព្រះពុទ្ធសាសនា វាគឺជានិមិត្តរូបនៃពន្លឺប្រាជ្ញា ដែលជួយមនុស្សផងទាំងពួងឱ្យយកឈ្នះលើទុក្ខវេទនាទាំងឡាយផងដែរ។

មនុស្សជាច្រើនបានចែករំលែកពីក្តីបំណងប្រាថ្នាឆ្នាំថ្មីរបស់ខ្លួនសម្រាប់សុខភាព សុភមង្គល អាកាសធាតុអំណោយផល និងរាល់កិច្ចការងារបានរលូនសម តាមបំណងប្រាថ្នា។ ក្រៅពីការចូលរួមក្នុងពិធីនេះ ពុទ្ធបរិស័ទជាច្រើនក៏បានធ្វើសកម្មភាពសប្បុរសធម៌ ដោយសាបព្រោះគ្រាប់ពូជនៃសំណាងល្អនៅដើមនិទាឃរដូវ។

បងស្រី Nguyễn Thị Nguyệt នៅភូមិលេខ ១៨ សង្កាត់ Tân Thành បានសម្តែងពីគោលបំណងប្រាថ្នារបស់ខ្លួន៖ “នៅដើមឆ្នាំ ខ្ញុំបានមកវត្តដើម្បីអធិស្ឋានបួងសួងសុំសុខសន្តិភាព និងវិបុលភាពជាតិ សូមឱ្យម្តាយឪពុករបសើនាងខ្ញុំមានសុខភាពល្អពេញបរិបូរ។ ខ្ញុំក៏សង្ឃឹមថាកូនៗរបស់ខ្ញុំនឹងបានហូបចុកគ្រប់គ្រាន់ និងសប្បាយរីករាយ ហើយគ្រួសារបានសុខក្សេមក្សាន្ត ការងាររលូន”។

ក្នុងវប្បធម៌ប្រជាប្រិយវៀតណាម ពិធីបណ្តែតប្រទីបជ្វាលា គឺជាពិធីសាសនាខាងវិញ្ញាណដែលមានអត្ថន័យសម្រាប់ការអធិស្ឋានបួងសួងសុំសុខសន្តិភាពឱកាសដើមឆ្នាំ។ បណ្តាប្រទីបដែលមានរាងដូចផ្កាឈូក ត្រូវបានបំភ្លឺ និងបបណ្តែតលើផ្ទៃទឹកដើម្បីបង្ហាញពីបំណងប្រាថ្នាសម្រាប់សុខសន្តិភាព និងវិបុលភាពជាតិ ព្រមទាំងភាពសុខដុមរមនាកើតមានក្នុងសង្គមគ្រួសារ និងអាកាសធាតុអំណោយផល។ ពន្លឺចែងចាំងលើផ្ទៃទឹកតំណាងឱ្យជំនឿ និងក្តីសង្ឃឹមសម្រាប់ឆ្នាំថ្មី។

ប្រទីបជ្វាលាត្រូវបានអុជបំភ្លឺយ៉ាងត្រចះនៅលើដងព្រែកខាងមុខវត្ត Kim Sơn

ភិក្ខុនី Thích Nữ Diệu Chánh ចៅអធិការវត្ត Kim Sơn សង្កាត់ Hoà Thành ខេត្ត Cà Mau បានបន្ថែមទៀតថា៖ “យោងតាមជំនឿប្រជាប្រិយ មនុស្សទាំងឡាយតែងជឿថា នៅពេលដែលប្រទីបត្រូវបានបណ្តែតលើផ្ទៃទឹក វានឹងនាំយកទៅតាមនូវសំណាងអាក្រក់ និងគ្រោះផ្សេងៗទាំងពួង ហើយបន្សល់ទុកនូវសំណាងល្អគ្រប់ប្រការសម្រាប់ឆ្នាំថ្មីផងដែរ។ អ្នករាល់គ្នាបានផ្ញើនូវក្តីបំណងប្រាថ្នាលើប្រទីបដោយសង្ឃឹមថា សំណាងអាក្រក់ទាំងអស់នឹងត្រូវរលាយសាបសូន្យអស់ទៅ ផ្តល់ម្នូវសំណងល្អគ្រប់ប្រការសម្រាប់ខាងបញ្ញាវាសវៃ។ ពន្លឺទាំងនេះគឺជាពន្លឺនៃព្រះពុទ្ធ និងទិសទាំងដប់ ដែលជួយមនុស្សលោកឱ្យសម្រាលទុក្ខលំបាកគ្រប់ទីកន្លែង។ ដូច្នេះ នៅក្នុងពិធីបួងសួងសុំសុខសន្តិភាពនេះ ការអុធបំភ្លឺដោយប្រទីបជ្វាលាដោយសង្ឃឹមថា ប្រាជ្ញានឹងបំភ្លឺអ្វីៗគ្រប់សព្វបែយ៉ាង ដោយបំភ្លឺទៅក្នុងទីកន្លែងងងឹតដូចជាឋាននរក ខ្មោចព្រាយបីសាច និងសត្វធាតុទាំងពួង - អាណាចក្រដែលគ្មានសន្តិភាព - ដើម្បីពឹងផ្អែកតាមរយៈពន្លឺនៃប្រទីបជ្វាលានេះ ទុក្ខវេទនាទាំងអស់អាចត្រូវបានរំសាយផាត់ទៅ”។

ភ្នំម្រាំប្រាំ ព្រមទាំងបដិមាករដែលមានកម្ពស់ ២ ម៉ែត្រ យ៉ាងស្កឹមស្កៃក្នុងបរិវេណវត្ត Kim Sơn

ពិធីបណ្តែតប្រទីបជ្វាលា គឺជាប្រពៃណីដ៏យូរអង្វែង រួមចំណែកដល់ការអភិរក្សតម្លៃខាងវិញ្ញាណ និងវប្បធម៌ ព្រមទាំងការពង្រឹងចំណងមិត្តភាពរវាង សហគមន៍។ មានកន្លែងជាច្រើនទៀតបានផ្សំវាជាមួយនឹងការអនុវត្តសកម្មភាពនៃពិធីដោះលែងសត្វចូលទៅក្នុងព្រៃ  ពង្រីកសាយផាយខាងស្មារតីនៃការ អាណិតអាសូរ និងការពារបរិស្ថានផងដែរ៕

Minh Trí

Tags:

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

សហគ្រាស - ម៉ាក